Trending now

ទៅកាន់ប្រទេសកូរ៉េខាងត្បូងតាមផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet

15:28 | 14/12/2022

ចាប់ពីថ្ងៃទី ២១ ខែធ្នូ ប្រជាជនវៀតណាម និងភ្ញៀវទេសចរអាចជ្រើសរើសជើងហោះហើររវាងទីក្រុង Da Lat និងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ឬរវាងទីក្រុង Can Tho និងទីក្រុងសេអ៊ូល នៅថ្ងៃច័ន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។

Vietjet ស្តារជើងហោះហើរត្រង់ពីដាឡាត់-បាងកក Vietjet ស្តារជើងហោះហើរត្រង់ពីដាឡាត់-បាងកក
Vietjet ពង្រីកបណ្តាញហោះហើររបស់ខ្លួនទៅកាន់ប្រទេសថៃ និងជប៉ុន Vietjet ពង្រីកបណ្តាញហោះហើររបស់ខ្លួនទៅកាន់ប្រទេសថៃ និងជប៉ុន

ក្រុមហ៊ុនអាកាសចរណ៍ Vietjet គឺជាក្រុមហ៊ុនតែមួយគត់ដែលបម្រើអតិថិជនធ្វើការហោះឡើងត្រង់ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងមកកាន់ទីក្រុង Da Lat និងទីក្រុង Can Tho។

ទៅកាន់ប្រទេសកូរ៉េខាងត្បូងតាមផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet
ទទួលស្វាគមន៍អតិថិជនរបស់ក្រុមហ៊ុន Vietjet

ជាមួយនឹងតម្លៃដ៏សមរម្យក្នុងរង្វង់ពី ២៨០,០០០ វៀតណាមដុងលើមនុស្សម្នាក់ អតិថិជនអាចកក់សំបុត្រយន្តហោះបានយ៉ាងងាយស្រួលនៅលើគេហទំព័រ www.vietjetair.com តាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air ឬនៅការិយាល័យលក់សំបុត្ររបស់ក្រុមហ៊ុន Vietjet តែម្តង។ កម្មវិធីប្រូម៉ូសិនបញ្ចុះតម្លៃ ២០% សម្រាប់ជើងហោះហើរអន្តរជាតិក៏ត្រូវបានអនុវត្តរៀងរាល់ថ្ងៃច័ន្ទ តាំងពីឥឡូវដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ សម្រាប់អតិថិជនទាំងអស់ដោយមានលេខកូដ “HELLOVIETNAM”៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតលើកទី ១៤ នៃសហជីពវៀតណាម៖ ប្តូរថ្មីដើម្បីរួមដំណើរជាមួយពលករនៅក្នុងយុគសម័យថ្មី
ការចែករំលែកសេចក្តីស្រឡាញ់ដល់កុមារងាយរងគ្រោះ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា
JVPF រួមដំណើរជាមួយសិស្សានុសិស្សមានជីវភាពលំបាក និងជនរងគ្រោះដោយសារសារធាតុពុលគីមីពណ៌លឿងទុំនៅខេត្តបាក់និញ
វៀតណាម - វេណេស៊ុយអេឡា ជម្រុញការជួបប្រាស្រ័យទាក់ទងប្រជាជន និងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍
ក្រុមប្រឹក្សាសន្តិភាពនិងការអភិវឌ្ឍន៍វៀតណាម ធ្វើសន្និបាតបូកសរុបការងាររយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៦