Trending now

សហរដ្ឋអាមេរិកមានបំណងចង់ជួយឧបត្ថម្ភតំបន់រងទន្លេមេគង្គឱ្យ "មានសុវត្ថិភាពជាងមុន ខ្លាំងក្លាជាងមុន និងមានវិបុលភាពជាងមុន"

10:37 | 09/06/2026 ឌឹកអាញ់

យុគសម័យ - ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៣ មិថុនា ឆ្នាំ ២០២៦ នៅទីស្តីការគណៈលេខាធិការអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang ដែលជាប្រធានគណៈប្រតិភូឧត្តមមន្ត្រី (SOM) អាស៊ានវៀតណាម បានអញ្ជើញធ្វើជាសហប្រធាននៃសន្និសីទឧត្តមមន្ត្រីភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក (MUSP) ឆ្នាំ ២០២៦ និងបានអញ្ជើញចូលរួមកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក លើកទី ៣៨ (AUSD 38)។

វៀតណាមសហប្រធានរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់នៃភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិក វៀតណាម - គុយបា ជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការរវាងមូលដ្ឋាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang ប្រធាន SOM អាស៊ានវៀតណាម បានអញ្ជើញធ្វើជាសហប្រធាននៃសន្និសីទ MUSP ឆ្នាំ ២០២៦។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang ប្រធាន SOM អាស៊ានវៀតណាម បានអញ្ជើញធ្វើជាសហប្រធាននៃសន្និសីទ MUSP ឆ្នាំ ២០២៦។

វៀតណាមស្នើឡើងនូវអាទិភាពសហប្រតិបត្តិការចំនួន ៤ សំដៅជំរុញ MUSP ឱ្យមានប្រសិទ្ធភាពជាងមុន

នៅក្នុងសន្និសីទឧត្តមមន្ត្រី MUSP បណ្តាប្រទេសជាសមាជិកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាជំរុញទំនាក់ទំនងដៃគូ MUSP ឱ្យមានភាពរស់រវើក មានប្រសិទ្ធភាព និងជាក់ស្តែងជាងមុន។ នៅលើស្មារតីនោះ សន្និសីទបានផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការនៅក្នុងឆ្នាំ ២០២៦ និងការកសាងផែនការសកម្មភាព MUSP ដំណាក់កាល ២០២៧–២០២៩។

បណ្តាប្រទេសបានសង្កត់ធ្ងន់លើការបន្តវេននូវបណ្តាវិស័យសហប្រតិបត្តិការស្នូល ជាពិសេសគឺប្រភពទឹក បរិស្ថាន និងប្រភពធនធានមនុស្ស ទន្ទឹមនឹងនោះបានឯកភាពគ្នាអំពីតម្រូវការដ៏បន្ទាន់ក្នុងការបើកទូលាយកិច្ចសហប្រតិបត្តិការ MUSP ឆ្ពោះទៅកាន់បណ្តាវិស័យថ្មីៗ។

ជំនួយការរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Michael DeSombre បានបញ្ជាក់ជាថ្មីម្តងទៀតថា តំបន់មេគង្គគឺជាសមាសភាគដ៏សំខាន់មួយនៅក្នុងគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយបានប្រកាសនូវកញ្ចប់ជំនួយឧបត្ថម្ភចំនួន ១៤ លានដុល្លារអាមេរិកសម្រាប់បណ្តាកម្មវិធីសហប្រតិបត្តិការឆ្នាំ ២០២៦ និងមានបំណងចង់ជួយឧបត្ថម្ភតំបន់រងទន្លេមេគង្គឱ្យ «មានសុវត្ថិភាពជាងមុន ខ្លាំងក្លាជាងមុន និងមានវិបុលភាពជាងមុន»។

សំដៅជំរុញ MUSP ឱ្យមានប្រសិទ្ធភាពជាងមុន អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានស្នើឡើងនូវអាទិភាពសហប្រតិបត្តិការចំនួន ៤។ ទីមួយ គឺពង្រឹងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិកជាមួយប្រទេសមេគង្គនីមួយៗ រួមចំណែកកសាងទំនាក់ទំនងដៃគូ MUSP ជាយុទ្ធសាស្ត្រ ជម្នះរាល់ការខុសប្លែកគ្នា និងកសាងទំនុកចិត្ត។ ទីពីរ គឺជំរុញការផ្សារភ្ជាប់ផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពស្វ័យបំរុង។

ទីបី គឺឆ្លើយតបនឹងបណ្តាបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី ជាពិសេសគឺបទល្មើសបច្ចេកវិទ្យា និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ។ ទីបួន គឺការគ្រប់គ្រងប្រភពទឹកបន្តជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការ ប៉ុន្តែចាំបាច់ត្រូវជំរុញការអនុវត្តបច្ចេកវិទ្យាថ្មីៗ។ ដើម្បីនាំកិច្ចសហប្រតិបត្តិការ MUSP ឈានចូលទៅក្នុងភាពស៊ីជម្រៅ អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើវិធីសាស្ត្រចូលទៅជិតតាមរយៈកិច្ចសន្ទនាគោលនយោបាយថ្នាក់ជាន់ខ្ពស់ ផ្សារភ្ជាប់ជាមួយបណ្តាគម្រោងជាក់ស្តែង ការជួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិកដើរទន្ទឹមគ្នាជាមួយតួនាទីម្ចាស់ការរបស់បណ្តាប្រទេសមេគង្គ និងបន្តជួយឧបត្ថម្ភតំបន់រងទន្លេមេគង្គឱ្យមានឯករាជ្យ ស្វ័យបំរុង វិបុលភាព ព្រមទាំងរួមចំណែកបង្កើតជារចនាសម្ព័ន្ធតំបន់មួយដ៏បើកចំហ បរិយាបន្ន និងយកអាស៊ានជាមជ្ឈមណ្ឌល។

បណ្តាសមាជិកក៏បានផ្លាស់ប្តូរយោបល់អំពីការបន្តរៀបចំសន្និសីទរដ្ឋមន្ត្រី MUSPC ឡើងវិញ សំដៅបង្កើតជាកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងដៃគូមេគង្គ - សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិកបញ្ជាក់ជាថ្មីម្តងទៀតពីការប្តេជ្ញាចិត្តផ្សារភ្ជាប់យូរអង្វែងជាមួយអាស៊ាន

នៅក្នុងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក លើកទី ៣៨ បណ្តាប្រទេសអាស៊ាន និងសហរដ្ឋអាមេរិកបានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ចំពោះសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការបំពេញរួចរាល់នូវផែនការសកម្មភាពអាស៊ាន-សហរដ្ឋអាមេរិក ដំណាក់កាល ២០២១-២០២៥ ដោយមាន ១០០% នៃបណ្តាខ្សែសកម្មភាពត្រូវបានដាក់ឱ្យអនុវត្ត។ បច្ចុប្បន្ន សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី ២ របស់អាស៊ាន ដោយមានទំហំពាណិជ្ជកម្មក្នុងឆ្នាំ ២០២៥ សម្រេចបាន ៥៥២,៨ ប៊ីលានដុល្លារអាមេរិក និងជាវិនិយោគិនបរទេសធំជាងគេបង្អស់ចូលមកកាន់អាស៊ាន ជាមួយនឹងទុន FDI សរុបសម្រេចបាន ៤២,៣ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤។

ឆ្ពោះទៅរកការប្រារព្ធពិធីអបអរសាទរខួបលើកទី ៥០ នៃថ្ងៃបង្កើតទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក (១៩៧៧-២០២៧) ភាគីទាំងពីរបានឯកភាពគ្នានឹងបំពេញរួចរាល់នាពេលឆាប់ៗនូវការកសាង និងដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការការងារអាស៊ាន-សហរដ្ឋអាមេរិកក្នុងដំណាក់កាលថ្មី ទន្ទឹមនឹងនោះនាំទំនាក់ទំនងឱ្យឈានឡើងដល់កម្ពស់ថ្មីមួយទៀត។ ភាគីសហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីម្តងទៀតពីការប្តេជ្ញាចិត្តផ្សារភ្ជាប់យូរអង្វែងជាមួយអាស៊ាន គាំទ្រតួនាទីមជ្ឈមណ្ឌលរបស់អាស៊ាន និងបន្តដាក់ឱ្យអនុវត្តបណ្តាគំនិតផ្តួចផ្តើមសំដៅជំរុញសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងវិបុលភាពសម្រាប់ប្រជាជនជាង ១ ប៊ីលាននាក់នៅក្នុងតំបន់ទាំងពីរ។ អាស៊ានបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងលើកទឹកចិត្តឱ្យសហរដ្ឋអាមេរិកបន្តចូលរួមយ៉ាងសកម្មនៅក្នុងបណ្តាយន្តការតំបន់ដែលដឹកនាំដោយអាស៊ាន។

ចំពោះទម្រង់ទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យសេដ្ឋកិច្ចឌីជីថល ការបំប្លែងឌីជីថល បច្ចេកវិទ្យាជាន់ខ្ពស់ ថាមពល បន្ទះឈីបពាក់កណ្តាលចម្លង រ៉ែខនិជសំខាន់ៗ អប់រំ សុខាភិបាល សន្តិសុខនាវាចរណ៍ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងការបង្ការបង្ក្រាបបទល្មើសឆ្លងដែន។ សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់លើអាទិភាពសហប្រតិបត្តិការប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញ បទល្មើសបច្ចេកវិទ្យា ការជួញដូរមនុស្ស គ្រឿងញៀន និងការលាងលុយកខ្វក់ ព្រមទាំងបញ្ជាក់ជាថ្មីម្តងទៀតនូវការជួយឧបត្ថម្ភអាស៊ានក្នុងការដាក់ឱ្យអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ការអភិវឌ្ឍបណ្តាញអគ្គិសនីអាស៊ាន គំនិតផ្តួចផ្តើមយន្តការច្រកចេញចូលតែមួយអាស៊ាន (ASW) កិច្ចសហប្រតិបត្តិការលើវិស័យថាមពល ឧស្ម័នធម្មជាតិរាវ (LNG) ថាមពលនុយក្លេអ៊ែរស៊ីវិល បញ្ញាសិប្បនិម្មិត (AI) កសិកម្មវៃឆ្លាត និងការអភិវឌ្ឍប្រភពធនធានមនុស្ស។ សហរដ្ឋអាមេរិកក៏បានជូនដំណឹងអំពីការបើកទូលាយកម្មវិធីគំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ (YSEALI) ពី ៥០០ នាក់ ឡើងដល់ ១.០០០ នាក់ ដែលចូលរួមជាប្រចាំរាល់ឆ្នាំ។

ការថ្លែងមតិនៅក្នុងសន្និសីទ អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានស្វាគមន៍ចំពោះការដែលសហរដ្ឋអាមេរិកបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តចំពោះអាស៊ាន ដោយបានសង្កត់ធ្ងន់ថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ចាំបាច់ត្រូវបន្តត្រូវបានពង្រឹងនៅលើមូលដ្ឋាននៃជំនឿចិត្តនយោបាយ ការគោរពគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ឆ្ពោះទៅរកបណ្តាលទ្ធផលសហប្រតិបត្តិការជាក់ស្តែង។

អនុរដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យពាណិជ្ជកម្ម ការវិនិយោគ បញ្ញាសិប្បនិម្មិត (AI) សេដ្ឋកិច្ចឌីជីថល ថាមពល រ៉ែខនិជចាំបាច់ ការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាព ការបង្ការនិងបង្ក្រាបបទល្មើសឆ្លងដែន ទន្ទឹមនឹងនោះបន្តជួយឧបត្ថម្ភដល់បណ្តាការខិតខំប្រឹងប្រែងសមាហរណកម្មរបស់អាស៊ាន និងសហប្រតិបត្តិការតំបន់រងទន្លេមេគង្គ។

ចំពោះបណ្តាបញ្ហាតំបន់ និងអន្តរជាតិ អនុរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការបង្កើនកិច្ចសន្ទនារវាងសហរដ្ឋអាមេរិក និងចិន ដោយបានសម្តែងការព្រួយបារម្ភចំពោះមុខបណ្តាការវិវត្តន៍យ៉ាងស្មុគស្មាញនៅមជ្ឈិមបូព៌ា និងឥទ្ធិពលចំពោះសន្តិសុខថាមពល ខ្សែសង្វាក់ផ្គត់ផ្គង់សកលលោក ព្រមទាំងបានអំពាវនាវឱ្យធានានូវសុវត្ថិភាព និងភាពរលូននៃសកម្មភាពនាវាចរណ៍ និងអាកាសចរណ៍នៅច្រកសមុទ្រហរមូស។

ចំពោះបញ្ហាសមុទ្រខាងកើត អនុរដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីម្តងទៀតនូវជំហរដ៏មុតមាំនិងឥតប្រែប្រួលរបស់វៀតណាម និងអាស៊ាន ស្តីពីការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ការដោះស្រាយរាល់វិវាទដោយវិធានការសន្តិភាពនៅលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ទន្ទឹមនឹងនោះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបំពេញរួចរាល់នាពេលឆាប់ៗនូវក្រមប្រតិបត្តិសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង និងស្របតាមច្បាប់អន្តរជាតិ៕

វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

យុគសម័យ - នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ ក្រសួងការបរទេសបានប្រកាសថា វៀតណាមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយចាត់ទុកថាវាជាសញ្ញាវិជ្ជមានមួយដែលរួមចំណែកដល់ការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា។

សហរដ្ឋអាមេរិកប្រកាសគោលនយោបាយពន្ធសកលថ្មី ដោយដាក់ការផាកពិន័យរហូតដល់ ៤០% លើទំនិញឆ្លងកាត់ សហរដ្ឋអាមេរិកប្រកាសគោលនយោបាយពន្ធសកលថ្មី ដោយដាក់ការផាកពិន័យរហូតដល់ ៤០% លើទំនិញឆ្លងកាត់

យុគសម័យ - ប្រធានាធិបតី Donald Trump ទើបតែបានប្រកាសអំពីរបបពន្ធថ្មីដែលអនុវត្តចំពោះប្រទេសភាគច្រើនក្នុងពិភពលោក ដោយបញ្ជាក់ពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដែលមានរយៈពេលយូរ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិកមានបំណងចង់ជួយឧបត្ថម្ភតំបន់រងទន្លេមេគង្គឱ្យ "មានសុវត្ថិភាពជាងមុន ខ្លាំងក្លាជាងមុន និងមានវិបុលភាពជាងមុន"
បង្កើតកម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម - កម្ពុជា
កម្ពុជាផ្តល់អាទិភាពដល់ការបង្រួបបង្រួមជំនឿចិត្តយុទ្ធសាស្ត្រជាមួយវៀតណាម
អ្នកប្រាជ្ញកម្ពុជា៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើតជាកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជា និងសាមគ្គីភាពអាស៊ាន
នាយករដ្ឋមន្ត្រី Le Minh Hung ដឹកនាំពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីកម្ពុជា