យុគសម័យ - នាថ្ងៃទី ១៧ ខែកក្កដា នៅទីក្រុង Ho Chi Minh សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុង Ho Chi Minh បានចាត់តាំងការជួបប្រុំរំលឹកខួបលើកទី ៧៣ នៃការវាយលុកបន្ទាយ Moncada (ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ១៩៥៣ - ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦) រួមចំណែកពង្រឹងព្រមទាំងអភិវឌ្ឍន៍ចំណងមិត្តភាពពិសេសរវាងប្រជាជនវៀតណាម និងគុបា។
| និស្សិតឡាវ និងកម្ពុជាចំនួន ១៧៧ នាក់ មាន «គ្រួសារទីពីរ» នៅ Ho Chi Minh ការអនុវត្តសកម្មនូវសេចក្តីគិត Ho Chi Minh នៅក្នុងសកម្មភាពកិច្ចការបរទេសប្រជាជននៅក្រុង Can Tho |
![]() |
| រំលឹកខួបលើកទី ៧៣ នៃការវាយលុកបន្ទាយ Moncada នៅទីក្រុង Ho Chi Minh |
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ លោក Mauricio Alejandro Martinez Duque អគ្គកុងស៊ុលនៃសាធារណរដ្ឋគុបាប្រចាំនៅទីក្រុង Ho Chi Minh បានថ្លែងអំណរគុណដល់សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុង Ho Chi Minh ដែលបានចាត់តាំងការជួបប្រជុំរំលឹកខួបនូវសញ្ញាសម្គាល់មួយមានអត្ថន័យនៅក្នុងប្រវត្តិសាស្ត្រគុបា។
នៅក្នុងការជួបប្រជុំនេះ លោកអគ្គកុងស៊ុល Mauricio Alejandro Martinez Duque បានចែករំលែកអំពីតម្លៃអមតៈនៃការវាយលុកបន្ទាយ Moncada ចំពោះប្រវត្តិសាស្ត្របដិវត្តន៍គុបា។ នេះគឺជាព្រឹត្តិការណ៍បើកឆាកសម្រាប់ចលនាតស៊ូ ឈានទៅរកថ្ងៃជ័យជម្នះដណ្តើមបានឯករាជ្យភាពរបស់ប្រជាជនគុបា។
យោងតាមលោកអគ្គកុងស៊ុល Mauricio Alejandro Martinez Duque ប្រទេសគុបានឹងបន្តការពារសន្តិភាពពិភពលោក ស្មារតីសាមគ្គីភាពព្រមទាំងលទ្ធិអន្តរជាតិ បន្តលើកតម្កើងគប់ភ្លើងរំដោះ ផ្លាស់ប្តូររាល់ការលំបាកការប្រឈមឱ្យក្លាយទៅជាបណ្តាជ័យជម្នះ ដើម្បីសន្តិភាពព្រមទាំងភាពរុងរឿង។
នៅក្នុងឱកាសនេះ លោកអគ្គកុងស៊ុលគុបាប្រចាំនៅទីក្រុង Ho Chi Minh បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថាចំណងមិត្តភាពពិសេសរវាងគុបានិងវៀតណាមនឹងស្ថិតស្ថេរគង់វង្សជាអមតៈ ភាពសាមគ្គីភាពរវាងប្រជាជាតិទាំងពីរនឹងនាំមកនូវជ័យជម្នះសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕
យុគសម័យ - ការសរសើរតម្កើងបុគ្គលគំរូជឿនលឿនចំនួន ១៣១ រូប និងការពិនិត្យមើលឡើងវិញនូវលទ្ធផលរយៈពេល ៥ ឆ្នាំនៃការអនុវត្តសេចក្តីសន្និដ្ឋានលេខ 01-KL/TW នោះ សហព័ន្ធសហជីពការងារវៀតណាមបានដាក់ចេញនូវតម្រូវការបន្តផ្សព្វផ្សាយការសិក្សារៀនសូត្រ និងធ្វើតាមលោកប្រធាន ដោយភ្ជាប់ជាមួយការបង្កើតថ្មី ការបំប្លែងជាឌីជីថល និងការថែទាំផលប្រយោជន៍របស់កម្មករនយោជិត។ |
យុគសម័យ - ការចាក់ផ្សាយខ្សែភាពយន្តអំពីដំណើរដានសកម្មភាពបដិវត្តន៍របស់លោកតា, ការរៀបចំដំណើរកម្សាន្ត «ឆ្ពោះទៅរកប្រភពដើម», ការពិព័រណ៍ឯកសារ ឬទិវាបុណ្យកីឡាដើម្បីបន្តស្មារតីហ្វឹកហាត់សុខភាព… គឺជាបណ្ដាសកម្មភាពប្រកបដោយអត្ថន័យ ដែលត្រូវបានសហគមន៍ជនជាតិវៀតណាមនៅប្រទេសថៃ, ឡាវ, កូរ៉េខាងត្បូង និងចិន រៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី ១៣៦ នៃថ្ងៃកំណើតប្រធាន Ho Chi Minh (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ... |
thoidai.com.vn

មតិពីមិត្តអ្នកអាន