Trending now

ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន

09:37 | 28/06/2026 ឌឹកអាញ់

យុគសម័យ - នាព្រឹកថ្ងៃទី ២៤ ខែមិថុនា អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង ប្រធានគណៈកម្មការដឹកនាំការងារព័ត៌មានកិច្ចការបរទេសក្រុង Dong Nai លោកស្រី Huynh Thi Hang បានអធិបតីសន្និសីទឯកទេស ស្តីពីសភាពការណ៍ពិភពលោក តំបន់ និងគោលនយោបាយកិច្ចការបរទេសរបស់បក្ស តាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ និងសេចក្តីសម្រេចចិត្តមហាសន្និបាតគណៈកម្មាធិការបក្សខេត្ត Dong Nai (បច្ចុប្បន្នជាទីក្រុង) លើកទី ១ អាណត្តិ ២០២៥-២០៣០; ការងារការទូតប្រជាជននៅក្នុងសភាពការណ៍ថ្មី។

ចំណុចថ្មីៗនៃអនុក្រឹត្យលេខ ២០០/២០២៦/NĐ-CP ដែលសហគ្រាសបោះផ្សាយសញ្ញាបណ្ណត្រូវយកចិត្តទុកដាក់ មហាសន្និបាតលើកទី ១៤ នៃសហជីពការងារវៀតណាម នឹងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន ១៣៥ រូប

អញ្ជើញចូលរួមជាមួយគ្នាមាន បណ្ឌិត Phan Anh Son លេខាគណៈកម្មាធិការបក្សសហភាព ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ជារដ្ឋសមាជិការដ្ឋសភាអាណត្តិទី ១៦ និងជារាយការណ៍ទូទៅនៃសន្និសីទ។

ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង ប្រធានគណៈកម្មការដឹកនាំការងារព័ត៌មានកិច្ចការបរទេសក្រុង លោកស្រី Huynh Thi Hang ថ្លែងមតិនៅក្នុងសន្និសីទ។

ថ្លែងមតិនៅក្នុងសន្និសីទ សមមិត្ត Huynh Thi Hang អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង ប្រធានគណៈកម្មការដឹកនាំការងារព័ត៌មានកិច្ចការបរទេសក្រុង បានបញ្ជាក់យ៉ាងមុតមាំថា៖ ចំពោះមុខសភាពការណ៍ពិភពលោក និងតំបន់នាពេលបច្ចុប្បន្ន បក្សយើងបន្តបញ្ជាក់ពីខ្សែបន្ទាត់កិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម និងពហុទម្រង់ភាវូបនីយកម្មទំនាក់ទំនងកិច្ចការបរទេស; ម្ចាស់ការ និងសកម្មធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ; កសាងខឿនកិច្ចការបរទេសគ្រប់ជ្រុងជ្រោយ និងទំនើប ដោយមានសសរស្តម្ភចំនួន ៣ គឺ៖ កិច្ចការបរទេសបក្ស ការទូតរដ្ឋ និងការទូតប្រជាជន។ ក្នុងនោះ ការទូតប្រជាជនបន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងការងារពង្រឹងទំនាក់ទំនងមិត្តភាព បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ដណ្តើមយកនូវការគាំទ្រ និងការស្របមតិពីមិត្តភក្តិអន្តរជាតិចំពោះបុព្វហេតុកសាង និងការពារមាតុភូមិ។

ចំពោះក្រុង Dong Nai ដោយមានតម្រូវការអភិវឌ្ឍន៍លឿន និងប្រកបដោយចីរភាព ដើម្បីក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម ឡូជីស្ទីក (logistics) និងសេវាកម្មទំនើបរបស់តំបន់ និងទូទាំងប្រទេស គឺបាននិងកំពុងដាក់ចេញនូវតម្រូវការកាន់តែខ្ពស់ឡើងៗចំពោះការងារព័ត៌មានកិច្ចការបរទេស និងការទូតប្រជាជន។ សន្និសីទឯកទេសនេះ គឺជាឱកាសមួយដើម្បីឱ្យជួរកម្មាភិបាលដឹកនាំ គ្រប់គ្រង រាយការណ៍ទូទៅ ប្រកាសនីយករ កម្មាភិបាលធ្វើការងារកិច្ចការបរទេស ព័ត៌មានកិច្ចការបរទេស និងសមាជិកនៃបណ្តាអង្គការមិត្តភាព ទទួលបាននូវការធ្វើបច្ចុប្បន្នភាពបណ្តាបញ្ហាថ្មីៗនៃសភាពការណ៍ពិភពលោក និងតំបន់; ចំណុចថ្មីៗនៅក្នុងខ្សែបន្ទាត់កិច្ចការបរទេសរបស់បក្ស; តម្រូវការនៃការងារការទូតប្រជាជន និងការងារព័ត៌មានកិច្ចការបរទេសនៅក្នុងសភាពការណ៍ថ្មី…

ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
បណ្តាប្រតិភូអញ្ជើញចូលរួមក្នុងសន្និសីទ។

សមមិត្ត Huynh Thi Hang បានស្នើឱ្យបណ្តាប្រតិភូអញ្ជើញចូលរួមក្នុងសន្និសីទ លើកកម្ពស់ស្មារតីទទួលខុសត្រូវ ផ្ដោតអារម្មណ៍ស្រាវជ្រាវ និងទទួលយកបានយ៉ាងពេញលេញនូវបណ្តាខ្លឹមសារ; នៅលើមូលដ្ឋាននៃមុខងារ និងភារកិច្ចរបស់ស្ថាប័ន អង្គភាព គឺត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសន្និសីទចូលក្នុងតថភាពការងារជាក់ស្តែង។ ជួររាយការណ៍ទូទៅ និងប្រកាសនីយករ ត្រូវលើកកម្ពស់តួនាទីស្នូលនៅក្នុងការងារឃោសនា ផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវគោលការណ៍ និងខ្សែបន្ទាត់កិច្ចការបរទេសរបស់បក្ស; ម្ចាស់ការប្រយុទ្ធប្រឆាំង និងបដិសេធបណ្តាព័ត៌មានខុសឆ្គង និងបំភ័ន្តការពិត រួមចំណែកការពារមូលដ្ឋានគ្រឹះមនោគមវិជ្ជារបស់បក្ស ការពារផលប្រយោជន៍ជាតិ; ទន្ទឹមនឹងនោះ ណែនាំ និងផ្សព្វផ្សាយរូបភាពទីក្រុង Dong Nai ផ្លាស់ប្តូរថ្មី សមាហរណកម្ម និងអភិវឌ្ឍន៍ ទៅកាន់មិត្តភក្តិក្នុងប្រទេស និងអន្តរជាតិ។

ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
បណ្ឌិត Phan Anh Son លេខាគណៈកម្មាធិការបក្សសហភាព ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម រាយការណ៍បណ្តាខ្លឹមសារនៅក្នុងសន្និសីទ។

បណ្តាប្រតិភូអញ្ជើញចូលរួមក្នុងសន្និសីទ បានស្តាប់បណ្ឌិត Phan Anh Son លេខាគណៈកម្មាធិការបក្សសហភាព ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ផ្តល់ព័ត៌មានអំពីសភាពការណ៍ពិភពលោក តំបន់ និងគោលនយោបាយកិច្ចការបរទេសរបស់បក្ស តាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ និងសេចក្តីសម្រេចចិត្តមហាសន្និបាតគណៈកម្មាធិការបក្សទីក្រុង Dong Nai លើកទី ១ អាណត្តិ ២០២៥-២០៣០; ព្រមទាំងការងារការទូតប្រជាជននៅក្នុងសភាពការណ៍ថ្មី៕

លើកតំកើងដល់បុគ្គលដែលមានកិត្យានុភាពចំនួន ២០០ នាក់ដែលតំណាងឱ្យតំបន់ព្រំដែន និងកោះសមុទ្រ លើកតំកើងដល់បុគ្គលដែលមានកិត្យានុភាពចំនួន ២០០ នាក់ដែលតំណាងឱ្យតំបន់ព្រំដែន និងកោះសមុទ្រ

យុគសម័យ - នាល្ងាចថ្ងៃទី ១៦ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការរៀបចំកម្មវិធី “The fulcrum of the village” លើកទី ២ ឆ្នាំ ២០២៤ បានប្រារព្ធពិធីលើកតំកើងជនមានកិត្យានុភាពចំនួន ២០០ នាក់ ដែលតំណាងឱ្យតំបន់ព្រំដែន សមុទ្រ និងកោះ។ កម្មវិធីនេះត្រូវបានរៀបចំរួមគ្នាដោយក្រសួងនិពន្ធនៃទស្សនាវដ្តីកុម្មុយនិស្ត គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងបញ្ជាការដ្ឋានការពារព្រំដែន។

វៀតណាមដាក់ជូនព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ នៅតំបន់កណ្តាលសមុទ្រខាងកើត វៀតណាមដាក់ជូនព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ នៅតំបន់កណ្តាលសមុទ្រខាងកើត

នាព្រឹកថ្ងៃទី ១៧ ខែកក្កដា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងគណៈប្រតិភូក្រសួងការបរទេសវៀតណាម ដឹកនាំដោយ លោកឯកអគ្គរដ្ឋទូត Trinh Duc Hai អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនជាតិបានប្រគល់ឯកសារដាក់ជូនព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ របស់វៀតណាមនៅតំបន់កណ្តាលសមុទ្រខាងកើតទៅគណៈកម្មាធិការព្រំប្រទល់ខ្ពង់រាបបាតសមុទ្រ (CLCS)។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស