Trending now

វៀតណាម ឡាវ និង កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងបរិបទសេដ្ឋកិច្ចឌីជីថល

10:00 | 26/09/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី២០ ខែកញ្ញា នៅទីក្រុងហូជីមិញ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម (VASS) បានសហការជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសង្គមជាតិឡាវ (LASES) និងរាជបណ្ឌិត្យសភាកម្ពុជា (RAC) រៀបចំសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល”។

សមិទ្ធផលស្រាវជ្រាវពីបណ្ឌិត្យសភានៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា មានសារៈសំខាន់ណាស់ក្នុងការដាក់ចេញទិសដៅ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍឲ្យបានត្រឹមត្រ សមិទ្ធផលស្រាវជ្រាវពីបណ្ឌិត្យសភានៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា មានសារៈសំខាន់ណាស់ក្នុងការដាក់ចេញទិសដៅ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍឲ្យបានត្រឹមត្រ
និស្សិត​ឡាវ និង​កម្ពុជា​ចំនួន ៧២នាក់ បាន​ទទួល​បទពិសោធន៍ និង​ស្វែងយល់​អំពី​ជីវិត​វប្បធម៌​វៀតណាម និស្សិត​ឡាវ និង​កម្ពុជា​ចំនួន ៧២នាក់ បាន​ទទួល​បទពិសោធន៍ និង​ស្វែងយល់​អំពី​ជីវិត​វប្បធម៌​វៀតណាម
ទិដ្ឋភាពនៃសិក្ខាសាលា
ទិដ្ឋភាពនៃសិក្ខាសាលា

សិក្ខាសាលាបានផ្តោតទៅលើបញ្ហាចំនួន ៣ រួមមាន៖ និន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងបទពិសោធន៍ក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសវៀតណាម ឡាវ និងកម្ពុជា; កាលានុវត្តភាព និងបញ្ហាប្រឈមពីដំណើរការធ្វើបរិវត្តកម្មឌីជីថល ដល់ការជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងបី; ដំណោះស្រាយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម-ឡាវ-កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថល។

យោងតាមអ្នកវិទ្យាសាស្ត្រ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នាពេលខាងមុខ វៀតណាម ឡាវ និងកម្ពុជា គប្បីមានរបប និងច្បាប់ដែលបំពេញតម្រូវការនៃសម័យសមាហរណកម្មអន្តរជាតិ ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ហើយផ្តោតលើការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាតិ។

ប្រទេសទាំងឡាយត្រូវការគាំទ្រការលើកកម្ពស់សមត្ថភាព និងការប្រកួតប្រជែងរបស់ធុរកិច្ច លើកទឹកចិត្ត បង្កើតលក្ខខណ្ឌអំណោយផល និងគាំទ្រធុរកិច្ចចាប់ផ្តើមអាជិវកម្ម ការធ្វើបរិវត្តកម្មឌីជីថល ការកែលម្អបច្ចេកទេស បច្ចេកវិទ្យាផលិតកម្ម ការបណ្តុះបណ្តាល និងបំប៉ន់ធនធានមនុស្ស និងក្រុមសហគ្រិន។

រដ្ឋាភិបាលចាំបាច់ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់ធុរកិច្ចធ្វើសមាហរណកម្ម និងចាប់យកនិន្នាការនៃសម័យសេដ្ឋកិច្ចឌីជីថល៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា