យុគសម័យ - សេដ្ឋកិច្ចឯកជនកំពុងស្ថិតនៅចំពោះមុខឱកាសក្លាយជាកម្លាំងរុញច្រានកំណើនដ៏មានសារៈសំខាន់នៃខឿនសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យតំបន់វិស័យនេះអាចទម្លាយភាពទាល់ច្រកបាននោះ បណ្តាចំណុចស្ទះអំពីទុន ស្ថាប័ន ដីធ្លីនិងបរិយាកាសអាជីវកម្ម គឺត្រូវតែបានដោះស្រាយនិងដកចេញយ៉ាងខ្លាំងក្លាបន្ថែមទៀត។
| គុយបាជម្រុញការកែទម្រង់សេដ្ឋកិច្ច កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម-ទីម័រខាងកើត |
![]() |
| នៅក្នុងអង្គសិក្ខាសាលា «ការបើកសោរដងកំណើន - កម្លាំងរុញច្រានពីសេដ្ឋកិច្ចឯកជន» បណ្តាអ្នកជំនាញការ អ្នកគ្រប់គ្រងនិងតំណាងស្ថាប័នរៀបចំតាក់តែងគោលនយោបាយ បានរួមគ្នាបង្ហាញនូវបណ្តាចំណុចស្ទះ ទន្ទឹមនឹងនោះក៏បានស្នើឡើងនូវបណ្តាដំណោះស្រាយក្នុងគោលបំណងបើកចំហប្រភពធនធានសម្រាប់គោលដៅកំណើនខ្ពស់នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ |
នារសៀលថ្ងៃទី ៨ ខែមិថុនា នៅក្នុងអង្គសិក្ខាសាលា «ការបើកសោរដងកំណើន - កម្លាំងរុញច្រានពីសេដ្ឋកិច្ចឯកជន» បណ្តាអ្នកជំនាញការ អ្នកគ្រប់គ្រងនិងតំណាងស្ថាប័នរៀបចំតាក់តែងគោលនយោបាយ បានរួមគ្នាបង្ហាញនូវបណ្តាចំណុចស្ទះ ទន្ទឹមនឹងនោះក៏បានស្នើឡើងនូវបណ្តាដំណោះស្រាយក្នុងគោលបំណងបើកចំហប្រភពធនធានសម្រាប់គោលដៅកំណើនខ្ពស់នៅក្នុងដំណាក់កាលថ្មី។
ក្នុងបរិបទដែលវៀតណាមដាក់ចេញគោលដៅកំណើនរហ័សនិងប្រកបដោយចីរភាព សេដ្ឋកិច្ចឯកជនបន្តត្រូវបានរំពឹងទុកថានឹងក្លាយជាកម្លាំងរុញច្រានដ៏មានសារៈសំខាន់មួយក្នុងចំណោមកម្លាំងរុញច្រានទាំងឡាយ។
លោក Dau Anh Tuan អនុអគ្គលេខាធិការព្រមទាំងជាប្រធានគណៈកម្មការច្បាប់នៃសហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) យល់ឃើញថាតំបន់វិស័យសេដ្ឋកិច្ចឯកជនបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាអំពីបរិមាណប៉ុន្តែមិនទាន់មានទំហំធំធេងអំពីកម្រិតកម្ពស់នោះឡើយ។
បើតាមរបាយការណ៍សេដ្ឋកិច្ចឯកជនឆ្នាំ ២០២៥ បានឱ្យដឹងថាក្នុងចំណោមសហគ្រាសជាង ១ លានដែលកំពុងដំណើរការគឺមានរហូតដល់ ៩៦.៦ ភាគរយជាសហគ្រាសឯកជន។ ទោះជាយ៉ាងណាក៏ដោយ សហគ្រាសជាង ៨០ ភាគរយមានពលករក្រោម ៥០ នាក់និងសហគ្រាសជាង ៧០ ភាគរយមានទុនក្រោម ១០ ប៊ីលានដុង។
រចនាសម្ព័ន្ធនេះធ្វើឱ្យសហគ្រាសភាគច្រើនជួបការលំបាកក្នុងការសន្សំប្រភពធនធាន ការពង្រីកផលិតកម្មនិងការលើកកម្ពស់ទិន្នផល។ ចំណុចដែលគួរឱ្យយកចិត្តទុកដាក់នោះគឺនៅក្នុងឆ្នាំ ២០២៥ មានសហគ្រាសចំនួន ២៩៧,៥០០ បានចូលរួមក្នុងទីផ្សារប៉ុន្តែក៏មានសហគ្រាសរហូតដល់ ២២៧,២០០ បានដកខ្លួនចេញទៅវិញដែរ។
បើតាមលោក Dau Anh Tuan បានឱ្យដឹងថា ការលំបាកនាពេលបច្ចុប្បន្នមិនត្រឹមតែស្ថិតនៅលើនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីសម្ពាធទីផ្សារផងដែរ។ សហគ្រាសជាង ៦០% ភាគរយដែលត្រូវបានអង្កេតបានឱ្យដឹងថា ការស្វែងរកអតិថិជនគឺជាឧបសគ្គធំបំផុត។
ចំណុចស្ទះមួយទៀតគឺសមត្ថភាពក្នុងការចូលទៅជិតប្រភពទុន។ ប្រព័ន្ធឥណទាននាពេលបច្ចុប្បន្ននៅតែពឹងផ្អែកខ្លាំងលើទ្រព្យសម្បត្តិបញ្ចាំ ជាជាងការវាយតម្លៃលើខ្សែទឹកលុយ ប្រសិទ្ធភាពអាជីវកម្ម ឬសក្តានុពលកំណើនរបស់សហគ្រាស។
ចំពោះគ្រួសារអាជីវកម្ម លោក Dau Anh Tuan យល់ឃើញថា នេះគឺជាតំបន់វិស័យដែលមានតួនាទីធំធេងណាស់ចំពោះខឿនសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការនៃការផ្លាស់ប្តូរទៅជាសហគ្រាសនឹងពិបាកសម្រេចបានតាមការរំពឹងទុក ប្រសិនបើថ្លៃចំណាយនៃការអនុវត្តតាមច្បាប់នៅតែបន្តមានកម្រិតខ្ពស់ជាងផលប្រយោជន៍ដែលពួកគេទទួលបាន។
មិនទុកឱ្យបន្ទុកទុនធ្លាក់ទៅលើធនាគារទាំងស្រុងឡើយ
រឿងរ៉ាវនៃការអភិវឌ្ឍបណ្តាប្រឡាយនាំទុនសម្រាប់ខឿនសេដ្ឋកិច្ច ទទួលបានការយកចិត្តទុកដាក់យ៉ាងច្រើន។ លោក Bui Hoang Hai អនុប្រធានគណៈកម្មាធិការចរន្តមូលបត្ររដ្ឋ យល់ឃើញថា ទីផ្សារទុននិងទីផ្សាររូបិយវត្ថុត្រូវតែអភិវឌ្ឍទន្ទឹមគ្នា និងជួយគាំទ្រគ្នាទៅវិញទៅមក។ ដើម្បីឱ្យទីផ្សារទុនក្លាយជាប្រឡាយនាំទុនមានប្រសិទ្ធភាព កត្តាសំខាន់បំផុតគឺភាពមានតម្លាភាព។ ប្រការនេះតម្រូវឱ្យមានការលើកកម្ពស់គុណភាពនៃការប្រកាសព័ត៌មាន បង្កើនការគ្រប់គ្រងសហគ្រាស និងបំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធទីផ្សារ។ ការដាក់ឱ្យប្រព័ន្ធ KRX ដំណើរការ ត្រូវបានចាត់ទុកថាជាជំហានទៅមុខដ៏មានសារៈសំខាន់មួយ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពដោះស្រាយការជួញដូរ និងបង្កើនសាច់ប្រាក់ងាយស្រួលសម្រាប់ទីផ្សារ។
លោក Bui Hoang Hai ក៏បានឱ្យដឹងផងដែរថា ស្ថាប័នគ្រប់គ្រងកំពុងជំរុញការដាក់ឱ្យអនុវត្តនូវកម្មវិធីធំៗជាច្រើន ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារចរន្តមូលបត្ររហូតដល់ឆ្នាំ ២០៣០ គ្រោងការណ៍លើកថ្នាក់ទីផ្សារ ការរៀបចំរចនាសម្ព័ន្ធវិស័យមូលនិធិឡើងវិញនិងការកែសម្រួលរចនាសម្ព័ន្ធវិនិយោគិន។
នៅមុំនៃការផ្គត់ផ្គង់ទុន គោលនយោបាយជាបន្តបន្ទាប់ជាច្រើនត្រូវបានដាក់ឱ្យអនុវត្តក្នុងគោលបំណងបង្កើតលក្ខខណ្ឌឱ្យសហគ្រាសកៀរគរទុនបានកាន់តែងាយស្រួល ចាប់ពីយន្តការ IPO ផ្សារភ្ជាប់នឹងការចុះបញ្ជីភាគហ៊ុន រហូតដល់ការបំពេញបន្ថែមក្របខ័ណ្ឌគតិយុត្តិសម្រាប់ទីផ្សារសញ្ញាប័ណ្ណក្រុមហ៊ុន។
ខណៈពេលនោះដែរ នីតិវិធីជាច្រើនសម្រាប់វិនិយោគិនបរទេសត្រូវបានកាត់បន្ថយយ៉ាងច្រើនសន្ធឹកសន្ធាប់។ បណ្តាបទប្បញ្ញត្តិថ្មីៗបានជួយកាត់បន្ថយពេលវេលាបើកគណនី កាត់បន្ថយតម្រូវការផ្នែកឯកសារនិងឈានទៅជិតទម្លាប់អន្តរជាតិជាជំហានៗ។
ក្នុងទស្សនៈស្របគ្នាដែរ លោក Dao Van Ha អនុប្រធាននាយកដ្ឋានព្យាករណ៍ ស្ថិតិ-ស្ថិរភាពរូបិយវត្ថុហិរញ្ញវត្ថុ (ធនាគាររដ្ឋ) បានវិភាគថា អត្រាឥណទានធៀបនឹង GDP របស់វៀតណាមនាពេលបច្ចុប្បន្ន គឺស្ថិតនៅក្នុងក្រុមខ្ពស់ក្នុងចំណោមបណ្តាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍។ ទំហំទីផ្សារទុនទោះបីជាបានកើនឡើងប៉ុន្តែនៅតែមិនទាន់សមស្របនឹងតម្រូវការនៅឡើយ ដែលស្មើនឹងប្រមាណ ៩ ភាគរយនៃ GDP ខណៈពេលដែលមូលធននីយកម្មទីផ្សារភាគហ៊ុនសម្រេចបានប្រហែល ៧៨ ភាគរយនៃ GDP។
ប្រការនោះបង្ហាញឱ្យឃើញថាខឿនសេដ្ឋកិច្ចនៅតែពឹងផ្អែកយ៉ាងខ្លាំងលើប្រភពទុនឥណទានធនាគារ ជាពិសេសគឺចំពោះតម្រូវការទុនក្នុងកម្រិតមធ្យមនិងរយៈពេលវែង។
«នៅពេលឥណទានត្រូវទទួលរាប់រងតួនាទីធំធេងហួសហេតុនោះ ហានិភ័យអំពីសាច់ប្រាក់ងាយស្រួលនិងគម្លាតកាលកំណត់នឹងកើនឡើង។ ហេតុដូច្នេះហើយ ការអភិវឌ្ឍទីផ្សារទុនត្រូវតែចាត់ទុកថាជាដំណោះស្រាយជាឫសគល់ក្នុងគោលបំណងកាត់បន្ថយសម្ពាធសម្រាប់ប្រព័ន្ធធនាគារនិងបង្កើតបន្ថែមប្រភពធនធានសម្រាប់ដងកំណើន» លោក Dao Van Ha បានកត់សម្គាល់បែបនេះ។
ការដោះស្រាយបណ្តាចំណុចស្ទះនៃការអភិវឌ្ឍ
នៅមុំនៃដងកំណើន សាស្ត្រាចារ្យ បណ្ឌិត Hoang Van Cuong អនុប្រធានសមាគមវិទ្យាសាស្ត្រសេដ្ឋកិច្ចវៀតណាមបានយល់ឃើញថា ក្នុងរយៈពេលខ្លី ខឿនសេដ្ឋកិច្ចនៅតែត្រូវពឹងផ្អែកច្រើនលើបណ្តាកម្លាំងរុញច្រានប្រពៃណីដូចជាការវិនិយោគ។
បើតាមលោក Hoang Van Cuong បានឱ្យដឹងថា អចលនទ្រព្យគឺជាវិស័យដែលមានសមត្ថភាពស្រូបយកទុនបានយ៉ាងធំធេងនិងបង្កើតផលជះរាលដាលយ៉ាងខ្លាំងក្លាទៅដល់វិស័យមុខរបរផ្សេងៗជាច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយ ខ្សែទឹកទុនហូរចូលទៅក្នុងអចលនទ្រព្យគឺត្រូវតែបានគ្រប់គ្រងដើម្បីចៀសវាងការកើតមានទំនិញស្តុកទុកក្នុងឃ្លាំងយ៉ាងធំធេងនិងបង្កឱ្យបាត់បង់តុល្យភាពសម្រាប់ខឿនសេដ្ឋកិច្ច។
ពាក់ព័ន្ធនឹងទីផ្សារអចលនទ្រព្យ លោកស្រី Hoang Thu Hang អនុប្រធាននាយកដ្ឋានគ្រប់គ្រងផ្ទះសម្បែងនិងទីផ្សារអចលនទ្រព្យនៃក្រសួងសំណង់បានឱ្យដឹងថា បណ្តាស្ថាប័នមានសមត្ថកិច្ចនាពេលបច្ចុប្បន្នបានដោះស្រាយការលំបាកសម្រាប់គម្រោងអចលនទ្រព្យប្រមាណ ១,០២៥ គម្រោង តាមរយៈប្រការនោះបានបើកចំហទុនវិនិយោគប្រហែល ៨០០,០០០ ប៊ីលានដុង។
បើតាមលោកស្រី Hang បានឱ្យដឹងថា ទន្ទឹមនឹងការដោះស្រាយបណ្តាគម្រោងដែលត្រូវស្ទះ ក្រសួងសំណង់កំពុងជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យានិងការផ្លាស់ប្តូរឌីជីថលដើម្បីលើកកម្ពស់ភាពមានតម្លាភាពនៃទីផ្សារ។ ប្រព័ន្ធទិន្នន័យថ្មីនឹងអនុញ្ញាតឱ្យអចលនទ្រព្យនីមួយៗមានលេខកូដសម្គាល់ផ្ទាល់ខ្លួនមួយ ដែលជួយឱ្យប្រជាពលរដ្ឋនិងវិនិយោគិនងាយស្រួលក្នុងការស្វែងរកព័ត៌មានគតិយុត្តិនិងប្រវត្តិរូបនៃការជួញដូរ។
ចំពោះផ្ទះសម្បែងសង្គម ក្រសួងសំណង់ដាក់ចេញគោលដៅបង្ហើយការសាងសង់ផ្ទះប្រមាណ ១៥៨,០០០ ខ្នងនៅក្នុងឆ្នាំ ២០២៦។ ដើម្បីសម្រេចបានគោលដៅនេះ គឺចាំបាច់ត្រូវតែមានយន្តការលើកទឹកចិត្តច្បាស់លាស់បន្ថែមទៀតអំពីទុន ដីធ្លីនិងហេដ្ឋារចនាសម្ព័ន្ធក្នុងគោលបំណងទាក់ទាញសហគ្រាសឯកជនចូលរួម។
ក្នុងការបូកសរុបបណ្តាការប្រឈមនាពេលបច្ចុប្បន្ន បណ្ឌិត Nguyen Manh Hung សមាជិកគណៈកម្មការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរដ្ឋសភា បានបង្ហាញនូវចំណុចស្ទះធំៗចំនួន ៣ រួមមាន៖ ការចូលទៅជិតប្រភពទុន ស្ថាប័ន-នីតិវិធីរដ្ឋបាលនិងការចូលទៅជិតដីធ្លី។
បើតាមលោក Nguyen Manh Hung បានឱ្យដឹងថា អ្វីដែលសហគ្រាសត្រូវការមិនត្រឹមតែជាបណ្តាគោលនយោបាយលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែចំណុចសំខាន់ជាងនេះទៅទៀតគឺបរិយាកាសគតិយុត្តិមួយដែលមានស្ថិរភាព មានតម្លាភាព អាចព្យាករណ៍ទុកជាមុនបាននិងត្រូវបានអនុវត្តប្រកបដោយភាពស្របគ្នាតែមួយ។ បើចង់ឱ្យសេដ្ឋកិច្ចឯកជនក្លាយជាកម្លាំងរុញច្រានកំណើនដ៏មានសារៈសំខាន់ គឺរដ្ឋចាំបាច់ត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីការគិតបែបគ្រប់គ្រងទៅជាការគិតបែបបង្កើតការអភិវឌ្ឍ ដោយផ្ដោតអារម្មណ៍លើការដោះស្រាយជាលក្ខណៈជាក់ស្តែងនូវបណ្តារបាំងអំពីស្ថាប័ននិងប្រភពធនធាន។
«ចំពោះភាគីសហគ្រាស គឺចាំបាច់ត្រូវតែបន្តលើកកម្ពស់សមត្ថភាពគ្រប់គ្រង មានតម្លាភាពហិរញ្ញវត្ថុ វិនិយោគសម្រាប់ការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិតនិងបច្ចេកវិទ្យាដើម្បីបង្កើនកម្លាំងប្រកួតប្រជែង ព្រមទាំងចូលរួមឱ្យកាន់តែជ្រៅបន្ថែមទៀតទៅក្នុងខ្សែច្រវាក់តម្លៃក្នុងស្រុកនិងសកលលោក» លោក Nguyen Manh Hung បានថ្លែងបែបនេះ៕
យុគសម័យ - ក្រុមហ៊ុន SMC Organic Garden (GENECELL) នាពេលថ្មីៗនេះ ត្រូវបានក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃខេត្ត Nghe An ជ្រើសរើសឱ្យធ្វើជាអង្គភាពដឹកនាំអនុវត្តប្រធានបទស្រាវជ្រាវ "ការសិក្សាស្រាវជ្រាវកសាងដំណើរការបច្ចេកវិទ្យាចម្រាញ់សារធាតុសកម្មជីវសាស្ត្រ ដើម្បីផលិតគ្រឿងសម្អាងពីឱសថបុរាណសរីរាង្គ (Organic) ក្នុងស្រុក នៅលើភូមិសាស្ត្រខេត្ត Nghe An"។ ប្រធានបទស្រាវជ្រាវនេះ ត្រូវបានរំពឹងថានឹងរួមចំណែកលើកកម្ពស់តម្លៃឱសថបុរាណរបស់មូលដ្ឋាន និងអភិវឌ្ឍន៍ប្រភពវត្ថុធាតុដើមសម្រាប់វិស័យឧស្សាហកម្មគ្រឿងសម្អាងនៅក្នុងប្រទេស។ |
យុគសម័យ - នាថ្ងៃទី ២៥ ខែឧសភា នៅទីស្តីការក្រសួងការបរទេស អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានទទួលជួបលោក Phil Nelson អនុប្រធានប្រតិបត្តិនៃបណ្តាញសារព័ត៌មាន ស៊ីអិនអិន សំដៅផ្លាស់ប្តូរមតិអំពីលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានវិទ្យា ផ្សព្វផ្សាយរូបភាពប្រទេសវៀតណាម ព្រមទាំងការងារឃោសនាផ្សព្វផ្សាយសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២៧ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះចាត់តាំងឡើង។ |

មតិពីមិត្តអ្នកអាន