យុគសម័យ - ក្រុមហ៊ុន SMC Organic Garden (GENECELL) នាពេលថ្មីៗនេះ ត្រូវបានក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃខេត្ត Nghe An ជ្រើសរើសឱ្យធ្វើជាអង្គភាពដឹកនាំអនុវត្តប្រធានបទស្រាវជ្រាវ "ការសិក្សាស្រាវជ្រាវកសាងដំណើរការបច្ចេកវិទ្យាចម្រាញ់សារធាតុសកម្មជីវសាស្ត្រ ដើម្បីផលិតគ្រឿងសម្អាងពីឱសថបុរាណសរីរាង្គ (Organic) ក្នុងស្រុក នៅលើភូមិសាស្ត្រខេត្ត Nghe An"។ ប្រធានបទស្រាវជ្រាវនេះ ត្រូវបានរំពឹងថានឹងរួមចំណែកលើកកម្ពស់តម្លៃឱសថបុរាណរបស់មូលដ្ឋាន និងអភិវឌ្ឍន៍ប្រភពវត្ថុធាតុដើមសម្រាប់វិស័យឧស្សាហកម្មគ្រឿងសម្អាងនៅក្នុងប្រទេស។
| តំបន់វិថីបុរាណហាណូយក្នុងឱកាសបុណ្យ ៣០ មេសា៖ រស់រវើកក្នុងលំហវប្បធម៌ សម្រស់វត្តខ្មែរអាយុ៥០០ឆ្នាំក្រោមម្លប់ដើមឈើបុរាណនៅក្រុង Can Tho |
ការលើកកម្ពស់តម្លៃឱសថបុរាណ តាមរយៈបច្ចេកវិទ្យាចម្រាញ់
ខេត្ត Nghe An គឺជាមូលដ្ឋានមួយដែលមានប្រភពឱសថបុរាណក្នុងស្រុកយ៉ាងសម្បូរបែប ដោយមានតំបន់ដាំដុះជាច្រើនសម្រេចបានតាមស្តង់ដារសរីរាង្គ (Organic)។ ទោះជាយ៉ាងណាក៏ដោយ ផលិតផលភាគច្រើននាពេលបច្ចុប្បន្ននៅតែត្រូវបានលក់ចេញក្រោមទម្រង់ជាវត្ថុធាតុដើមដៅ ឬឆ្លងកាត់ការកែច្នៃបែបសាមញ្ញ ដែលធ្វើឱ្យតម្លៃបន្ថែមមិនទាន់ខ្ពស់នៅឡើយ។
![]() |
| បណ្តាសមាជិកនៃក្រុមប្រឹក្សាធ្វើការចុះពិនិត្យជាក់ស្តែងនៅតំបន់ចម្រាញ់របស់ GENECELL។ |
ក្នុងពេលជាមួយគ្នានោះ តម្រូវការប្រើប្រាស់បណ្តាសារធាតុសកម្មជីវសាស្ត្រដែលមានប្រភពដើមពីធម្មជាតិនៅក្នុងវិស័យឧស្សាហកម្មគ្រឿងសម្អាង កំពុងមានការកើនឡើងជាលំដាប់។ ប៉ុន្តែ នៅក្នុងមូលដ្ឋាននាពេលបច្ចុប្បន្ន គឺមិនទាន់មានដំណើរការបច្ចេកវិទ្យាចម្រាញ់ដែលត្រូវបានធ្វើស្តង់ដារនីយកម្មក្នុងកម្រិតខ្នាតឧស្សាហកម្ម ដើម្បីប្រមូលយកសារធាតុសកម្មជីវសាស្ត្រប្រកបដោយប្រសិទ្ធភាពសម្រាប់បម្រើដល់ការផលិតគ្រឿងសម្អាងនោះទេ។
ផ្ដើមចេញពីស្ថានភាពជាក់ស្តែងនោះ ប្រធានបទស្រាវជ្រាវ «ការសិក្សាស្រាវជ្រាវកសាងដំណើរការបច្ចេកវិទ្យាចម្រាញ់សារធាតុសកម្មជីវសាស្ត្រ ដើម្បីផលិតគ្រឿងសម្អាងពីឱសថបុរាណសរីរាង្គ (Organic) ក្នុងស្រុក នៅលើភូមិសាស្ត្រខេត្ត Nghe An» ត្រូវបានដាក់ឱ្យអនុវត្ត សំដៅកសាង និងម្ចាស់ការលើដំណើរការបច្ចេកវិទ្យាចម្រាញ់បណ្តាសារធាតុសកម្មជីវសាស្ត្រពីប្រភពឱសថបុរាណរបស់មូលដ្ឋាន។
លទ្ធផលនៃការសិក្សាស្រាវជ្រាវ ត្រូវបានរំពឹងថានឹងរួមចំណែកលើកកម្ពស់តម្លៃនៃខ្សែចង្វាក់ផលិតកម្មឱសថបុរាណរបស់ខេត្ត Nghe An បង្កើតឱកាសបន្ថែមទៀតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់វត្ថុធាតុដើម ព្រមទាំងជួយជ្រោមជ្រែងដល់បណ្តាសហគ្រាសគ្រឿងសម្អាងនៅក្នុងប្រទេស ឱ្យមានភាពម្ចាស់ការជាងមុនអំពីប្រភពវត្ថុធាតុដើមសម្រាប់បម្រើដល់ការផលិត។
ប្រធានបទស្រាវជ្រាវនឹងត្រូវដាក់ឱ្យអនុវត្តក្នុងរយៈពេល ២៤ ខែ
យោងតាមព័ត៌មានពីអង្គភាពអនុវត្ត ក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុន SMC Organic Garden (genecell.vn) បានវិនិយោគអភិវឌ្ឍន៍តំបន់វត្ថុធាតុដើមដែលមានផ្ទៃដីជាង ៣០ ហិកតា ស្ថិតនៅឃុំ Binh Minh ខេត្ត Nghe An រួមជាមួយប្រព័ន្ធសម្ភារៈបរិក្ខារបម្រើដល់ការសិក្សាស្រាវជ្រាវ និងការផលិត។
![]() |
| បណ្តាសមាជិកចុះពិនិត្យទីតាំងអនុវត្តប្រធានបទស្រាវជ្រាវ។ |
ប្រធានបទស្រាវជ្រាវនេះ ផ្តោតការយកចិត្តទុកដាក់លើខ្លឹមសារសិក្សាស្រាវជ្រាវនានា សំដៅកសាង និងសុក្រឹតភាពដំណើរការបច្ចេកវិទ្យាចម្រាញ់សារធាតុសកម្មជីវសាស្ត្រពីរុក្ខជាតិឱសថបុរាណក្នុងស្រុក ឆ្ពោះទៅរកការផលិតបណ្តាខ្សែផលិតផលគ្រឿងសម្អាងសរីរាង្គ (Organic) ដែលមានតម្លៃបន្ថែមខ្ពស់ មិត្តភាពជាមួយបរិស្ថាន និងឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ។
លទ្ធផលនៃការសិក្សាស្រាវជ្រាវ មិនត្រឹមតែរួមចំណែកបំពេញបន្ថែមនូវសំណុំទិន្នន័យវិទ្យាសាស្ត្រអំពីប្រភពឱសថបុរាណរបស់មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅរកការកសាងដំណើរការបច្ចេកវិទ្យាដែលមានសមត្ថភាពអនុវត្ត និងផ្ទេរប្រគល់នៅក្នុងការអនុវត្តផលិតកម្មជាក់ស្តែង បង្កើតជាគ្រឹះស្ថានសម្រាប់ការអភិវឌ្ឍផលិតផលនានាដែលត្រូវបានធ្វើស្តង់ដារពីប្រភពវត្ថុធាតុដើមនៅក្នុងប្រទេស។
នាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ នៅមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាននៃខេត្ត Nghe An ក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃខេត្ត បានចាត់តាំងការជ្រើសរើសអង្គភាពដឹកនាំ និងបុគ្គលជាប្រធានទទួលបន្ទុកអនុវត្តប្រធានបទស្រាវជ្រាវនេះ។
ក្រោយពេលពិនិត្យមើល វាយតម្លៃសំណុំឯកសារ និងពិភាក្សា ក្រុមប្រឹក្សាដែលដឹកនាំដោយសាស្ត្រាចារ្យរង បណ្ឌិត Nguyen Duy Thuan សាស្ត្រាចារ្យជាន់ខ្ពស់នៃវិទ្យាស្ថានវេជ្ជសាស្ត្រ និងឱសថសាស្ត្របុរាណវៀតណាម ធ្វើជាប្រធាន បានឯកភាពគ្នាជ្រើសរើសក្រុមហ៊ុន SMC Organic Garden ឱ្យធ្វើជាអង្គភាពដឹកនាំអនុវត្តប្រធានបទស្រាវជ្រាវ ហើយអនុបណ្ឌិត វេជ្ជបណ្ឌិត Nguyen Manh Hung ត្រូវបានប្រគល់ភារកិច្ចធ្វើជាប្រធានទទួលបន្ទុកប្រធានបទស្រាវជ្រាវនេះ។
យោងតាមផែនការ ប្រធានបទស្រាវជ្រាវនេះនឹងត្រូវដាក់ឱ្យអនុវត្តក្នុងរយៈពេល ២៤ ខែ៕
យុគសម័យ - នារសៀលថ្ងៃទី ២២ ខែឧសភា នៅ Hà Nội អនុប្រធានរដ្ឋសភា លោក Nguyen Hong Dien បានទទួលជួបសមាគមសហគ្រាសអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) ដឹកនាំដោយប្រធាន EuroCham លោក Bruno Jaspaer ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ច និងបំពេញការងារនៅវៀតណាម។ |
យុគសម័យ - ក្រសួងហិរញ្ញវត្ថុកំពុងរៀបចំសេចក្តីព្រាងសារាចរ ស្តីពីការលុបចោលនូវបណ្ដាសារាចរ និងសេចក្តីសម្រេចមួយចំនួនរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៅក្នុងវិស័យពន្ធដារ សំដៅធានាបាននូវភាពឯកភាព និងសមកាលកម្មជាមួយប្រព័ន្ធបទប្បញ្ញត្តិច្បាប់ជាធរមាន។ ក្នុងនោះ គ្រោងនឹងលុបចោលទាំងស្រុងនូវសារាចរចំនួន ២៣ និងសេចក្តីសម្រេចចំនួន ០៣។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន