Trending now

វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២

10:27 | 29/05/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ២៥ ខែឧសភា នៅទីស្តីការក្រសួងការបរទេស អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានទទួលជួបលោក Phil Nelson អនុប្រធានប្រតិបត្តិនៃបណ្តាញសារព័ត៌មាន ស៊ីអិនអិន សំដៅផ្លាស់ប្តូរមតិអំពីលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានវិទ្យា ផ្សព្វផ្សាយរូបភាពប្រទេសវៀតណាម ព្រមទាំងការងារឃោសនាផ្សព្វផ្សាយសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២៧ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះចាត់តាំងឡើង។

ខេត្ត Hung Yen ជម្រុញខ្លាំងក្លាការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧ មហាសន្និបាតលើកទី ៨ នៃសហភាពសហព័ន្ធយុវជនកុម្មុយនិស្ត Ho Chi Minh នៃ VUFO អាណត្តិ ២០២២ - ២០២៧
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang ព្រមទាំងលោក Phil Nelson អនុប្រធានប្រតិបត្តិនៃស្ថានីយទូរទស្សន៍ ស៊ីអិនអិន នៃសហរដ្ឋអាមេរិក។

នៅក្នុងជំនួបសម្តែងការគួរសម អនុរដ្ឋមន្ត្រី លោកស្រី Le Thi Thu Hang បានវាយតម្លៃខ្ពស់ចំពោះសុឆន្ទៈ ការយកចិត្តទុកដាក់ ក៏ដូចជាបណ្ដាការរួមចំណែកយ៉ាងសកម្មរបស់ស្ថានីយទូរទស្សន៍ ស៊ីអិនអិន ចំពោះប្រទេសវៀតណាមក្នុងរយៈពេលកន្លងមក ឆ្លងកាត់តាមរយៈបណ្ដាកម្មវិធី ព្រមទាំងខ្សែភាពយន្តឯកសារខ្លីផ្សព្វផ្សាយអំពីប្រទេសជាតិ មនុស្សជាតិ ព្រមទាំងវប្បធម៌វៀតណាមជូនចំពោះទស្សនិកជនទូទាំងសកលលោក។ ជាពិសេស គម្រោងការសហប្រតិបត្តិការជាច្រើនរវាងស្ថានីយទូរទស្សន៍ ស៊ីអិនអិន ជាមួយបណ្ដាក្រសួង ស្ថាប័ន ព្រមទាំងមូលដ្ឋាននានា បានរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍ រូបភាពជាតិ ព្រមទាំងសក្តានុពលអភិវឌ្ឍន៍របស់វៀតណាមទៅកាន់ពិភពលោក។

អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ប្រទេសវៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយគោលដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ព្រមទាំងសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅទូលំទូលាយ។ នៅក្នុងបរិបទនោះ ការធ្វើជាម្ចាស់ផ្ទះចាត់តាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២៧ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងប៉ុណ្ណោះទេ ប៉ុន្តែនៅទាំងជាឱកាសដ៏មានសារៈសំខាន់ដើម្បីផ្សព្វផ្សាយរូបភាពប្រទេសជាតិ ណែនាំបណ្ដាសមិទ្ធផលអភិវឌ្ឍន៍ អត្តសញ្ញាណវប្បធម៌ សក្តានុពលទេសចរណ៍ ក៏ដូចជាទិសដៅអភិវឌ្ឍន៍របស់វៀតណាមជូនចំពោះសហគមន៍អន្តរជាតិ។

យោងតាមអនុរដ្ឋមន្ត្រី លោកស្រី Le Thi Thu Hang ប្រព័ន្ធផ្សព្វផ្សាយពហុព័ត៌មានវិទ្យា ព្រមទាំងបណ្ដាគ្រឹះស្ថានបច្ចេកវិទ្យាថ្មីៗនឹងដើរតួនាទីយ៉ាងមានសារៈសំខាន់នៅក្នុងការផ្សព្វផ្សាយពង្រីកសាយភាយរូបភាពប្រទេសវៀតណាម ជាពិសេសគឺនៅក្នុងការចូលទៅជិតជំនាន់យុវជននៅលើទូទាំងសកលលោក។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំការងារ លោក Phil Nelson បានថ្លែងអំណរគុណដល់បណ្ដាក្រសួង ស្ថាប័ន ព្រមទាំងមូលដ្ឋាននានារបស់វៀតណាមដែលបានរួមដំណើរ ព្រមទាំងជួយឧបត្ថម្ភដល់ស្ថានីយទូរទស្សន៍ ស៊ីអិនអិន នៅក្នុងដំណើរការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងការដាក់ឱ្យដំណើរការបណ្ដាគម្រោងការផ្សព្វផ្សាយព័ត៌មានវិទ្យានៅប្រទេសវៀតណាមក្នុងរយៈពេលកន្លងមក។ លោកបានសម្ដែងនូវបំណងប្រាថ្នាចង់បន្តនិទានបណ្ដារឿងរ៉ាវអំពី «វៀតណាមថ្មី» ដែលជាប្រទេសជាតិមួយកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាចំពោះផ្នែកសេដ្ឋកិច្ច នវានុវត្តន៍ផ្លាស់ប្តូរថ្មី បច្ចេកវិទ្យា ព្រមទាំងក្តោបក្តាប់នូវខឿនវប្បធម៌មួយដ៏មានភាពសំបូរបែបប្រកបដោយអត្តសញ្ញាណជាតិ។

តំណាងនៃស្ថានីយទូរទស្សន៍ ស៊ីអិនអិន បានឱ្យដឹងថា ក្រុមហ៊ុនកំពុងជម្រុញខ្លាំងក្លានូវការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីផ្សព្វផ្សាយពហុគ្រឹះស្ថាន ដោយពង្រីកចាប់ពីទូរទស្សន៍ប្រពៃណីទៅជាបណ្ដាគ្រឹះស្ថានឌីជីថល ព្រមទាំងបណ្តាញសង្គមនានា ដូចជាបណ្តាញវីដេអូខ្លីទិកតុក បណ្តាញហ្វេសប៊ុក បណ្តាញវីដេអូយូធូប ព្រមទាំងបណ្តាញរូបភាពអុីនស្តាក្រាម សំដៅចូលទៅជិតប្រកបដោយប្រសិទ្ធភាពជាងមុនជាមួយក្រុមទស្សនិកជនវ័យក្មេង។

លោក Phil Nelson ក៏បានសម្ដែងនូវបំណងប្រាថ្នាចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាស្ថាប័ន ព្រមទាំងមូលដ្ឋាននានារបស់វៀតណាមនៅក្នុងបណ្ដាវិស័យផ្សព្វផ្សាយព័ត៌មានវិទ្យា ការផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ នវានុវត្តន៍ផ្លាស់ប្តូរថ្មី ព្រមទាំងការលូតលាស់សេដ្ឋកិច្ច។ ស្ថានីយទូរទស្សន៍ ស៊ីអិនអិន ក៏មានការយកចិត្តទុកដាក់ស្រាវជ្រាវបណ្ដាគំនិតផ្សព្វផ្សាយ ខ្លឹមសារផ្សព្វផ្សាយ ព្រមទាំងលទ្ធភាពរួមដំណើរជាមួយប្រទេសវៀតណាមនៅក្នុងដំណើរការរៀបចំ ព្រមទាំងចាត់តាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២៧។

ភាគីទាំងពីរបានឯកភាពគ្នា បន្តរក្សាការផ្លាស់ប្តូរមតិ ព្រមទាំងការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធបំផុត ដើម្បីស្រាវជ្រាវបណ្ដាទម្រង់សហប្រតិបត្តិការប្រកបដោយភាពសមស្រប ឆ្លងកាត់តាមនោះរួមចំណែកផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវរូបភាពប្រទេសវៀតណាម ព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២៧ ជូនចំពោះមិត្តភក្តិអន្តរជាតិ៕

មហាសន្និបាតលើកទី ៨ នៃសហភាពសហព័ន្ធយុវជនកុម្មុយនិស្ត Ho Chi Minh  នៃ VUFO អាណត្តិ  ២០២២ - ២០២៧ មហាសន្និបាតលើកទី ៨ នៃសហភាពសហព័ន្ធយុវជនកុម្មុយនិស្ត Ho Chi Minh នៃ VUFO អាណត្តិ ២០២២ - ២០២៧

យុគសម័យ ​- នាថ្ងៃទី ៣០ ឧសភា នៅរដ្ឋធានី Ha Noi សហភាពសហព័ន្ធយុវជនកុម្មុយនិស្ត Ho Chi Minhនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានប្រព្រឹត្តទៅមហាសន្និបាតលើកទី ៨ អាណត្តិ ២០២២-២០២៧។ នេះ​ជា​ព្រឹត្តិការណ៍​នយោបាយ​ដ៏​សំខាន់​មួយ​បង្ហាញ​ពី​ការ​អភិវឌ្ឍ​របស់​សហភាពសហព័ន្ធយុវជនកុម្មុយនិស្ត Ho Chi Minh នៃ VUFO និង​ចលនា​យុវជន​របស់​ VUFO ...

ឋានៈ និងកិត្យានុភាពរបស់វៀតណាមមួយថ្ងៃកាន់តែកើនឡើងខ្ពស់នៅលើឆាកអន្តរជាតិ ឋានៈ និងកិត្យានុភាពរបស់វៀតណាមមួយថ្ងៃកាន់តែកើនឡើងខ្ពស់នៅលើឆាកអន្តរជាតិ

នាថ្ងៃទី ១២ ខែវិច្ឆិកា សាស្ត្រាចារ្យរង បណ្ឌិត ឯកអគ្គរដ្ឋទូត Nguyen Hong Thao បានជាប់ឆ្នោតជ្រើសតាំងសាជាថ្មីជាសមាជិកនៃគណៈកម្មការច្បាប់អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ILC) សម្រាប់អាណត្តិ ២០២៣-២០២៧។ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦