Trending now
ឯកអគ្គរដ្ឋទូត Nguyen Hong Thao បានជាប់ឆ្នោតជ្រើសតាំងសាជាថ្មីជាសមាជិកនៃ ILC សម្រាប់អាណត្តិ ២០២៣-២០២៧៖

ឋានៈ និងកិត្យានុភាពរបស់វៀតណាមមួយថ្ងៃកាន់តែកើនឡើងខ្ពស់នៅលើឆាកអន្តរជាតិ

10:58 | 15/11/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១២ ខែវិច្ឆិកា សាស្ត្រាចារ្យរង បណ្ឌិត ឯកអគ្គរដ្ឋទូត Nguyen Hong Thao បានជាប់ឆ្នោតជ្រើសតាំងសាជាថ្មីជាសមាជិកនៃគណៈកម្មការច្បាប់អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ILC) សម្រាប់អាណត្តិ ២០២៣-២០២៧។ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអង្គការសហប្រជាជាតិជាប់ឆ្នោតសារជាថ្មីជាសមាជិកនៃគណៈកម្មការច្បាប់អន្តរជាតិ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអង្គការសហប្រជាជាតិជាប់ឆ្នោតសារជាថ្មីជាសមាជិកនៃគណៈកម្មការច្បាប់អន្តរជាតិ
លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ឈរឈ្មោះសាជាថ្មីជាបេក្ខជនសម្រាប់សមាជិកនៃគណៈកម្មការច្បាប់អន្តរជាតិសម្រាប់អាណត្តិ ២០២៣-២០២៧ លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ឈរឈ្មោះសាជាថ្មីជាបេក្ខជនសម្រាប់សមាជិកនៃគណៈកម្មការច្បាប់អន្តរជាតិសម្រាប់អាណត្តិ ២០២៣-២០២៧
លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao (ឆ្វេងដៃ) នៅឯការបោះឆ្នោត (រូបថត៖ vnanet.vn)

អ្នកយកព័ត៌មាន៖ តើលោករដ្ឋមន្ត្រីអាចនិយាយអំពីសារៈសំខាន់នៃព្រឹត្តិការណ៍ដែលលោកសាស្ត្រាចារ្យរង បណ្ឌិត ឯកអគ្គរដ្ឋទូត Nguyen Hong Thao បានជាប់ឆ្នោតជ្រើសតាំងសាជាថ្មីជាសមាជិក ILC សម្រាប់អាណត្តិ ២០២៣-២០២៧ បានឬទេ?

លោករដ្ឋមន្ត្រី Bui Thanh Son៖ ការដែលលោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ត្រូវបានជាប់ឆ្នោតជ្រើសតាំងសាជាថ្មីជាសមាជិក ILC សម្រាប់អាណត្តិ ២០២៣-២០២៧ មានអត្ថន័យសំខាន់ៗ។

ទីមួយ រួមចំណែកអះអាងនូវគោលការណ៍ដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋស្តីពីការអនុវត្តព្រមៗគ្នា នវានុវត្តន៍ និងមានប្រសិទ្ធភាព នូវសកម្មភាពកិច្ចការបរទេស និងចូលរួមយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងស៊ីជម្រៅ លើកកម្ពស់កិច្ចការបរទេសពហុភាគី ពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូទាំងឡាយនៅលើពិភពលោកឲ្យកាន់តែស៊ីជម្រៅ។ ការដែលលោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ត្រូវបានជាប់ឆ្នោតជ្រើសតាំងសាជាថ្មីជាសមាជិក ILC ក្នុងលទ្ធផលខ្ពស់ បញ្ជាក់ពីការគាំទ្រ និងជំនឿទុកចិត្តពីសហគមន៍អន្តរជាតិសម្រាប់វៀតណាម ព្រមទាំងបញ្ជាក់ថា ឋានៈ និងកិត្យានុភាពរបស់វៀតណាមមួយថ្ងៃកាន់តែកើនឡើងខ្ពស់នៅលើឆាកអន្តរជាតិ។

ទីពីរ ការបន្តចូលរួមរបស់វៀតណាមនៅក្នុង ILC បានអះអាងថា វៀតណាមម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ រួមចំណែកក្នុងការកសាងច្បាប់អន្តរជាតិ រួមជាមួយនឹងសហគមន៍អន្តរជាតិខិតខំប្រឹងប្រែង ដើម្បីពិភពលោកប្រកបដោយសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ ការគោរពច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គម។

ទី៣ បង្ហាញពីការរីកចម្រើននៃកិច្ចការបរទេសពហុភាគីរបស់វៀតណាម ដែលបញ្ជាក់ពីភាពជឿជាក់របស់អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងការរួមវិភាគទានយ៉ាងសកម្ម ដោយមានទំនួលខុសត្រូវរបស់វៀតណាម ចំពោះអង្គការសហប្រជាជាតិ និងស្ថាប័នពហុភាគី។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍នេះក៏បញ្ជាក់ផងដែរថា លក្ខណៈសម្បត្តិ និងសមត្ថភាពរបស់កម្មាភិបាលកិច្ចការបរទេសរបស់វៀតណាមនិយាយរួម និងកិច្ចការបរទេសពហុភាគីនិយាយដោយឡែកគឺកាន់តែមានភាពប្រសើរឡើង ឈានទៅដល់កម្រិតតំបន់ និងពិភពលោក។ សម្រាប់លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ការជាប់ឆ្នោតជ្រើសតាំងសាជាថ្មីជាសមាជិក ILC គឺជាការទទួលស្គាល់ដ៏សក្តិសមរបស់អន្តរជាតិ សម្រាប់លក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ ក៏ដូចជាការរួមវិភាគទានយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូតក្នុងការលើកកម្ពស់បញ្ហាច្បាប់អន្តរជាតិសំខាន់ៗក្នុងអំឡុងពេលបំពេញបេសកកម្មនៅ ILC សម្រាប់អាណត្តិ ២០១៧-២០២២។

រូបថត៖ juanmanila.net

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី