Trending now

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអង្គការសហប្រជាជាតិជាប់ឆ្នោតសារជាថ្មីជាសមាជិកនៃគណៈកម្មការច្បាប់អន្តរជាតិ

09:50 | 14/11/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី១២ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអង្គការសហប្រជាជាតិ លោក Nguyen Hong Thao បានជាប់ឆ្នោតសារជាថ្មីជាសមាជិកនៃគណៈកម្មការច្បាប់អន្តរជាតិ (ILC) អាណត្តិ ២០២៣-២០២៧។

វៀតណាមអំពាវនាវឱ្យគោរពគោលការណ៍ដោះស្រាយដោយសន្តិវិធីរាល់ជម្លោះអន្តរជាតិ វៀតណាមអំពាវនាវឱ្យគោរពគោលការណ៍ដោះស្រាយដោយសន្តិវិធីរាល់ជម្លោះអន្តរជាតិ
វៀតណាមលើកកម្ពស់ច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមសកល វៀតណាមលើកកម្ពស់ច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមសកល
លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao និងលោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចែករំលែកនូវសេចក្តីសោមនស្សរីករាយនៅពេលតំណាងវៀតណាមត្រូវបានជាប់ឆ្នោតសារជាថ្មីជាសមាជិកនៃគណៈកម្មការច្បាប់អន្តរជាតិ (ILC) អាណត្តិ ២០២៣ - ០២៧។​ (រូបថត៖ baoquocte)
លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao និងលោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចែករំលែកនូវសេចក្តីសោមនស្សរីករាយនៅពេលតំណាងវៀតណាមត្រូវបានជាប់ឆ្នោតសារជាថ្មីជាសមាជិកនៃគណៈកម្មការច្បាប់អន្តរជាតិ (ILC) អាណត្តិ ២០២៣ - ០២៧។​ (រូបថត៖ baoquocte)

លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao បានជាប់ឆ្នោតសារជាថ្មីក្នុងការបោះឆ្នោតនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ដោយសំឡេង ១៤៥/១៩១ ឈរនៅលំដាប់ទី ៤ ក្នុងចំណោមបេក្ខជនទាំង ១១ នាក់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao បានសម្តែងនូវមោទនភាពក្នុងការបន្តរួមចំណែកលើកកំពស់ឋានៈរបស់វៀតណាម បំពេញតាមការរំពឹងទុករបស់មិត្តភក្តិ អន្តរជាតិចំពោះវៀតណាមក្នុងការកសាងច្បាប់អន្តរជាតិដើម្បីដោះស្រាយរាល់ជម្លោះ និងជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងឡាយ។ លោកសន្យានឹងខិតខំប្រឹងប្រែងថែមទៀតក្នុងអាណត្តិទី២ របស់ខ្លួន ដើម្បីលើកកម្ពស់តួនាទីរបស់វៀតណាមនៅឆាកអន្តរជាតិ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ