Trending now

វៀតណាមលើកកម្ពស់ច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមសកល

11:09 | 09/09/2021 យោងតាមវិឡុសំលេងវៀតណាម

នៅថ្ងៃទី ៧ ខែកញ្ញា (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន បើកកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ របស់ក្រុមអ្នកចាស់ទុំ (The Elders-អែលឌើរ) ស្តីពីការឆ្លើយតបទៅនឹងបញ្ហាប្រឈមចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ។

អង្គការសហប្រជាជាតិប្តេជ្ញាជួយវៀតណាមក្នុងការធានាសន្តិសុខសមុទ្រ អង្គការសហប្រជាជាតិប្តេជ្ញាជួយវៀតណាមក្នុងការធានាសន្តិសុខសមុទ្រ
ក្រុមគំនិតផ្ដួចផ្ដើម វៀតណាម Spark អំពីការជួយឧបត្ថម្ភវៀតណាមបង្ការទប់ស្កាត់នឹងជំងឺកូវីដ-១៩និងឆ្ពោះទៅរកការស្ដារសេដ្ឋកិច្ច ក្រុមគំនិតផ្ដួចផ្ដើម វៀតណាម Spark អំពីការជួយឧបត្ថម្ភវៀតណាមបង្ការទប់ស្កាត់នឹងជំងឺកូវីដ-១៩និងឆ្ពោះទៅរកការស្ដារសេដ្ឋកិច្ច
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ ​(រូបថត៖ VOV)
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ ​(រូបថត៖ VOV)

ថ្លែងមតិនៅកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងអំពីការប្រកាន់ខ្ជាប់នូវពហុភាគីនិយមដោយផ្អែកលើច្បាប់អន្តរជាតិនិងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការការពារនិងដោះស្រាយបញ្ហាប្រឈមសកល។

ទន្ទឹមជាមួយគ្នានោះ លោកបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខផ្តោតលើការងារការពារនិងការដោះស្រាយជម្លោះ រួមទាំងការកសាងសន្តិភាពនិងជំរុញការមូលមតិគ្នា។ លោក ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើតម្រូវការដើម្បីធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខក្នុងទិសដៅធានាតម្លាភាព ប្រជាធិបតេយ្យ លក្ខណៈជាតំណាងនិងប្រសិទ្ធភាព។ យ៉ាងណាមិញ ក្រុមប្រឹក្សាសន្តិសុខគួរគាំទ្រតួនាទីរបស់អង្គការក្នុងតំបន់ដូចជាសហភាពអាហ្រ្វិក (AU) ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ និងតំបន់ដែលក្នុងនោះ អាស៊ានបាននិងកំពុងដើរតួនាទីកណ្តាលនៅក្នុងរចនាសម្ព័ន្ធស្ថាបត្យកម្មសន្តិសុខក្នុងតំបន់។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy មានប្រសាសន៍ថា ក្រុមប្រឹក្សាសន្តិសុខគួរតែយកចិត្តទុកដាក់និងជំរុញដំណោះស្រាយសម្រាប់រាល់បញ្ហាប្រឈមដែលកំពុងកើតមានឡើងដោយឈរលើមូលដ្ឋាននៃការគោរពតាមធម្មនុញ្ញ អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម