Trending now

អង្គការសហប្រជាជាតិប្តេជ្ញាជួយវៀតណាមក្នុងការធានាសន្តិសុខសមុទ្រ

11:02 | 09/09/2021 យោងតាមវិឡុសំលេងវៀតណាម

ក្នុងឱកាសចូលរួមសន្និសីទនៃប្រធានសភាពិភពលោកលើកទី ៥ នៅសាធារណរដ្ឋអូទ្រីស នារសៀលថ្ងៃទី ៦ ខែកញ្ញា ម៉ោងក្នុងតំបន់ នៅក្នុងកិច្ចប្រជុំជាមួយប្រធានការិយាល័យអង្គការសហប្រជាជាតិ (UN) នៅប្រទេសអូទ្រីស លោកស្រី Ghada Fathi Waly។ ប្រធានការិយាល័យអង្គការសហប្រជាជាតិ (UN) នៅប្រទេសអូទ្រីស បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។

អ្នកកាសែតអាហ្រ្វិកខាងត្បូងលើកកម្ពស់ទស្សនៈរបស់វៀតណាមលើបញ្ហាសន្តិសុខសមុទ្រ អ្នកកាសែតអាហ្រ្វិកខាងត្បូងលើកកម្ពស់ទស្សនៈរបស់វៀតណាមលើបញ្ហាសន្តិសុខសមុទ្រ
អ្នកជំនាញនិងអ្នកប្រាជ្ញ​អន្តរជាតិជាច្រើន បន្តវាយតម្លៃខ្ពស់​ចំពោះគំនិត​ផ្តួចផ្តើម​របស់វៀតណាមក្នុងការឆ្លើយតបនឹងបញ្ហាសាកល្បងសន្តិសុខសមុទ្រ អ្នកជំនាញនិងអ្នកប្រាជ្ញ​អន្តរជាតិជាច្រើន បន្តវាយតម្លៃខ្ពស់​ចំពោះគំនិត​ផ្តួចផ្តើម​របស់វៀតណាមក្នុងការឆ្លើយតបនឹងបញ្ហាសាកល្បងសន្តិសុខសមុទ្រ
ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានការិយាល័យអង្គការសហប្រជាជាតិប្រចាំប្រទេសអូទ្រីស Ghada Fathi Waly (រូបថត៖ quochoi.vn)
ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានការិយាល័យអង្គការសហប្រជាជាតិប្រចាំប្រទេសអូទ្រីស Ghada Fathi Waly (រូបថត៖ quochoi.vn)

ក្នុងឱកាសចូលរួមសន្និសីទនៃប្រធានសភាពិភពលោកលើកទី ៥ នៅសាធារណរដ្ឋអូទ្រីស នារសៀលថ្ងៃទី ៦ ខែកញ្ញា ម៉ោងក្នុងតំបន់ នៅក្នុងកិច្ចប្រជុំជាមួយប្រធានការិយាល័យអង្គការសហប្រជាជាតិ (UN) នៅប្រទេសអូទ្រីស លោកស្រី Ghada Fathi Waly ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា អង្គការសហប្រជាជាតិតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសនិងតែងតែរួមដំណើរជាមួយវៀតណាម ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ឋានៈនិងរូបភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ រួមចំណែក បង្កើនទំនាក់ទំនងរបស់វៀតណាមជាមួយបណ្តាប្រទេសជុំវិញពិភពលោក។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានបំណងចង់ឲ្យអង្គការសហប្រជាជាតិនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមនិងជួយជំនះផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ -១៩ ទៅលើជីវភាពរស់នៅរបស់ប្រជាជន។ ប្រធានរដ្ឋសភាក៏បានស្នើឲ្យអង្គការសហប្រជាជាតិ បន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការការពារសន្តិភាពនិងសន្តិសុខអន្តរជាតិ ជំរុញការគោរពច្បាប់អន្តរជាតិ។

ចំណែកលោកស្រី Ghada Fathi Waly បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ សម្រាប់យុទ្ធសាស្ត្រធ្វើសកម្មភាពនាពេលខាងមុខនេះ អង្គការសហប្រជាជាតិបានផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភានៃប្រទេសផ្សេងទៀត រួមទាំងរដ្ឋសភាវៀតណាមផងដែរ។ លោកស្រី Ghada Fathi Waly បានវាយតម្លៃខ្ពស់និងគាំទ្រចំពោះសំណើរបស់វៀតណាមដែលបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាបើកទូលាយកម្រិតខ្ពស់តាមអនឡាញ ស្តីពីការពង្រឹងសន្តិសុខសមុទ្ររៀបចំដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបានអះអាងថា អង្គការសហប្រជាជាតិ ត្រៀមខ្លួនជួយវៀតណាមក្នុងការធានាសន្តិសុខសមុទ្រ។

នាថ្ងៃដដែលប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបពិភាក្សាជាមួយប្រធានសភាឥណ្ឌូនេស៊ី លោក Puan Maharani។ ក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ផងដែរអំពីតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខសុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍ ដោយបង្កើតក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្តែងនិងប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់