Trending now

អ្នកកាសែតអាហ្រ្វិកខាងត្បូងលើកកម្ពស់ទស្សនៈរបស់វៀតណាមលើបញ្ហាសន្តិសុខសមុទ្រ

12:16 | 18/08/2021 យោងតាមវិឡុសំលេងវៀតណាម

វៀតណាមប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសសន្តិភាព ឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយមនិងពិពិធកម្មទំនាក់ទំនងអន្តរជាតិ; គឺជាមិត្ត ជាដៃគូដែលអាចទុកចិត្ត ជាមួយប្រទេសទាំងអស់នៅលើពិភពលោកនិងជាសមាជិកប្រកបដោយទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

អ្នកជំនាញនិងអ្នកប្រាជ្ញ​អន្តរជាតិជាច្រើន បន្តវាយតម្លៃខ្ពស់​ចំពោះគំនិត​ផ្តួចផ្តើម​របស់វៀតណាមក្នុងការឆ្លើយតបនឹងបញ្ហាសាកល្បងសន្តិសុខសមុទ្រ អ្នកជំនាញនិងអ្នកប្រាជ្ញ​អន្តរជាតិជាច្រើន បន្តវាយតម្លៃខ្ពស់​ចំពោះគំនិត​ផ្តួចផ្តើម​របស់វៀតណាមក្នុងការឆ្លើយតបនឹងបញ្ហាសាកល្បងសន្តិសុខសមុទ្រ
អ្នកជំនាញនិងអ្នកប្រាជ្ញ​អន្តរជាតិ​វាយតម្លៃខ្ពស់​ចំពោះគំនិត​ផ្តួចផ្តើម​របស់វៀតណាមក្នុងការឆ្លើយតបនឹងបញ្ហាសាកល្បងសន្តិសុខសមុទ្រ អ្នកជំនាញនិងអ្នកប្រាជ្ញ​អន្តរជាតិ​វាយតម្លៃខ្ពស់​ចំពោះគំនិត​ផ្តួចផ្តើម​របស់វៀតណាមក្នុងការឆ្លើយតបនឹងបញ្ហាសាកល្បងសន្តិសុខសមុទ្រ
អ្នកកាសែតអាហ្រ្វិកខាងត្បូងលើកកម្ពស់ទស្សនៈរបស់វៀតណាមលើបញ្ហាសន្តិសុខសមុទ្រ
អ្នកកាសែតអាហ្រ្វិកខាងត្បូងលើកកម្ពស់ទស្សនៈរបស់វៀតណាមលើបញ្ហាសន្តិសុខសមុទ្រ។

គេហទំព័រកិច្ចការបរទេស “The Diplomatic Society” នៃប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី ១៦ ខែសីហាបានចុះផ្សាយអត្ថបទរបស់ស្ថាបនិកគេហទំព័រនិងជានិពន្ធនាយកគេហទំព័រ Kirtan Bhana បានវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់វៀតណាមនិងឥណ្ឌាស្តីពីសន្តិសុខដែនសមុទ្រ ដែលក្នុងនោះបានសង្កត់ធ្ងន់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ គឺជាមូលដ្ឋានច្បាប់អន្តរជាតិសម្រាប់ការពង្រឹងសន្តិសុខដែនសមុទ្រ ហើយនាពេលខាងមុខនេះ សហគមន៍អន្តរជាតិអាចបង្កើតដំណើរការសហប្រតិបត្តិការសន្តិសុខនាវាចរណ៍សកល សម្របសម្រួលដោយអង្គការសហប្រជាជាតិ ក្នុងគោលបំណងបង្កើនការចែករំលែកព័ត៌មាននិងបទពិសោធន៍ សម្របសម្រួលសកម្មភាពនិងឆ្លើយតបភ្លាមៗ ចំពោះបញ្ហាប្រឈមសកលរួម។

យោងតាមអ្នកនិពន្ធអត្ថបទ នៅក្នុងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សាបើកទូលាយជាន់ខ្ពស់លើកដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការពង្រឹងសន្តិសុខដែនសមុទ្រ ដែលបានធ្វើឡើងតាមអ៊ីនធឺរណែតនៅថ្ងៃទី ៩ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានបញ្ជាក់ថា វៀតណាមប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសសន្តិភាព ឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយមនិងពិពិធកម្មទំនាក់ទំនងអន្តរជាតិ; គឺជាមិត្ត ជាដៃគូដែលអាចទុកចិត្ត ជាមួយប្រទេសទាំងអស់នៅលើពិភពលោកនិងជាសមាជិកប្រកបដោយទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ វៀតណាមត្រៀមខ្លួនជាស្រេច សហការជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាសន្តិសុខដែនសមុទ្រ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាបរិយាកាសសន្តិភាព ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងលើពិភពលោក៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥