អ្នកជំនាញ និងអ្នកប្រាជ្ញអាល្លឺម៉ង់ បានវាយតម្លៃជាវិជ្ជមានលើសំណើដែលបានលើកឡើងដោយនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នៅឯកិច្ចពិភាក្សាបើកចំហរជាន់ខ្ពស់តាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមខាងសន្តិសុខសមុទ្រ។
![]() |
លោកបណ្ឌិត Gerhard Will អតីតអ្នកជំនាញអំពីសមុទ្រខាងកើតនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងនយោបាយនៃប្រទេសអាល្លឺម៉ង់ (រូបថត៖ vnanet.vn) |
វាយតម្លៃលើសុន្ទរកថា របស់នាយករដ្ឋមន្រ្តី Pham Minh Chinh នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាម ប្រចាំនៅអាល្លឺម៉ង់ លោកបណ្ឌិត Gerhard Will អតីតអ្នកជំនាញអំពីសមុទ្រខាងកើតនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងនយោបាយនៃប្រទេសអាល្លឺម៉ង់បាននិយាយថា សុន្ទរកថានេះជាថ្មីម្តងទៀតបញ្ជាក់ពីជំហរ និងគោលនយោបាយរបស់វៀតណាមក្នុងការធានាសន្តិសុខនាវាចរណ៍ និងការដោះស្រាយជម្លោះដោយសន្តិវិធីនៅសមុទ្រ ព្រមទាំងលើកឡើងដំណោះស្រាយជាក់លាក់ក្នុងបញ្ហានេះ។ ប្រកានេះបង្ហាញពីតួនាទីសំខាន់របស់វៀតណាម ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនាវាចរណ៍ក្នុងតំបន់។
យោងតាមលោកបណ្ឌិត Gerhard Will ឲ្យដឹងថា សន្តិសុខសមុទ្រគឺជាបញ្ហាសំខាន់ណាស់សម្រាប់វៀតណាម ព្រោះវៀតណាមមានតំបន់សមុទ្រធំទូលាយ មានឆ្នេរសមុទ្រវែង ហើយខឿនសេដ្ឋកិច្ចពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចូល និងនាំចេញ និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសេដ្ឋកិច្ចពិភពលោក។ មិនត្រឹមតែមានសារៈសំខាន់ចំពោះវៀតណាមប៉ុណ្ណោះទេ ថែមទាំងបញ្ហានេះនៅមានសារៈសំខាន់ខ្លាំងចំពោះពិភពលោកទៀតផង ប្រកានេះបានបង្ហាញយ៉ាងច្បាស់តាមរយៈការដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំផ្លូវការដាច់ដោយឡែកមួយលើប្រធានបទនេះ។
សន្និដ្ឋានលើសំណើរបស់វៀតណាម លោកបណ្ឌិត Gerhard Will បាននិយាយថា សំណើទាំងនេះមានលក្ខណៈសមស្រប និងជាក់ស្តែងដែលបង្ហាញពីគំនិតផ្តួចផ្តើមរបស់វៀតណាម ភាពវិជ្ជមាន និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមរួម។
លោកវេជ្ជបណ្ឌិត Gerhard Will បានចែករំលែកថា "វៀតណាមយល់ថា សន្តិសុខសមុទ្រគឺជាបញ្ហារួមដែលមិនអាចដោះស្រាយបានដោយប្រទេសតែមួយនោះទេ ដែលទាមទារឱ្យមានកិច្ចសហការគ្នាក្នុងតំបន់ អន្តរជាតិ និងការឯកភាពគ្នាក្នុងតំបន់ ក៏ដូចជាអន្តរជាតិផងដែរ។ ច្បាប់អន្តរជាតិ ជាពិសេសច្បាប់សមុទ្រ គឺជាមូលដ្ឋានច្បាប់ដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយជម្លោះ និងរក្សាសន្តិសុខ ស្ថិរភាពនៅសមុទ្រ។ បណ្តាប្រទេសនានាត្រូវគោរព និងអនុលោមតាមច្បាប់អន្តរជាតិ អនុវត្តកាតព្វកិច្ចរបស់ខ្លួនឱ្យបានល្អ ស្របតាមច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។"
លោកបណ្ឌិត Gerhard Will ក៏បានវាយតម្លៃខ្ពស់ចំពោះសំណើរបស់វៀតណាមក្នុងការបង្កើតបណ្តាញយន្តការ និងគំនិតផ្តួចផ្តើមអំពីសន្តិសុខសមុទ្រក្នុងតំបន់ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិដើម្បីបង្កើនការចែករំលែកព័ត៌មាន បទពិសោធន៍ និងការសម្របសម្រួលប្រតិបត្តិការដើម្បីឆ្លើយតបទាន់ពេលវេលាចំពោះបញ្ហាប្រឈមរួមរបស់ពិភពលោក។ លោកបន្តថា យន្តការ និងគំនិតផ្តួចផ្តើមតំបន់ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី ប្រសិនបើមានការសម្របសម្រួលពីអង្គការសហប្រជាជាតិដើម្បីបង្កើនការសម្របសម្រួលសកម្មភាពក្នុងលក្ខណៈទូលំទូលាយនោះវាអាចនាំមកនូវលទ្ធផលជាវិជ្ជមាន និងទទួលបានលទ្ធផលល្អប្រសើរ៕
មតិពីមិត្តអ្នកអាន