Trending now

អាស៊ានបញ្ជាក់នូវការដោះស្រាយជម្លោះសមុទ្រខាងកើតដោយសន្តិវិធី ឈរលើច្បាប់ អន្តរជាតិ

15:09 | 06/08/2021 យោងតាមវិឡុសំលេងវៀតណាម

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ (AMM ៥៤) បន្តបញ្ជាក់នូវតម្រូវការឆ្ពោះទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្រប តាមគោលការណ៍នៃច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុង នោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផងដែរ។

កម្ពុជា​នាំចេញ​ចេក​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កើន​ជាង​ ២២៥% ក្នុង​រយៈពេល​ ៩ ​ខែ កម្ពុជា​នាំចេញ​ចេក​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កើន​ជាង​ ២២៥% ក្នុង​រយៈពេល​ ៩ ​ខែ
បញ្ហាសមុទ្រខាងកើត៖ កម្ពុជាអំពាវនាវភាគីពាក់ព័ន្ធ ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់ អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២ បញ្ហាសមុទ្រខាងកើត៖ កម្ពុជាអំពាវនាវភាគីពាក់ព័ន្ធ ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់ អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២
រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ានទាំង១០ចូលរួមកិច្ចប្រជុំ AMM ៥៤ តាមប្រព័ន្ធវីដេអូ។ (រូបថត៖ VNA)
រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ានទាំង១០ចូលរួមកិច្ចប្រជុំ AMM ៥៤ តាមប្រព័ន្ធវីដេអូ។ (រូបថត៖ VNA)

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ (AMM ៥៤) ដែលប្រព្រឹត្តទៅនា ពេលថ្មីៗនេះតាមប្រព័ន្ធវីដេអូ បានចេញសេចក្ដីប្រកាសរួម ក្នុងនោះក៏និយាយដល់ ស្ថានភាពសមុទ្រខាងកើត។ ក្នុងសេចក្ដីប្រកាសរួម រដ្ឋមន្រ្តីមួយចំនួនបានសម្ដែងការ ព្រួយបារម្ភចំពោះការកែប្រែដីធ្លី ក៏ដូចជាសកម្មភាពនិងឧប្បត្តិហេតុធ្ងន់ធ្ងរនានាក្នុង តំបន់ ដែលបង្កឡើងការខូចខាតដល់បរិស្ថានសមុទ្រ បណ្ដាលឲ្យរិចរិលជំនឿទុកចិត្ត ធ្វើឲ្យស្ថានភាពតានតឹងកើនឡើង ហើយអាចបំផ្លាញសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុង តំបន់ផងដែរ។

អង្គប្រជុំបានបញ្ជាក់ជាថ្មីម្ដងទៀតនូវភាពចាំបាច់នៃការបង្កើនជំនឿជឿជាក់និងការទុកចិត្តគ្នាទៅវិញទៅមក រក្សាការអត់ធ្មត់ ជៀសវាងសកម្មភាពដែលអាចបណ្ដាល ឲ្យជម្លោះស្មុគស្មាញឬកើនឡើងថែមទៀត ហើយប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព។ អង្គប្រជុំបន្តបញ្ជាក់នូវតម្រូវការឆ្ពោះទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្រប តាមគោលការណ៍នៃច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុង នោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦
នាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន
ខេត្ត Gia Lai ទុកថវិកាជាង ២.១០០ ពាន់លានដុង ដើម្បីរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ
ខេត្ត Tuyen Quang: គាំទ្រដល់ភ្ញៀវទេសចរអន្តរជាតិក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសវៀតណាម