Trending now

បញ្ហាសមុទ្រខាងកើត៖ កម្ពុជាអំពាវនាវភាគីពាក់ព័ន្ធ ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់ អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២

13:59 | 26/06/2020 (សរុបដោយវិច្ឆិកា)

ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-លើកទី៣៦(កិច្ចប្រជុំពេញអង្គ) តាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ«ភាពស្អិតរមួត និងការឆ្លើយតប» នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការវិវត្តថ្មីៗ នៅសមុទ្រខាងកើតបានបង្ហាញពីសារៈសំខាន់នៃការបញ្ចប់កិច្ច ចរចា COC ឲ្យបានឆាប់ ដើម្បីធានាសុខសន្តិភាពនៅសមុទ្រខាងកើត ។ ក្នុងន័យនេះ ភាគីពាក់ព័ន្ធផ្ទាល់ គួរផ្តល់សារៈសំខាន់លើភាពអត់ធ្មត់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់ អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-លើកទី៣៦(កិច្ចប្រជុំពេញអង្គ) តាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ«ភាពស្អិតរមួត និងការឆ្លើយតប»។ (ប្រភព៖ AKP)

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាផ្ដោតសារៈ សំខាន់យ៉ាងខ្លាំង និងយកចិត្តទុកដាក់ ក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព នៅសមុទ្រខាងកើត ។ ការវិវត្តថ្មីៗ នៅសមុទ្រខាងកើតបានបង្ហាញពីសារៈសំខាន់នៃការបញ្ចប់កិច្ច ចរចា COC ឲ្យបានឆាប់ ដើម្បីធានាសុខសន្តិភាពនៅសមុទ្រខាងកើត ។ ក្នុងន័យនេះ ភាគីពាក់ព័ន្ធផ្ទាល់ គួរផ្តល់សារៈសំខាន់លើភាពអត់ធ្មត់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់ អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២។

ទាក់ទងនឹងបញ្ហាជំងឺរាតត្បាត កូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងនូវ ការគាំទ្រកយ៉ាងពេញទំហឹងចំពោះអាណត្តិធម្មនុញ្ញរបស់អង្គការសុខភាពពិភពលោក (WHO) នេះ ដែលកំពុងដើរតួនាទីស្នូលក្នុងការដឹកនាំប្រយុទ្ធប្រឆាំងជាសកល នឹងជំងឺរាត ត្បាត ពិសេសកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការរាតត្បាតនៃជំងឺ ដូចជា បញ្ហាកូវីដ-១៩ បាននាំមកនូវបញ្ហាប្រឈមមួយចំនួន ដែលមិនធ្លាប់មានពីមុនមក សុវត្ថិភាពសុខ​ភាព​សាធារណៈ ការបង្អាក់ការប្រមូលផ្ដុំ និងដំណើរការនៃច្រវ៉ាក់ផ្គត់ផ្គង់សកល ក៏ដូចជា ផល​ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោក។ សម្ដេច​តេជោ​បានបន្តថា ក្នុងបរិការណ៍នេះ ការឆ្លើយតបរួម និងសាមគ្គីភាពជាសកលលើមូល​ដ្ឋានពហុភាគីនិយម ជាពិសេសក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ ពិតជាមានភាព​ចាំ​បាច់មិនអាចខ្វះបាន។ ជាការពិតណាស់ កាលៈទេសៈនេះមិនមែនជាពេលសម្រាប់យើង ចោទប្រកាន់គ្នារើសអើង ឬបែងចែកសម្ព័ន្ធមិត្តគ្នា ដោយផ្អែកលើរបៀបវារៈនយោបាយ​ណាមួយនោះឡើយ។ ក្នុងន័យនេះ កម្ពុជាសូមគាំទ្រយ៉ាងពេញទំហឹងចំពោះអាណត្តិ​ធម្ម​នុញ្ញរបស់អង្គការសុខ ភាពពិភពលោក (WHO)នេះ ដែលកំពុងដើរតួនាទីស្នូលក្នុងការដឹក​នាំប្រយុទ្ធប្រឆាំងជាសកល នឹងជំងឺរាតត្បាត។ សម្ដេចតេជោគូសបញ្ជាក់ថា ទន្ទឹមនឹងការ​រង់ចាំភាពជោគជ័យដំបូងបំផុតនៃការផលិតវ៉ាក់សាំង កម្ពុជាសូមអំពាវនាវឱ្យចាត់ទុក​វ៉ាក់​សាំងនេះ ជាទំនិញរួមសម្រាប់សកលលោក (Global common goods) ដែលប្រជាជន​គ្រប់រូបក្នុង​សកលលោក អាចទទួលបាន។ ក្នុងកម្រិតតំបន់ យើងទាំងអស់ ធៀបនឹង​តំបន់ផ្សេងៗទៀត គឺពិតជាមានមោទនភាព ដែលអាស៊ានទទួលបានជោគជ័យប្រៀប ក្នុង​ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។ ទន្ទឹមនេះ ក្នុងខែមេសាកន្លងទៅ យើងបាន រៀបចំកិច្ចប្រជុំពិសេសស្តីពីបញ្ហានេះ តាមរយៈប្រព័ន្ធវីដេអូ ព្រមទាំងបានឯកភាពលើវិធាន​ការជាក់ស្តែងមួយចំនួន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ជាងនេះទៅទៀត យើងបានពង្រីកកិច្ច សហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ តាមរយៈការចូលរួមយ៉ាងសកម្មជាមួយដៃគូខាងក្រៅ(External partners)។ ជាទិសដៅ​ទៅមុខ អាស៊ានពិតជាមានភាពចាំបាច់ជាយុទ្ធសាស្ត្រ ក្នុងការត្រៀមខ្លួនឱ្យបានល្អសម្រាប់ ក្រោយអំឡុងពេលវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះ សម្ដេចតេជោបានបន្ថែមថា ដើម្បីសម្រេចបាននូវគោលដៅនេះ អាស៊ានគួរបង្កើត​ផែនការស្តារឡើង ប្រកបដោយភាពជាក់លាក់ និងប្រុងប្រយ័ត្ន តាមរយៈ​ការដាក់ចេញនូវ​សេណារីយ៉ូមួយចំនួន សម្រាប់បើកឱ្យដំណើរការជាបណ្តើរៗ ក្នុងការ​ធ្វើ​ដំណើរឆ្លងកាត់​ព្រំដែន និងប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសក្នុងតំបន់ និងការស្តារ​ឡើង​វិញនូវវិស័យ​ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង និងទន្ទឹងរង់ចាំការដាក់ បញ្ចូលទីម័រឡេស្តេ ជាមាជិកពេញសិទ្ធិរបស់អាស៊ាន។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបាន​ថ្លែងថា សមាជិកភាពរបស់ទីម័រឡេស្តេ មិនត្រឹមតែមានសារៈសំខាន់ជា យុទ្ធសាស្រ្ត​សម្រាប់​យើងក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការសម្រេចក្តីសុបិន្តរបស់បិតាស្ថាបនិកអាស៊ាន ក្នុងការ​បង្រួបបង្រួមប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយរដ្ឋាភិបាលទីម័រឡេស្តេ ក្រោមឆ័ត្រអាស៊ានផងដែរ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា “ក្នុងស្មារតីនេះ យើងគួរបន្ត ធ្វើការយ៉ាងជិតស្និទ្ធិ សំដៅជួយ ដើម្បីដោះស្រាយរាល់បញ្ហាធំៗដែលប្រទេសនេះ កំពុង ជួបប្រទះបំពេញរាល់នីតិវិធី និងលក្ខខណ្ឌតម្រូវចាំបាច់នានា ឱ្យបានឆាប់។ ពាក់ព័ន្ធ និង ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅតែជារបៀបវារៈសំខាន់សម្រាប់អាស៊ាន ក្នុងការកសាង សហគមន៍ដែលប្រកាន់យកប្រជាជនជាស្នូល (People-centered community)នោះ៕

គួរបញ្ជាក់ដែរថា តបតាមការអញ្ជើញរបស់ឯកឧត្ដម ង្វៀន សួនហ្វុក នាយករដ្ឋ​មន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ២០២០។ អញ្ជើញអមសម្តេចតេជោ នៅក្នុងកិច្ចប្រជុំ រួមមាន ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួង​សុខាភិបាល និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជន​ជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី​៣៦ តាមរយៈប្រព័ន្ធវីដេអូ ថ្នាក់ដឹកនាំបានផ្តោតការយក ចិត្តទុកដាក់លើកិច្ចខិតខំ ប្រឹង​ប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើក​កម្ពស់ ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩ វិធីនិងមធ្យោបាយនានាដើម្បីសម្រេច បាននូវចក្ខុវិស័យសហគមន៍ អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ាន ជាមួយដៃ​គូ​ខាងក្រៅ និងសហគមន៍ពិភពលោក៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR