Trending now

វៀតណាមស្នើឱ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa

09:22 | 24/06/2022 យោងតាមវិឡូសំលេងវៀតណាម

ការដែលចិនបានធ្វើសមយុទ្ធយោធានៅប្រជុំកោះ Hoang Sa (Paracel Islands) គឺរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះនេះ។

ពិព័រណ៍ឯកសារស្តីពី Hoang Sa និង Truong Sa នៅខេត្ត Bac Giang ពិព័រណ៍ឯកសារស្តីពី Hoang Sa និង Truong Sa នៅខេត្ត Bac Giang
វៀតណាមមានប្រតិកម្មចំពោះសកម្មភាពធ្វើសមយុទ្ធដោយខុសច្បាប់របស់ចិននៅប្រជុំកោះ Hoang Sa (Paracel Islands) វៀតណាមមានប្រតិកម្មចំពោះសកម្មភាពធ្វើសមយុទ្ធដោយខុសច្បាប់របស់ចិននៅប្រជុំកោះ Hoang Sa (Paracel Islands)
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

ក្នុងសន្និសីទកាសែតជាប្រចាំ ដែលបានប្រព្រឹត្តិទៅ នារសៀលថ្ងៃទី ២៣ មិថុនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីម្តងទៀតនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa (Spratly Island) និង Hoang Sa ដោយ ប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះសកម្មភាពរបស់ចិន ដែលរំលោភលើអធិបតេយ្យភាពរបស់វៀតណាមនៅក្នុងតំបន់នេះ ក្នុងនោះមានការដែលអាជ្ញាធរខេត្ត Hainan បានប្រកាសអំពីសមយុទ្ធយោធាកាលពីថ្ងៃទី ១៩ ខែមិថុនា នៅប្រជុំកោះ Hoang Sa របស់វៀតណាម។

អ្នកនាំពាក្យលោកស្រី Le Thi Thu Hang ក៏បានសម្តែងមតិលើព័ត៌មានរបស់សារព័ត៌មានជប៉ុនថា ចិនមានបំណងប្រែក្លាយសមុទ្រខាងកើតទៅជាតំបន់ទឹកផ្ទៃក្នុង ហើយរដ្ឋាភិបាលជប៉ុនបានអំពាវនាវទៅកាន់គណៈកម្មាធិការព្រំដែន និងខ្ពង់រាបទ្វីបរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ ជប៉ុនចង់ឈរក្បែរប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិកក្នុងបញ្ហាសមុទ្រខាងកើត។

តាមនោះ ជំហររបស់វៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់ និងពេញលេញនៅក្នុងកំណត់សម្គាល់លេខ ២២/HC-២០២០ ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ ដែលផ្សព្វផ្សាយនៅអង្គការសហប្រជាជាតិ។ តាមនោះ វៀតណាមអះអាងអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការជាតិរបស់វៀតណាមលើតំបន់ដែនសមុទ្រត្រូវបានកំណត់ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ "ការដែលចិនបានធ្វើសមយុទ្ធយោធានៅប្រជុំកោះ Hoang Sa គឺរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះនេះ។ ដើរផ្ទុយនឹងស្មារតីរបស់ DOC ធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ មិនមានអំណោយផលដល់ដំណើរការចរចាបច្ចុប្បន្នរវាងចិន និងអាស៊ានលើ COC និងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត។ វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់ខាត និងស្នើឱ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ហើយមិនធ្វើសកម្មភាពស្រដៀងគ្នានេះម្តងទៀត"៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម