Trending now

វៀតណាមមានប្រតិកម្មចំពោះសកម្មភាពធ្វើសមយុទ្ធដោយខុសច្បាប់របស់ចិននៅប្រជុំកោះ Hoang Sa (Paracel Islands)

15:45 | 12/03/2021 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី ១១ ខែមីនា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេស បានឆ្លើយសំណួរទាក់ទងនឹងបញ្ហាសមុទ្រខាងកើត។

ការតាំងពិព័រណ៍ផែនទី និងការតាំងបង្ហាញឯកសារ “ ប្រជុំកោះ Hoang Sa – Truong Sa របស់វៀតណាម” ការតាំងពិព័រណ៍ផែនទី និងការតាំងបង្ហាញឯកសារ “ ប្រជុំកោះ Hoang Sa – Truong Sa របស់វៀតណាម”
តាំងពិព័រណ៍បង្ហាញវត្ថុនិងឯកសារដ៏មានអត្ថន័យអំពីអធិបតេយ្យភាពនៅប្រជុំកោះ  Hoang Sa – Truong Sa របស់វៀតណាម តាំងពិព័រណ៍បង្ហាញវត្ថុនិងឯកសារដ៏មានអត្ថន័យអំពីអធិបតេយ្យភាពនៅប្រជុំកោះ Hoang Sa – Truong Sa របស់វៀតណាម
វៀតណាមមានប្រតិកម្មចំពោះសកម្មភាពធ្វើសមយុទ្ធដោយខុសច្បាប់របស់ចិននៅប្រជុំកោះ Hoang Sa (Paracel Islands)
អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃទី ១១ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីម្តងទៀតនូវទស្សនៈដោយឥតងាករេស្តីពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាមលើបញ្ហាសមុទ្រខាងកើត ហើយថែមទាំងទាមទារឱ្យភាគីនានាគោរពបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិផងដែរ។

នៅពេលដែលទទួលព័ត៌មានថាចិនធ្វើសមយុទ្ធដោយខុសច្បាប់លើកោះ Tri Ton ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម នៅដើមខែមីនា ឆ្នាំ ២០២១ អ្នកនាំពាក្យការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមមានភ័ស្តុតាងជាប្រវត្តិសាស្ត្រយ៉ាងពេញលេញសម្រាប់ប្រជុំកោះ Hoang Sa (Paracel Islands) និង Truong Sa (Spartly Islands) ដែលស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ លើសពីនេះទៀត លោកស្រី Le Thi Thu Hang ក៏បានសង្កត់ធ្ងន់ថា៖ ទស្សនៈដោយឥតងាករេរបស់វៀតណាមគឺរាល់សកម្មភាពនៅប្រជុំកោះ Hoang Sa និង Truong Sa ដោយគ្មានការអនុញ្ញាតពីវៀតណាមបានចាត់ទុកជារំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះទាំងពីរនេះ ព្រមទាំងធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព មិនផ្តល់កអំណោយផលដល់ទំនាក់ទំនងសន្តិភាព ស្ថិរភាពនិងសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព សេរីភាពក្នុងការធ្វើអាកាសចរនិងនាវាចរណ៍នៅតំបន់សមុទ្រខាងកើតនោះទេ»។

អញ្ជើញធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាសរបស់បណ្តាប្រទេសអឺរ៉ុបក្នុងការបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖ ការថែរក្សាសន្តិភាពសណ្តាប់ធ្នាប់សន្តិសុខនិងសុវត្ថិភាពសេរីភាពនៃការធ្វើនាវាចរណ៍ និងការគោរពចំពោះគំហរគោរពច្បាប់ គោរពអធិបតេយ្យអធិបតេយ្យ និងយុត្តាធិការរបស់រដ្ឋនានានៅសមុទ្រខាងកើតស្របតាម សន្ធិសញ្ញា UNCLOS ដែលជាគោលដៅចំណាប់អារម្មណ៍និងទំនួលខុសត្រូវ និងចាត់ទុកជាសេចក្តីប្រាថ្នារួមរបស់ប្រទេស និងសហគមន៍អន្តរជាតិទាំងអស់។ សកម្មភាពរបស់រដ្ឋនានានៅសមុទ្រខាងកើតគួរតែចូលរួមចំណែកដល់គោលដៅរួមនេះ៕

ហេង វុធ្ធី

vietnamnet.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីស្នើឱ្យដោះស្រាយការរំលោភបំពាន IUU ឱ្យបានហ្មត់ចត់ និងត្រៀមខ្លួនធ្វើការជាមួយក្រុមត្រួតពិនិត្យ EC
ខេត្ត Khanh Hoa ផ្សព្វផ្សាយការឃោសនា និងការត្រួតពិនិត្យនាវានេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ