Trending now

ក្រុមគំនិតផ្ដួចផ្ដើម វៀតណាម Spark អំពីការជួយឧបត្ថម្ភវៀតណាមបង្ការទប់ស្កាត់នឹងជំងឺកូវីដ-១៩និងឆ្ពោះទៅរកការស្ដារសេដ្ឋកិច្ច

10:52 | 04/09/2021

នាថ្ងៃទី២ ខែកញ្ញា តាមការអញ្ជើញរបស់អង្គការវេទិកាសកល Boston ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិកលោក Ha Kim Ngoc បានចូលរួម កិច្ចប្រជុំដំបូងនៃក្រុមគំនិតផ្ដួចផ្ដើមវៀតណាម Spark។ ការដែលវេទិកាសកល Boston ផ្ដួចផ្ដើមគំនិត វៀតណាម Spark នេះ គឺសំដៅប្រមូលផ្ដុំថ្នាកដឹកនាំ អ្នកយុទ្ធសាស្ត្រ អ្នកប្រាជ្ជា ជំនាញការសុខាភិបាល បច្ចេកវិទ្យានិងសេដ្ឋកិច្ច ដើម្បីពិភាក្សានិងដាក់ចេញដំណោះស្រាយដែលជួយវៀតណាមបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ ស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាស្រាវជ្រាវឱកាសថ្មីៗសម្រាប់ វៀតណាមក្រោយជម្ងឺរាតត្បាតផងដែរ។

VUFO ប្រគល់មេដាយ “ដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជាតិនានា” ជូនចំពោះលោក Kamal Malhotra អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម VUFO ប្រគល់មេដាយ “ដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជាតិនានា” ជូនចំពោះលោក Kamal Malhotra អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមសម័យពិភាក្សាបើកទូលាយជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមសម័យពិភាក្សាបើកទូលាយជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិកលោក Ha Kim Ngoc ចូលរួមកិច្ចប្រជុំដំបូងនៃក្រុមគំនិតផ្ដួចផ្ដើមវៀតណាម Spark។ (រូបថត៖ baoquocte)
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិកលោក Ha Kim Ngoc ចូលរួមកិច្ចប្រជុំដំបូងនៃក្រុមគំនិតផ្ដួចផ្ដើមវៀតណាម Spark។ (រូបថត៖ baoquocte)

ថ្លែងមតិបើកកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានកោត សរសើរហើយសម្ដែងបំណងថា គំនិតផ្ដួចផ្ដើមវៀតណាម Spark នឹង ស្នើឡើង ជំហានលោតផ្លោះនានាដើម្បីជួយវៀតណាមអាចជំនះលើបញ្ហាប្រឈមហើយថែរក្សាសន្ទុះអភិវឌ្ឍដ៏ខ្លាំងក្លា។ រីឯខ្លួនវិញ អតីតអភិបាល លោក Michael Dukakis ចាត់ទុកថា ទំនាក់ទំនងវៀតណាម-អាមេរិកគឺជាគំរូនៃការ “ប្រែក្លាយ អតីតសត្រូវទៅជាមិត្តភក្តិ”។ លោកបានសម្ដែងបំណងចង់ជួយគាំទ្រដល់ការកែ លម្អស្ថានភាពជម្ងឺរាតត្បាតនៅវៀតណាម ហើយចាត់ទុកថា បញ្ហាបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ចសុទ្ធតែមានអត្ថន័យ ដ៏សែនសំខាន់ដើម្បីជួយវៀតណាមជំនះលើវិបត្តិកូវីដ ១៩៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម