Trending now

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមសម័យពិភាក្សាបើកទូលាយជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

11:12 | 10/08/2021

នេះជាលើកដំបូងដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំផ្លូវការដាច់ដោយឡែកមួយស្តីពីប្រធានបទសន្តិសុខដែនសមុទ្រ ក្នុងបរិបទនៃការកើនឡើងនូវបញ្ហាប្រឈមចំពោះសន្តិសុខដែនសមុទ្រនៅក្នុងពិភពលោក និងក្នុងតំបន់។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផ្ញើលិខិតលើកទឹកចិត្តដល់កងកម្លាំងជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផ្ញើលិខិតលើកទឹកចិត្តដល់កងកម្លាំងជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើរសារលិខិតអបអរសាទរជូននាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើរសារលិខិតអបអរសាទរជូននាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh (រូបថត៖ vov.vn)
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh (រូបថត៖ vov.vn)

នៅល្ងាចថ្ងៃទី ៩ ខែសីហា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ដែលជាប្រធានប្តូរវេនខែសីហាឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រ ជាជាតិ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរក ថាសំខាន់មួយនៅក្នុងសម័យពិភាក្សាបើកទូលាយជាន់ខ្ពស់តាមអនឡាញរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ពង្រឹងសន្តិសុខសមុទ្រ៖ វិស័យសហប្រតិ បត្តិការអន្តរជាតិ”។

នេះជាលើកដំបូងដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំផ្លូវការដាច់ដោយឡែកមួយស្តីពីប្រធានបទសន្តិសុខដែនសមុទ្រក្នុងបរិបទនៃការកើនឡើងនូវបញ្ហាប្រឈមចំពោះសន្តិសុខដែនសមុទ្រនៅក្នុងពិភពលោកនិងក្នុងតំបន់។ នៅក្នុងសុន្ទរកថាអញ្ជើញថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញលើកឡើងអំពីគោលនយោបាយសំខាន់ៗរបស់បក្សនិងរដ្ឋស្តីពីសមុទ្រ ក្នុងនោះមានទាំងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្ររបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមអំពីសន្តិសុខដែនសមុទ្រ និងលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស