Trending now

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើរសារលិខិតអបអរសាទរជូននាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh

17:05 | 31/07/2021 យោងតាមវិឡុសំលេងវៀតណាម

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីគោលបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្រ្តី Pham Minh Chinh នាពេលខាងមុខដើម្បី បន្តជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងវៀតណាម ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាពនិងវិបុលភាពនៅតំបន់និងលើពិភពលោក។

រដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងលោក Pham Minh Chinh កាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិ ២០២១-២០២៦ រដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងលោក Pham Minh Chinh កាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិ ២០២១-២០២៦
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ បន្តផ្តោតយកចិត្តទុកដាក់បន្ថែមទៀតចំពោះការងារតបស្នងសង់គុណ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ បន្តផ្តោតយកចិត្តទុកដាក់បន្ថែមទៀតចំពោះការងារតបស្នងសង់គុណ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើរសារលិខិតអបអរសាទរជូននាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើរសារលិខិតអបអរសាទរជូននាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh។

ក្នុងឱកាសដែលលោក Pham Minh Chinh ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងកាន់តំណែងជានាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមនោះ នៅថ្ងៃទី២៩ ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើរសារលិខិតអបអរសាទរ។

ក្នុងសារលិខិត សម្ដេចតេជោ ហ៊ុន សែនបានអះអាងថា ការដែលលោក Pham Minh Chinh បន្តត្រូវបានរដ្ឋសភាវៀតណាមនីតិកាលទី១៥បោះឆ្នោតជ្រើសតាំងកាន់តំណែងជានាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមសម្រាប់អាណត្តិ២០២១-២០២៦ បានបង្ហាញជំនឿជឿជាក់និងទំនុកចិត្តខ្ពស់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាមចំពោះការលះបង់របស់លោកនាយករដ្ឋមន្រ្តី ដើម្បីប្រទេសវៀតណាមមួយដ៏សម្បូររុងរឿងនិងទំនើប ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម។

សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក តាមស្មារតីអ្នកជិតខាងល្អប្រសើរ សាមគ្គីភាពមិត្តភាព ការយល់ដឹងគ្នានិងផលប្រយោជន៍ទៅវិញទៅមក។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីគោលបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្រ្តី Pham Minh Chinh នាពេលខាងមុខដើម្បី បន្តជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងវៀតណាម ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាពនិងវិបុលភាពនៅតំបន់និងលើពិភពលោក៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥