Trending now

រដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងលោក Pham Minh Chinh កាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិ ២០២១-២០២៦

13:32 | 27/07/2021

នារសៀលថ្ងៃទី ២៦ ខែកក្កដា រដ្ឋសភាវៀតណាមបានបោះឆ្នោតជ្រើសតាំងលោក Pham Minh Chinh សមាជិកការិយាល័យនយោបាយនីតិកាលទី ១៣, នាយករដ្ឋមន្រ្តីសម្រាប់អាណត្តិ ២០១៦-២០២១ ដើម្បីកាន់តំណែងជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិ ២០២១-២០២៦។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ បន្តផ្តោតយកចិត្តទុកដាក់បន្ថែមទៀតចំពោះការងារតបស្នងសង់គុណ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ បន្តផ្តោតយកចិត្តទុកដាក់បន្ថែមទៀតចំពោះការងារតបស្នងសង់គុណ
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ជំនួយឧបត្ថម្ភរបស់កម្ពុជាដល់វៀតណាមគឺជាសក្ខីភាពនៃចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ជំនួយឧបត្ថម្ភរបស់កម្ពុជាដល់វៀតណាមគឺជាសក្ខីភាពនៃចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ
រដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងលោក Pham Minh Chinh កាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិ ២០២១-២០២៦។​(រូបថត៖ VOV)
រដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងលោក Pham Minh Chinh កាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិ ២០២១-២០២៦។​(រូបថត៖ VOV)

បន្ទាប់ពីពិធីស្បថចូលកាន់តំណែងនៅចំពោះមុខរដ្ឋសភា ជនរួមជាតិនិងអ្នកបោះឆ្នោតទូទាំងប្រទេស លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងសុន្ទរកថាដោយបញ្ជាក់ថា នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ហើយក៏ជាការទទួលខុសត្រូវយ៉ាងធ្ងន់ធ្ងរចំពោះមុខបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិ បាល និងចំពោះមុខជនរួមជាតិ ម្ចាស់ឆ្នោតទូទាំងប្រទេស។

“រដ្ឋាភិបាលនៃអាណត្តិរដ្ឋសភានីតិកាលទី ១៥ នឹងបន្តមរតកនិងពង្រីកនូវបទពិសោធន៍ប្រសើរថ្លៃថ្លាមេរៀនដ៏ល្អៗ របស់រដ្ឋាភិបាលគ្រប់សម័យកាល កសាងរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រកបដោយសាមគ្គីភាព សុចរិត មានវិន័យមានប្រសិទ្ធភាព មានភាពច្នៃប្រឌិតថ្មី ដោយជ្រួតជ្រាបបាវចនា យកផលប្រយោជន៍របស់ប្រទេសជាតិជាអាទិភាពចម្បង យកប្រជាជនជាឬសគល់និង ផ្តើមចេញពីសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ សេចក្តីប្រាថ្នាសមស្របរបស់ប្រជាជន។ ទន្ទឹមជាមួយគ្នានោះ អនុវត្តន៍ដោយសមកាលកម្មប្រកបដោយប្រសិទ្ធភាពនូវ ទស្សនៈ និងគោលការណ៍ណែនាំដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ និងសេចក្តីសម្រេចនានាដែលរដ្ឋសភាបានដាក់ចេញ”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើការងារសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តនាពេលខាងមុខ ក្នុងនោះការងារបន្ទាន់និងសំខាន់បំផុតនាពេលបច្ចុប្បន្ននេះគឺការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា “បក្សនិងរដ្ឋបានយល់និងចែករំលែកជាមួយប្រជាជនអំពីការលំបាកទាំងខាងផ្លូវកាយនិងខាងសម្ភារៈនៅពេលដែលត្រូវអនុវត្តន៍ការបិទខ្ទប់ឬនិងដាក់តំបន់នៅដាច់ដោយឡែក។ ជាមួយនឹងសេចក្តីណែនាំ “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធនឹងសត្រូវ” និងសម្រាប់គោលដៅខ្ពស់បំផុតគឺការពារសុខភាព សន្តិសុខនិងសុវត្ថិភាពប្រជាជន; ភារកិច្ចបន្ទាន់និងសំខាន់បំផុតរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីបច្ចុប្បន្នគឺផ្តោតលើភាពវាងវៃ ប្រភពធនធាន វិធានការបត់បែននិងច្នៃប្រឌិត ជាពិសេសយុទ្ធសាស្ត្រចាក់វ៉ាក់សាំង។ ទន្ទឹមជាមួយគ្នានោះ ពង្រីកកម្លាំងពលំរបស់ប្រព័ន្ធនយោបាយទាំងមូល ស្មារតីនៃមហាសាមគ្គីភាពជនជាតិទាំងមូល ក៏ដូចជា អំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នានិងការមូលមតិគ្នាបង្កើនការយកចិត្តទុកដាក់និងស្មារតីនៃការស្រឡាញ់គ្នាទៅវិញទៅមករបស់ប្រជាជន “ដែលស្រឡាញ់អ្នកដទៃដូចជាស្រឡាញ់ខ្លួនឯងអញ្ជឹងដែរ” ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដោយជោគជ័យ។ លើកពីនេះទៅទៀត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យបានឆាប់រហ័សនិងប្រកបដោយចីរភាព បន្តអភិវឌ្ឍន៍និងស្នើយន្តការនិងគោលនយោបាយដើម្បីជួយឧបត្ថម្ភប្រជាជននិងអង្គភាពអាជីវកម្មក្នុងស្ថានភាពលំបាកបច្ចុប្បន្ន”។

ទាក់ទងនឹងគោលនយោបាយការបរទេស លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាង បន្តពង្រឹងការអនុវត្តគោលនយោបាយការបរទេសឯករាជ្យភាពខ្លួនទីពឹងខ្លួន ពហុភាគីនីយកម្ម ពិពិធកម្ម ម្ចាស់ការ ចូលរួមសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម; គឺជាមិត្តល្អ ដៃគូដែលអាចទុកចិត្តបាននិងជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

លោក Pham Minh Chinh កើតនៅឆ្នាំ ១៩៥៨; ស្រុកកំណើតនៅឃុំ Hoa Loc ស្រុក Hau Loc ខេត្ត Thanh Hoa ។ លោកគឺជាសមាជិកការិយាល័យនយោបាយ៖ នីតិកាលទី XII, XIII; លេខានៃគណៈកម្មាធិការមជ្ឈឹមបក្ស៖ នីតិកាលទី XII; សមាជិកមជ្ឈឹមបក្ស៖ នីតិកាលទី XI, XII, XIII; សមាជិករដ្ឋសភា៖ នីតិកាលទី XIV និង XV។

លោកធ្លាប់កាន់មុខតំណែងដូចជា៖ អគ្គនាយករង អគ្គនាយកនៃនាយកដ្ឋានភស្តុភារ - បច្ចេក វិទ្យា; អនុរដ្ឋមន្រ្តីក្រសួងនគរបាល។ មុនពេលត្រូវបាន ការិយាល័យនយោបាយ ចាត់តាំងទៅកាន់គណៈកម្មាធិការចាត់តាំងមជ្ឈឹម ចាប់ពីខែមេសាឆ្នាំ ២០១៥ លោកគឺជាលេខានៃគណៈ កម្មាធិការបក្សខេត្ត Quang Ninh សម្រាប់អាណត្តិ ២០១០-២០១៥។

នៅក្នុងមហាសន្និបាតបក្សលើកទី ១៣ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកគណៈកម្មាធិការ មជ្ឈឹមអាណត្តិថ្មី ហើយត្រូវបានគណៈកម្មាធិការមជ្ឈឹមតែងតាំងជាសមាជិកការិយាល័យនយោបាយ សម្រាប់អាណត្តិ ២០២១-២០២៦។

ដល់ខែមេសាឆ្នាំ ២០២១ ក្នុងសម័យប្រជុំលើកទី ១១ នៃរដ្ឋសភានីតិកាលទី XIV លោក Pham Minh Chinh ត្រូវបានជាប់ឆ្នោតឆ្នោតជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិ ២០១៦-២០២១៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់