រីឯខ្លួនវិញ អគ្គនាយក FAO បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាមក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍កសិកម្ម ជាពិសេសគឺការអនុវត្តប្រកបដោយជោគជ័យនៃកម្មវិធីឃុំមួយផលិតផលមួយ (OCOP) ការនាំចេញកសិផល ជាពិសេសអង្ករ និងផ្លែឈើ។ លោក Khuat Dong Ngoc បានអះអាងថា វៀតណាមជាគំរូមួយដែលមានសមិទ្ធិផល និងមេរៀនដ៏មានតម្លៃដែលប្រទេសជាច្រើនកោតសរសើរ និងចង់រៀនសូត្រ។ FAO តែងតែគាំទ្រគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងវិស័យកសិកម្មបៃតងប្រកបដោយនិរន្តរភាព ដូចជាកម្មវិធី វាលស្រែគុណភាពខ្ពស់និងបំភាយឧស្ម័នទាបលើផ្ទៃដី ១លានហិកតា។
តន្ត្រីបង្រួបបង្រួមមនោសញ្ចេតនាប្រជាជនវៀតណាម និងកម្ពុជា ប៊ុនឌឿរ និង Pho វៀតណាម ទាក់ទាញអតិថិជនខ្មែរ |
![]() |
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយអគ្គនាយកនៃអង្គការកសិកម្មនិងស្បៀងអាហារនៃអង្គការសហប្រជាជាតិ។ វៀតណាមវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយ FAO ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសក្នុងការជំរុញការអភិវឌ្ឍកសិកម្ម និងជនបទ ក៏ដូចជាការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពនៅវៀតណាម។នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក្នុងជំនួបជាមួយអគ្គនាយកនៃអង្គការកសិកម្មនិងស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (FAO) លោក Qu Dongyu ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ៥-៨ ខែកុម្ភៈ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម អគ្គនាយក FAO បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan។ ក្នុងឱកាសនេះ FAO និងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការកសិកម្មខាងត្បូង-ខាងត្បូង៕ |
![]() យុគសម័យ - គណៈប្រតិភូជាន់ខ្ពស់នៃសម្ព័ន្ធយុវជនមជ្ឈិម ដឹកនាំដោយលេខាសម្ព័ន្ធយុវជនមជ្ឈិម និងជាប្រធានសមាគមនិស្សិតវៀតណាមមជ្ឈិម លោក Nguyen Minh Triet បានជួបពិភាក្សាការងារជាមួយគណៈកម្មាធិការយុវជនគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការកណ្តាលសហភាពយុវជនកម្ពុជា។ |
![]() ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យថ្នាក់ដឹកនាំវ័យក្មេងរវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ នាថ្ងៃទី ៣០ ខែតុលា គណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទបានមកផ្លាស់ប្តូរនៅកងពលធំលេខ៥ (យោធភូមិភាគទី៧)។ |
មតិពីមិត្តអ្នកអាន