Trending now

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ជំនួយឧបត្ថម្ភរបស់កម្ពុជាដល់វៀតណាមគឺជាសក្ខីភាពនៃចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ

16:50 | 21/07/2021 យោងតាមវិទ្យុសំលេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថាជំនួយឧបត្ថម្ភរបស់កម្ពុជាដល់វៀតណាមគឺជាសក្ខីភាពនៃចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

ឯកឧត្តម វូ ក្វាង មិញ៖ កម្ពុជា ក្លាយជាចំណែកមួយ នៃបេះដូងរបស់ខ្ញុំ ឯកឧត្តម វូ ក្វាង មិញ៖ កម្ពុជា ក្លាយជាចំណែកមួយ នៃបេះដូងរបស់ខ្ញុំ
អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ត្រូវបានប្រគល់ជូនភាគីវៀតណាម អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ត្រូវបានប្រគល់ជូនភាគីវៀតណាម
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានប្រគល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាជូនភាគីវៀតណាម។ (រូបថត៖ dangcongsan)
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានប្រគល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាជូនភាគីវៀតណាម។ (រូបថត៖ dangcongsan)

កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាកាលពីថ្ងៃទី ១៧ ខែកក្កដា កន្លងទៅបានជួយឧបត្ថម្ភអាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

ក្នុងសារលិខិត លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា កាយវិការនេះរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាគឺជាសក្ខីភាពនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងប្រពៃណីរវាងប្រជាជាតិនៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់សហគមន៍ជនវៀតណាម និងពលរដ្ឋដើមកំណើតវៀតណាម ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងរកស៊ីនៅកម្ពុជា ក្នុងដំណើរការ អនុវត្តន៍គោលនយោបាយឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ក្នុងរយៈពេលកន្លងទៅ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសម្ដែងជំនឿជាក់ថា ដោយមានការប្តេជ្ញាចិត្តនិងការសម្របសម្រួលរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការស្រុះចិត្តគំនិតរបស់ប្រជាជននៃប្រទេសទាំងពីរនោះវៀតណាម និងកម្ពុជានឹងគ្រប់គ្រងបានជំងឺរាតត្បាតយ៉ាងឆាប់ៗ ក៏ដូចជាស្ដារសេដ្ឋកិច្ច ឡើងវិញ និងបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា