Trending now

ឯកឧត្តម វូ ក្វាង មិញ៖ កម្ពុជា ក្លាយជាចំណែកមួយ នៃបេះដូងរបស់ខ្ញុំ

16:35 | 21/07/2021

ឯកឧត្តម វូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវៀតណាមផុតអាណត្តិ ប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា ក្លាយជាចំណែកមួយ នៃបេះដូងរបស់លោក ហើយលោកបានរួមចំណែកពង្រឹងចំណងមិត្តភាព សាមគ្គីភាពរវាង ប្រទេសទាំងពីរ។

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ អនុញ្ញាតិ​ឱ្យ​ ឯកឧត្តម ក្វាង មិញ ឯកអគ្គរដ្ឋ​ទូតវៀត​ណាម​ប្រចាំកម្ពុជា ចូលជួប​សម្តែង​ការ​គួរ​សម​ និង​ជម្រាប​លា​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ អនុញ្ញាតិ​ឱ្យ​ ឯកឧត្តម ក្វាង មិញ ឯកអគ្គរដ្ឋ​ទូតវៀត​ណាម​ប្រចាំកម្ពុជា ចូលជួប​សម្តែង​ការ​គួរ​សម​ និង​ជម្រាប​លា​
ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ អញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំលើកទី១៣គណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈមណ្ឌលតំបន់អាស៊ានសំរាប់សកម្មភាពមីន (ARMAC) ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ អញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំលើកទី១៣គណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈមណ្ឌលតំបន់អាស៊ានសំរាប់សកម្មភាពមីន (ARMAC)
កម្ពុជា ក្លាយជាចំណែកមួយ នៃបេះដូងរបស់ខ្ញុំ
ឯកឧត្តម វូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវៀតណាមផុតអាណត្តិ ប្រចាំកម្ពុជា៖ កម្ពុជា ក្លាយជាចំណែកមួយ នៃបេះដូងរបស់ខ្ញុំ។ (រូបថត៖ Facebook របស់ឯកឧត្តម វូ ក្វាង មិញ)

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម វូ ក្វាង មិញ បានឱ្យដឹងថា ក្នុងនាមជាឯកអគ្គរដ្ឋ ទូតកន្លងមក គឺជារយៈពេលដ៏ល្អប្រសើរបំផុត មិនអាចបំភ្លេចបាន សម្រាប់បុព្វហេតុការទូត ក៏ដូចជា ដំណើរជីវិតរបស់ លោក។

ឯកឧត្តម បានថ្លែងថា «ប្រទេសកម្ពុជា បានក្លាយជាចំណែកមួយ នៃបេះដូងរបស់ខ្ញុំបាទ ហើយទោះបីនៅទីកន្លែងណា ក៏ដោយ ឬបំពេញការងារអ្វីក៏ដោយនាពេលខាងមុខនេះ ខ្ញុំបាទនឹងបន្តចូលរួមចំណែក ដ៏តូចតាចរបស់ខ្ញុំបាទ ដើម្បីពង្រឹងពង្រីកនូវចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងភាព ជាអ្នកជិតខាងដ៏ល្អរវាងប្រជាជន នៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា»។

ឯកឧត្តម ក៏បានបានអរព្រះគុណ ដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី រាជវង្សានុវង្ស និងអរគុណដល់មេដឹកនាំកម្ពុជា រួមទាំងមន្រ្តីកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលគាំទ្រ លើកទឹកចិត្ត និង ផ្តល់កិច្ចសហការ ដើម្បីជួយឲ្យលោកបំពេញការងារបានល្អ។ ជាងនេះទៅទៀត ទូតផុតអាណត្តិវៀតណាម បានហៅកម្ពុជាថា «ជាទឹកដីដ៏ស្រស់ស្អាត» ៕

Dapnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា