យុគសម័យ - នាថ្ងៃទី ៣០ ខែមិថុនា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានប្រព្រឹត្តទៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទីពីរ រវាងក្រសួងនគរបាលវៀតណាម ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ស្តីពីសហប្រតិបត្តិការធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
| ទីក្រុងហូជីមិញ៖ ទិវាបុណ្យ “គ្រួសារវៀតណាម - ឡាវ - កម្ពុជា” ផ្សព្វផ្សាយទូលំទូលាយនូវចំណងមិត្តភាព វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន |
នាយឧត្តមសេនីយ៍ Luong Tam Quang - សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានរួមជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ធ្វើជាសហប្រធានសន្និសីទ។ បន្តភ្ជាប់នូវគ្រឹះស្ថានយ៉ាងរឹងមាំពីសន្និសីទលើកទីមួយនៅទីក្រុង Da Nang សន្និសីទលើកនេះបានកត់សម្គាល់នូវជំហានឈានទៅមុខថ្មីមួយក្នុងទំនាក់ទំនងសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងបីឥណ្ឌូចិន សំដៅឆ្លើយតបនឹងបណ្តាការប្រឈមសន្តិសុខនាពេលបច្ចុប្បន្ន។
![]() |
| ទិដ្ឋភាពនៃកិច្ចប្រជុំ |
ថ្លែងមតិនៅក្នុងសន្និសីទ នាយឧត្តមសេនីយ៍ Luong Tam Quang បានឱ្យដឹងថា៖ «កងកម្លាំងនគរបាលនៃប្រទេសទាំងបីនារយៈពេលកន្លងទៅ បានសហការយ៉ាងជិតស្និទ្ធ និងសម្រេចបាននូវបណ្តាលទ្ធផលគួរឱ្យកត់សម្គាល់, បណ្តាអង្គភាពជំនាញនៃក្រសួងទាំងបី និងនគរបាលបណ្តាមូលដ្ឋាននៃប្រទេសទាំងបី បានម្ចាស់ការសហការតស៊ូប្រឆាំងនឹងសកម្មភាពរបស់បណ្តាប្រភេទបទល្មើស ពិសេសគឺបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ បទល្មើសជួញដូរមនុស្ស បទល្មើសប្រើប្រាស់បច្ចេកវិទ្យាជាន់ខ្ពស់។ ផ្អែកលើមូលដ្ឋាននោះ បានបង្កើតឡើងជាបណ្តើរៗនូវបណ្តាយន្តការ ទម្រង់សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពសម្រាប់បណ្តាឆ្នាំបន្តបន្ទាប់»។
![]() |
| ទិដ្ឋភាពនៃកិច្ចប្រជុំ |
នាយឧត្តមសេនីយ៍ Luong Tam Quang បានស្នើថា នាពេលខាងមុខ បណ្តាក្រសួងនគរបាល មហាផ្ទៃ នៃប្រទេសទាំងបី ត្រូវដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសន្និដ្ឋាន និងបណ្តាកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ធ្វើឱ្យសហប្រតិបត្តិការក្នុងវិស័យសន្តិសុខមានការផ្លាស់ប្តូរពិតប្រាកដអំពីគុណភាព កសាងខ្សែបន្ទាត់ព្រំដែនប្រកបដោយស្ថិរភាព សន្តិភាព អភិវឌ្ឍន៍ចីរភាព ឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។
នៅក្នុងសន្និសីទ តំណាងបណ្តាក្រសួងនគរបាល មហាផ្ទៃ នៃប្រទេសទាំងបី បានឡើងថ្លែងបទអន្តរាគមន៍ស្តីពីការងារតស៊ូប្រឆាំងនឹងសកម្មភាពជួញដូរមនុស្សឆ្លងដែន; សហប្រតិបត្តិការដាក់ឱ្យអនុវត្តកម្មវិធីបង្ការ និងទប់ស្កាត់គ្រឿងញៀន; បង្កើនសហប្រតិបត្តិការតស៊ូប្រឆាំងបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញក្នុងស្ថានភាពថ្មី។
![]() |
| រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ |
ទីបញ្ចប់នៃសន្និសីទ បណ្តារដ្ឋមន្ត្រីនៃប្រទេសទាំងបីបានអនុម័តសេចក្តីថ្លែងការណ៍រួម ដោយអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តធ្វើឱ្យស៊ីជម្រៅនូវការទុកចិត្តនយោបាយ និងជំនឿចិត្តទៅវិញទៅមក; ជំរុញខ្លាំងបណ្តាការខិតខំប្រឹងប្រែងរួមក្នុងការបង្ការ តស៊ូប្រឆាំងនឹងបណ្តាប្រភេទបទល្មើសឆ្លងដែន; ជំរុញខ្លាំងការចែករំលែកព័ត៌មាន សហការស៊ើបអង្កេត; ជំរុញសហប្រតិបត្តិការ និងបណ្តាយន្តការទំនាក់ទំនងព្រំដែន ដើម្បីរក្សាបរិស្ថានព្រំដែនសន្តិភាព សន្តិសុខ អភិវឌ្ឍន៍; បង្កើនការសន្ទនា ផ្លាស់ប្តូរ និងបណ្តាសកម្មភាពប្រាស្រ័យទាក់ទង សំដៅបន្តជំរុញចំណងមិត្តភាព និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមក។
![]() |
| រដ្ឋមន្ត្រីក្រសួងនគរបาลវៀតណាម និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា |
ក្នុងរយៈពេលបំពេញការងារនៅប្រទេសកម្ពុជា នាយឧត្តមសេនីយ៍ Luong Tam Quang បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន, នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត, ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស សុខា និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ លោក វិល័យ ឡាកំពំ៕
យុគសម័យ - កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៦ សហភាពយុវជនទីក្រុងហូជីមិញបានរៀបចំបោះជំរំផ្លាស់ប្តូរនិស្សិត វៀតណាម – ឡាវ – កម្ពុជា ជាមួយបណ្តាសកម្មភាពដ៏មានអត្ថន័យជាបន្តបន្ទាប់ ដូចជា៖ ដំណើរត្រឡប់ទៅរកឫសគល់ សកម្មភាពសន្តិសុខសង្គម ការការពារបរិស្ថាន និងការផ្លាស់ប្តូរជាក្រុម។ កម្មវិធីនេះបានរួមចំណែកពង្រឹងសាមគ្គីភាព មិត្តភាពរវាងយុវជននៃប្រទេសទាំងបី ព្រមទាំងផ្សព្វផ្សាយនូវស្មារតីទទួលខុសត្រូវ និងការលះបង់ដើម្បីសហគមន៍។ |
យុគសម័យ - នាថ្ងៃទី ១១ ខែមេសា នៅទីក្រុងហូជីមិញ ផ្នែកអចិន្ត្រៃយ៍ភាគខាងត្បូងនៃមជ្ឈិមសមាគមមិត្តភាព វៀតណាម - កម្ពុជា បានរៀបចំសន្និសីទអនុវត្តសេចក្តីសន្និដ្ឋាននៃសន្និសីទគណៈកម្មាធិការប្រតិបត្តិមជ្ឈិមសមាគមលើកទី ៥ អាណត្តិទី ៥ ដោយកំណត់ភារកិច្ចស្នូលក្នុងឆ្នាំ ២០២៦ គឺការពង្រីកបណ្តាញសមាជិក ព្រមទាំងលើកកម្ពស់តួនាទីរបស់សហគមន៍សហគ្រាស ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ |




មតិពីមិត្តអ្នកអាន