Trending now

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ អនុញ្ញាតិ​ឱ្យ​ ឯកឧត្តម ក្វាង មិញ ឯកអគ្គរដ្ឋ​ទូតវៀត​ណាម​ប្រចាំកម្ពុជា ចូលជួប​សម្តែង​ការ​គួរ​សម​ និង​ជម្រាប​លា​

10:08 | 01/07/2021

នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក-រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួល ឯកឧត្តម ក្វាង មិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាស ឯកឧត្តម ឯកអគ្គរដ្ឋទូត បញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម បានចូលជួបសម្ដែងការគួរសម និងជូនពរ ឯកឧត្តម Vo Van Thuong សមាជិកការិយាល័យនយោបាយ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម បានចូលជួបសម្ដែងការគួរសម និងជូនពរ ឯកឧត្តម Vo Van Thuong សមាជិកការិយាល័យនយោបាយ
ឯកឧត្តម នាយឧត្តមសេនេយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម នាយឧត្តមសេនេយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក-រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម ក្វាង មិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។​(រូបថត៖ mod.gov.kh)
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក-រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម ក្វាង មិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។​(រូបថត៖ mod.gov.kh)

ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចពិជ័យសេនា ទៀ បាញ់ ពីភាពជោគជ័យនៃការបំពេញបេសកកម្មការទូតនៅកម្ពុជា បានរួមចំណែកពង្រឹង ពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា លើគ្រប់វិស័យរួមទាំងវិស័យការពារជាតិ កាន់តែមានភាពស៊ីជម្រៅ និងរីកចម្រើនឥតឈប់ឈរ។ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងសេចក្តីរីករាយ ដែលបានចូលរួមពិធីសម្ពោធសមិទ្ធផលនានា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត “២០ មិថុនា ១៩៧៧២០មិថុនា ២០២១។ មុនការបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ឯកឧត្តម វ៉ី ក្វាង មិញ បានពាំនាំនូវសេចក្តីថ្លែងអំណរគុណ ដឹងគុណរបស់រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀត-ណាម ជូនចំពោះរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រគ្រប់កាលៈទេសៈនូវការលំបាករបស់វៀតណាម ចាប់តាំងពីសង្គ្រាមឥណ្ឌូចិន វៀតណាម-អាមេរិក រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។

ជាការឆ្លើយតបទៅនឹងប្រសាសន៍លើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត សម្តេចពិជ័យសេនា ទៀ បាញ់ សូមអបអរសាទរចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូត ប្រកបដោយជោគជ័យនៅកម្ពុជា។ បេសកកម្មនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការបន្តលើកកម្ពស់ និងពង្រឹងថែមទៀតនូវទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងវៀតណាម ឲ្យមានសន្តិភាព វិបុលភាព និងការអភិវឌ្ឍ។សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់បន្ថែមថា នៅក្នុងស្ថានភាពការរីករាលរាលដាលជំងឺកូវីដ-១៩ នៅក្នុងតំបន់ និងពិភពលោក ពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១នៅកម្ពុជា រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម បានជួយឧបត្ថម្ភជាឱបករណ៍ សម្ភារៈវេជ្ជសាស្ត្រ ជូនដល់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា បានរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូរឹង-១៩។ ក្នុងបរិបទជំងឺកូវីដ-១៩ ប្រទេសយើងទាំងពីរបានបន្តពង្រឹងចំណងមិត្តភាព។ សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ សំដៅរួមគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលនៃជំងឺកូវី៨-១៩ ដើម្បីស្តារឡើងវិញនូវសង្គម សេដ្ឋកិច្ច ក្រោយវិបត្តិជំងកូវីដ ១៩ តាមការបំពេញការងារ និងរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីៗ និងអរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម បានបន្តជំនួយសប្បុរសធម៌ដល់កម្ពុជា រួមចំណែកក្នុងការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូរីដ-១៩។

រូបថត៖ mod.gov.kh
រូបថត៖ mod.gov.kh

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ជូនថា ចំពោះកិច្ចសហប្រតិបត្តិការវិស័យយោធា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីនៅក្នុងប្រទេស តំបន់ និងពិភពលោក កំពុងជួបគ្រោះមហន្តរាយធម្មជាតិ និងជំងឺផ្សេងៗបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ក្តី ប៉ុន្តែប្រទេសយើងទាំងពីរបានអនុវត្តការងារចាំបាច់មួយចំនួន ដែលអាចធ្វើទៅបានតាមផែនការកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលបានឯកភាពគ្នាកន្លងមក ដូចជា ការហ្វឹកហ្វឺន បណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពកងទ័ព ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំកិច្ចប្រជុំពិភាក្សាថ្នាក់រដ្ឋមន្ត្រីតាមVideo Conference ការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកានានា ការជួបពិភាក្សា រួមចំណែកលើកកម្ពស់សន្តិភាព សន្តិសុខ អភិវឌ្ឍ ទំនាក់ទំនងជាអ្នកជិតខាងល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរកម្ពុជា-វៀតណាម។សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងអំណរគុណចំពោះវត្តមានការចូលរួមរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ថ្នាក់ដឹកនាំវៀតណាម និងឯកឧត្តម ឯកអគ្គរដ្ឋទូត នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនាI-២០ មិថុនា ២០២១ នាពេលកន្លងថ្មីៗនេះ។ ប្រការនេះ បានបង្ហាញថានៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជួយជម្រុញសម្រេចលទ្ធផលជាប្រវត្តិសាស្រ្តក្នុងការសាងសង់ផ្ទាំងសិលាចារឹក ស្ថាបនាបណ្តុផ្លូវប្រវត្តិសាស្រ្តពីតំបន់ប្រវត្តិសាស្ត្រខេត្ត| ប្រទេសវៀតណាម ដែលជាគុណសម្បត្តិ និងគុណតម្លៃមិនអាចកាត់ថ្លៃបានជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ នាពេលអនាគត។សម្តេចពិជ័យសេនា ទៀ បាញ់ សូមពាំនាំនូវការថ្លែងអំណរគុណរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះរដ្ឋា-ល កងទ័ព និងប្រជាជនវៀតណាម ដែលបានចូលរួមសហការរៀបចំអភិវឌ្ឍតំបន់X16 ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០មិថុនា ២០២១ ដំណើរការប្របដោយជោគជ័យ និងផ្លែផ្កា និងស្ទើរដ្ឋាភិបាលវៀតណាមជួយគាំទ្រដល់ការចូលរួមរបស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា SEA Games 2021ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ខាងមុខនេះ។សម្តេចពិជ័យសេនា ទៀ បាញ់ សូមជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ទទួលជោគជ័យនូវភារកិច្ចថ្មី មានសុខភាពល្អនិងសម្រេចជោគជ័យគ្រប់ភារកិច្ច ដែលបក្ស រដ្ឋាភិបាល និងប្រជាជនប្រគល់ជូន៕

Mod.gov.kh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់