Trending now

ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ អញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំលើកទី១៣គណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈមណ្ឌលតំបន់អាស៊ានសំរាប់សកម្មភាពមីន (ARMAC)

17:14 | 01/09/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

នាពេលព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្នាក់ការអគ្គលេខាធិការដ្ឋាន ARMAC ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា វ៉ូ ក្វាង មិញ ក្នុងនាមជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍បានអញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំ ARMACលើកទី១៣ ។ ក្នុងកិច្ចប្រជុំនេះដែរមានវត្តមានរបស់តំណាងបណ្តាប្រទេសជាសមាជិកអាស៊ាននិងតំណាងគ្រប់ស្ថានទូតនៃប្រទេសសមាជិកអាស៊ានប្រចាំនៅកម្ពុជា ព្រមទាំងមន្ត្រីមកពីបណ្តាក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធរបស់កម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ អញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំលើកទី១៣គណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈមណ្ឌលតំបន់អាស៊ានសំរាប់សកម្មភាពមីន (ARMAC)

កិច្ចប្រជុំលើកនេះមានខ្លឹមសារផ្តោតទៅលើការបោះឆ្នោតជ្រើសតាំងនាយកប្រតបត្តិថ្មីនៃអគ្គលេខាធិការដ្ឋាន ARMAC និងពិភាក្សាគ្នាអំពីយន្តការ “ក្រុមបណ្តាមិត្តរបស់ ARMAC” ដែលជាគំនិតផ្តួចផ្តើមរបស់វៀតណាម។

ARMAC បានបង្កើតឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយគំនិតផ្តួចផ្តើមរបស់កម្ពុជាក្នុងគោលបំណងអប់រំ លើកកម្ពស់កំរិតចំណេះដឹង និងជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់មីនពីសម័យសង្គ្រាម។ ប៉ុន្មានថ្ងៃមុននេះ រដ្ឋាភិបាលវៀតណាមបានបរិច្ចាគទឹកប្រាក់ចំនួន១០,០០០ដុល្លារអាមេរិកជូន ARMAC សំរាប់ធ្វើសកម្មភាពប្រតិបត្តិក្នុងឆ្នាំ២០២០ហើយសន្យានឹងបរិច្ចាគបន្ថែម១០,០០០ដុល្លារអាមេរិកក្នុងឆ្នាំ២០២១៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា