Trending now

ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំអនឡាញគណៈកម្មាធិការអចិន្ដ្រៃយ៍នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) លើ

11:09 | 09/06/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការ ACMAR ឯកឧត្តម វ៉ូ ក្វាង មិញ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំអនឡាញលើកទី១២ របស់គណៈកម្មាធិការអចិន្ដ្រៃយ៍ ACMAR ក្នុងនាមជាប្រធានគណៈកម្មាធិការអចិន្ដ្រៃយ៍។ ក្នុងកិច្ចប្រជុំនេះដែរមានវត្តមានរបស់តំណាងបណ្តាប្រទេសជាសមាជិកអាស៊ាននិងតំណាងគ្រប់ស្ថានទូតនៃប្រទេសសមាជិកអាស៊ានប្រចាំនៅកម្ពុជា ព្រមទាំងមន្ត្រីមកពីបណ្តាក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធរបស់កម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំអនឡាញគណៈកម្មាធិការអចិន្ដ្រៃយ៍នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) លើកទី១២។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ បានវាយតំលៃខ្ពស់លើសកម្មភាពរបស់គណៈកម្មាធិការអចិន្ដ្រៃយ៍ ACMAR ក្នុងការរៀបចំបណ្តាកិច្ចប្រជុំនាពេលកន្លងមកក្នុងបរិបទគ្រប់ប្រទេសជាសមាជិកអាស៊ាន ដែលក្នុងនោះមានកម្ពុជានិងវៀតណាមផងដែរកំពុងខិតខំរួមគ្នាប្រឆាំងនឹងជំងឺកូវីដ១៩។

ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ ក៏បានថ្លែងអំណរគុណចំពោះសេចក្តីស្នើសូមបង្កើតយន្តការ “មិត្តរបស់ ACMAR” ពីសមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍ដទៃទៀត ក្នុងគោលបំណងរួមគឺធានានូវស្ថិរភាពមូលនិធិសកម្មភាពរបស់ ACMAR និងបង្កើនភាពជឿទុកចិត្តគ្នាទៅវិញទៅមក។

ទិដ្ឋភាពនៃកិច្ចប្រជុំ។

ACMAR បានបង្កើតឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយគំនិតផ្តួចផ្តើមរបស់កម្ពុជាក្នុងគោលបំណងអប់រំ លើកកម្ពស់កំរិតចំណេះដឹង និងជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់មីនពីសម័យសង្គ្រាម។ នេះគឺជាលើកទី១ដែលឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសកម្ពុជាមានកិត្តិយសធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ ACMAR ក្នុងនាមជាប្រធានគណៈកម្មាធិការអចិន្ដ្រៃយ៍។ ប៉ុន្មានថ្ងៃមុន រដ្ឋាភិបាលវៀតណាមបានបរិច្ចាគទឹកប្រាក់ចំនួន១០,០០០ដុល្លារអាមេរិកជូន ACMAR សំរាប់ធ្វើសកម្មភាពប្រតិបត្តិក្នុងឆ្នាំ២០២០៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង