Trending now

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ត្រូវបានប្រគល់ជូនភាគីវៀតណាម

14:17 | 19/07/2021 ហេង វុធ្ធី

អំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជាជួយក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍នៃទីក្រុង ហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាមនោះ រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារអាម៉េរិក ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០ គ្រឿង និងកាកបាទក្រហមកម្ពុជាបានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំង សមាគមមិត្តភាពកម្ពុជា-វៀតណាម បានជួយឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារអាម៉េរិក ជូនដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។

ពិធីអបអរសាទរខួបលើកទី ៤១ នៃជ័យជម្នះការផ្តួលរំលំប្រល័យពូជសាសន៍ ប៉ុល ពត នៅទីក្រុង Ho Chi Minh ពិធីអបអរសាទរខួបលើកទី ៤១ នៃជ័យជម្នះការផ្តួលរំលំប្រល័យពូជសាសន៍ ប៉ុល ពត នៅទីក្រុង Ho Chi Minh
ក្រុមហ៊ុន Bosch និង FPT បង្កើតដំណោះស្រាយដឹកជញ្ជូនប្រកបដោយភាពវៃឆ្លាតនៅ វៀតណាម កម្ពុជា និង មីយ៉ាន់ម៉ា ក្រុមហ៊ុន Bosch និង FPT បង្កើតដំណោះស្រាយដឹកជញ្ជូនប្រកបដោយភាពវៃឆ្លាតនៅ វៀតណាម កម្ពុជា និង មីយ៉ាន់ម៉ា
អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ត្រូវបានប្រគល់ជូនភាគីវៀតណាម
អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ត្រូវបានប្រគល់ជូនភាគីវៀតណាម

អំណោយរបស់រាជរដ្ឋាភិបាលនិងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកជញ្ជូនតាមយន្តហោះពិសេស ដើម្បីជួយក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍នៃទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាមនោះ ត្រូវបាន ប្រគល់ជូនភាគីវៀតណាមហើយ ដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួង សុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម យឿង អាញ់ឌឹក អនុប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅព្រលាន យន្តហោះទីក្រុងហូជីមិញ។ នេះបើតាមការផ្សាយផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជាពី ប្រទេស វៀតណាម។

គួរបញ្ជាក់ដែរថា អំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជាជួយក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍នៃទីក្រុង ហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាមនោះ រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារអាម៉េរិក ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០ គ្រឿង និងកាកបាទក្រហមកម្ពុជាបានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំង សមាគមមិត្តភាពកម្ពុជា-វៀតណាម បានជួយឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារអាម៉េរិក ជូនដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។ ដូច្នេះសរុប អំណោយដែលផ្តល់ជូនប្រទេសវៀតណាម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងកូវីដ-១៩ មានថវិកាសរុប ៣៥ម៉ឺនដុល្លារ អាម៉េរិក ម៉ាសធម្មតា១លាន និងម៉ាស N95 ១០ម៉ឺន ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង។

គួររម្លឹកផងដែរថា កន្លងមកព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាស និងសម្ភារវេជ្ជសាស្ត្រមួយចំនួន ទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រឡេស្តេ និងនេប៉ាល់ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ៕

ហេង វុធ្ធី

FN/Information.kh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់