Trending now

VUFO ប្រគល់មេដាយ “ដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជាតិនានា” ជូនចំពោះលោក Kamal Malhotra អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម

10:45 | 18/08/2021

យុគសម័យ - នាព្រឹកថ្ងៃទី ១៧ ខែសីហានៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានរៀបចំពិធីប្រគល់មេដាយ “ដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជាតិនានា” ជូនចំពោះលោក Kamal Malhotra អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។

រួបរួមគ្នាប្រឆាំងនឹងជំងឺរាតត្បាតនិងអភិវឌ្ឍន៍ រួបរួមគ្នាប្រឆាំងនឹងជំងឺរាតត្បាតនិងអភិវឌ្ឍន៍
បុគ្គលិក VUFO បានទៅលេងឃុំ Diem Mac ដែលជាកន្លែងដែលអង្គការមុនរបស់ VUFO ត្រូវបានបង្កើតឡើង បុគ្គលិក VUFO បានទៅលេងឃុំ Diem Mac ដែលជាកន្លែងដែលអង្គការមុនរបស់ VUFO ត្រូវបានបង្កើតឡើង
លោកស្រី Nguyen Phuong Nga ប្រគល់មេដាយជូនលោក Kamal Malhotra។​ (រូបថត់៖ Tuan Viet)
លោកស្រី Nguyen Phuong Nga ប្រគល់មេដាយជូនលោក Kamal Malhotra។​ (រូបថត់៖ Tuan Viet)

ថ្លែងនៅក្នុងពិធីនេះ លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម បានអបអរសាទរលោក Kamal Malhotra ដែលបំពេញអាណត្តិការងារប្រកបដោយជោគជ័យនៅវៀតណាម។ ក្នុងរយៈពេល ៥ ឆ្នាំនៅវៀតណាមក្នុងនាមជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម រួមជាមួយស្ថាប័ននានានៃអង្គការសហប្រជាជាតិប្រចាំនៅវៀត ណាមលោក Kamal បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនវត្តមានរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមជាមួយគ្នានោះ លោកក៏បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងរបស់អង្គការសហប្រជាជាតិចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។

ជាពិសេសនៅក្នុងបរិបទនៃការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ លោក Kamal Malhotra បានគាំទ្រ វៀតណាមតាមរយៈការចែករំលែកព័ត៌មាន បទពិសោធន៍ក៏ដូចជាយុទ្ធនាការស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ -១៩ និងការផ្គត់ផ្គង់សំភារៈសុខាភិបាលដល់វៀតណាម។ រហូតមកដល់បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិគឺជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងធំបំផុតមួយដល់វៀតណាមតាមរយៈយន្តការ COVAX ដែលមានចំនួនជិត ១០ លានដូស៕

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម