យុគសម័យ - មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៩ អាណត្តិ ២០២៦ - ២០៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាតជាតិវៀតណាម ទីក្រុងហាណូយ ជាមួយប្រធានបទ "សាមគ្គីភាព ប្រជាធិបតេយ្យ របកគំហើញ សហប្រតិបត្តិការ ព្រមទាំងការអភិវឌ្ឍ"។
![]() |
| លោកស្រី Bui Thi Thom អនុប្រធានសមាគមកសិករវៀតណាម ថ្លែងសុន្ទរកថាបើក។ |
ផ្តល់ព័ត៌មានអំពីមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៩ អាណត្តិ ២០២៦ – ២០៣១ លោកស្រី Bui Thi Thom អនុប្រធានសមាគមកសិករវៀតណាមបានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី ៩ នៃសមាគមកសិករវៀតណាម អាណត្តិ ២០២៦ - ២០៣១ ប្រព្រឹត្តទៅនៅក្នុងបរិបទដែលប្រទេសជាតិឈានចូលយុគសម័យថ្មី គណបក្សទូទាំងប្រទេស ប្រជាជនទូទាំងប្រទេស ព្រមទាំងកងទ័ពទូទាំងប្រទេសកំពុងខិតខំប្រណាំងប្រជែងយ៉ាងសកម្ម ដាក់ឱ្យដំណើរការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់គណបក្ស ព្រមទាំងបណ្ដាសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រអំពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ការិយាល័យនយោបាយ។ នៅក្នុងនោះ បណ្ដាលំដាប់ថ្នាក់សមាគមកសិករ ព្រមទាំងវណ្ណៈកសិករវៀតណាមកំពុងខិតខំប្រឹងប្រែងប្រណាំងប្រជែងដាក់ឱ្យដំណើរការបណ្ដាសកម្មភាព រួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវបណ្ដាភាគកម្រិត ព្រមទាំងភារកិច្ចនៃសេចក្តីសម្រេចចិត្តសំខាន់ៗដែលបានដាក់ចេញ។
ទោះបីជាទើបតែដើរឆ្លងកាត់បានពាក់កណ្ដាលផ្លូវនៃអាណត្តិ នៅក្នុងបរិបទដែលប្រព័ន្ធនយោបាយចាប់ពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋានធ្វើការរៀបចំចាត់ចែងកែសម្រួលយន្តការចាត់តាំងកងប្រដាប់ប្រដារម៉ាស៊ីនតាមទិសដៅបង្រួញឱ្យស្អាតស្អំ ដំណើរការសកម្មភាពមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងមានគុណភាព សមាគមកសិករវៀតណាមអនុវត្តតាមទម្រង់រូបភាពគំរូថ្មី ចំណុះឱ្យរណសិរ្សមាតុភូមិវៀតណាមផ្សារភ្ជាប់ជាមួយទម្រង់រូបភាពគំរូរដ្ឋបាលមូលដ្ឋានពីរលំដាប់ថ្នាក់ ប៉ុន្តែអាណត្តិនៃមហាសន្និបាតលើកទី ៨ នៃសមាគមកសិករវៀតណាម (២០២៣ – ២០២៨) សម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើនយ៉ាងជាក់ស្តែងដូចជា ការងារសមាគម ព្រមទាំងចលនាកសិករ បន្តសម្រេចបាននូវបណ្ដាលទ្ធផលសំខាន់ៗ មានចំណុចរបកគំហើញជាច្រើន អនុវត្តសម្រេចបាន ១៦ លើ ១៨ ភាគកម្រិត និងហួសផែនការគ្រោងទុក មានភាគកម្រិតពិបាកជាច្រើនប៉ុន្តែត្រូវបានសម្រេចបានហួសភាគកម្រិតនៃអាណត្តិ។
ទន្ទឹមនឹងនោះ ការងាររៀបចំចាត់ចែង ព្រមទាំងពង្រឹងកងប្រដាប់ប្រដារម៉ាស៊ីនចាត់តាំងនិងកម្មាភិបាលសមាគមគ្រប់លំដាប់ថ្នាក់ ត្រូវបានដាក់ឱ្យដំណើរការអនុវត្តយ៉ាងប្តេជ្ញាចិត្តនិងព្រមៗគ្នា ក្តាប់ជាប់ទាន់ពេលវេលានូវបណ្ដាការលំបាក ព្រមទាំងការជំពប់ជំពាក់នៅក្នុងការអនុវត្ត ដើម្បីស្នើឡើងនិងផ្តល់មតិយោបល់ជូនចំពោះថ្នាក់មានសមត្ថកិច្ចពិនិត្យនិងដោះស្រាយ។ ការងារចាត់តាំងមហាសន្និបាតសមាគមកសិករគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៥ - ២០៣០ ត្រូវបានបំពេញសម្រេចត្រឹមត្រូវតាមផែនការគ្រោងទុក ព្រមទាំងមានគុណភាពខ្ពស់។
ការងារជាសេនាធិការ កសាងយន្តការ ព្រមទាំងគោលនយោបាយ សម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ដោយត្រូវបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចេញសេចក្តីសម្រេចអនុម័តលើ ៤ គម្រោងការ បង្កើតឡើងនូវមូលដ្ឋាន ព្រមទាំងកម្លាំងចលកររុញច្រានឱ្យមានការទម្លាយភាពទាល់ច្រក ប្តូរថ្មីសកម្មភាពសមាគម ព្រមទាំងចលនាកសិករ។
ខ្លឹមសារ ព្រមទាំងវិធីសាស្ត្រសកម្មភាពសមាគមមានការប្តូរថ្មីនិងច្នៃប្រឌិតជាច្រើន ដោយធ្វើការផ្លាស់ប្តូរពីការបំផុសចលនាមកជាការនាំមុខ គាំទ្រ ព្រមទាំងរួមដំណើរជាមួយកសិករ។ ចាត់តាំងបណ្ដាចលនាកសិករប្រកបដោយប្រសិទ្ធភាពជាក់ស្តែង រួមផ្សំគ្នារវាងទំហំទទឹង ព្រមទាំងជម្រៅស៊ីជម្រៅ ដោយយកចិត្តទុកដាក់លើគុណភាពជាចម្បង តួនាទីស្នូលនៅក្នុងការកសាងវណ្ណៈកសិករត្រូវបានអះអាងកាន់តែច្បាស់លាស់ឡើង គុណភាពសមាជិកសមាគម ការយល់ដឹងនយោបាយ កម្រិតយល់ដឹង ព្រមទាំងជំនាញផលិតកម្មនិងអាជីវកម្មរបស់កសិករត្រូវបានលើកកម្ពស់ឡើង ជីវភាពរស់នៅខាងសម្ភារៈ ព្រមទាំងស្មារតីរបស់ប្រជាកសិករត្រូវបានកែលម្អយ៉ាងច្បាស់ក្រឡែត។
ការងារកសាងការចាត់តាំង សកម្មភាពរបស់សមាគម ព្រមទាំងការរួមចំណែកយ៉ាងសកម្មរបស់សមាជិកសមាគមនិងកសិករ បានរួមចំណែកយ៉ាងសំខាន់ទៅក្នុងការអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ជាពិសេសគឺការអភិវឌ្ឍវិស័យកសិកម្ម ព្រមទាំងការកសាងជនបទថ្មី។
ការសម្រេចបាននូវបណ្ដាលទ្ធផលវិជ្ជមានខាងលើនេះ គឺមានការយកចិត្តទុកដាក់ដឹកនាំគ្រប់ជ្រុងជ្រោយពីសំណាក់គណបក្ស រដ្ឋ គ្រប់លំដាប់ថ្នាក់ វិស័យ ព្រមទាំងមូលដ្ឋាន ការដឹកនាំនិងចង្អុលបង្ហាញរបស់សមាគមថ្នាក់មជ្ឈិម ព្រមទាំងសមាគមកសិករគ្រប់លំដាប់ថ្នាក់ ការខិតខំប្រឹងប្រែងព្រមទាំងការតស៊ូរបស់កម្មាភិបាល សមាជិកសមាគម និងកសិករទាំងមូល ព្រមទាំងមានការរួមចំណែកមិនតូចពីសំណាក់បណ្ដាស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មាន ព្រមទាំងអ្នកកាសែត នៅក្នុងការងារផ្តល់ព័ត៌មាននិងការផ្សព្វផ្សាយអំពីបណ្ដាសកម្មភាពរបស់សមាគម ព្រមទាំងវណ្ណៈកសិករវៀតណាម៕
នាព្រឹកថ្ងៃទី៥ មករា សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញបានសហការជាមួយបញ្ជាការដ្ឋានទីក្រុងហូជីមិញ រៀបចំជំនួបសំណេះសំណាលអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះក្នុងការការពារព្រំដែននិរតី និងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាយកឈ្នះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ - ៧ មករា ២០២៤)។ |
ក្នុងឱកាសខួបលើកទី៤៥ នៃទិវាជ័យជំនះ ៧ មករា ជាថ្ងៃដែលរំដោះកម្ពុជាចេញរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩ - ៧ មករា ឆ្នាំ ២០២៤) គេហទំព័ររបស់រាជបណ្ឌិត្យសភាកម្ពុជា (RAC) បានចុះផ្សាយអត្ថបទរបស់លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃ RAC។ |

មតិពីមិត្តអ្នកអាន