Trending now
ជំនួបសំណេះសំណាលអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះក្នុងការការពារព្រំដែននិរតី និងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាយកឈ្នះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ - ៧ មករា ២០២៤)

ការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងថែរក្សាទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-កម្ពុជា ឲ្យកាន់តែរឹងមាំ

07:00 | 06/01/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី៥ មករា សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញបានសហការជាមួយបញ្ជាការដ្ឋានទីក្រុងហូជីមិញ រៀបចំជំនួបសំណេះសំណាលអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះក្នុងការការពារព្រំដែននិរតី និងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាយកឈ្នះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ - ៧ មករា ២០២៤)។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Nguyen Huy Tang៖ ទំនាក់ទំនងវៀតណាម-កម្ពុជា នឹងបន្តអភិវឌ្ឍខ្លាំងនៅឆ្នាំ២០២៤ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Nguyen Huy Tang៖ ទំនាក់ទំនងវៀតណាម-កម្ពុជា នឹងបន្តអភិវឌ្ឍខ្លាំងនៅឆ្នាំ២០២៤
មហាសន្និបាតតំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Tay Ninh លើកទី ២ អាណត្តិ ២០២៣-២០២៨ មហាសន្និបាតតំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Tay Ninh លើកទី ២ អាណត្តិ ២០២៣-២០២៨
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍

ក្នុងជំនួបសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ទោ Nguyen Van Nam មេបញ្ជាការបញ្ជាការដ្ឋានទីក្រុងហូជីមិញ ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជាទីក្រុងហូជីមិញបានរំលឹកឡើងវិញនូវប៉ុន្មានឆ្នាំខ្មៅងងឹតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលមានជនស្លូតត្រង់ជាង ២,៧ លាននាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលជាង ៣ ឆ្នាំ ក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ឆ្លើយតបនឹងការអំពាវនាវជាបន្ទាន់របស់ប្រជាជន និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កងទ័ពស្ម័គ្រចិត្តវៀតណាមបានប្រកៀកស្មាជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ និងប្រជាជនកម្ពុជាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានរំដោះរាជធានីភ្នំពេញនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ និងលុបបំបាត់របបប្រល័យពូជសាសន៍។

លោកឧត្តមសេនីយ៍ទោ Nguyen Van Nam បន្ថែមថា “ក្នុងថ្ងៃប្រវត្តិសាស្ត្រដ៏ពិសិដ្ឋ និងពោរពេញទៅដោយអត្ថន័យរបស់ប្រជាជនកម្ពុជាបងប្អូន យើងមិនអាចបំភ្លេចបានការលះបង់ជីវិតរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម។ ញើសនិងឈាមស្រស់រាប់មិនអស់របស់អតីតអ្នកជំនាញវៀតណាមបានលាបពណ៌ក្រហមទូទាំងកម្ពុជា ដើម្បីចូលរួមរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងរួមចំណែកកសាង និងការពារប្រទេសកម្ពុជាក្រោយថ្ងៃ ៧ មករា។ នោះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងថែរក្សាទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-កម្ពុជា ឲ្យកាន់តែរឹងមាំ”។

លោកស្រី Oum Chanrya អគ្គកុងស៊ុលរងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានរំលឹកឡើងវិញនូវអត្ថន័យប្រវត្តិសាស្ត្រនៃជ័យជំនះ ៧ មករា ១៩៧៩ - ជាទិវាដែលកងទ័ពនិងប្រជាជនកម្ពុជា ក្រោមការជួយគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម បានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នាំប្រទេសទៅកាន់ទំព័រថ្មីនៃប្រវត្តិសាស្ត្រ។ ជាមួយគ្នានេះ លោកស្រី Oum Chanrya បានបញ្ជាក់ថា ថ្ងៃទី ៧ មករា ១៩៧៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសជាតិ ដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបានឡើយ។

លោកស្រី Oum Chanrya បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានលះបង់ដើម្បីជួយប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីនាំប្រទេស​កម្ពុជាឆ្លងកាត់ភាពខ្មៅងងឹត ដើម្បីឈានចូលយុគសម័យថ្មីនៃសន្តិភាព កសាងនិងអភិវឌ្ឍន៍។ ចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជាមានសន្តិភាព វិបុលភាព និងសមាហរណកម្មអន្តរជាតិដូចសព្វថ្ងៃនេះ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ