នាថ្ងៃទី ២០ ខែធ្នូ បានប្រព្រឹត្តទៅមហាសន្និបាតតំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Tay Ninh លើកទី ២ អាណត្តិ ២០២៣-២០២៨។
![]() |
![]() |
![]() |
គណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពវៀតណាម-កម្ពុជាអាណត្តិទី២ នីតិកាល ២០២៣-២០២៨ |
អង្គមហាសន្និបាតបានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមដែលមានសមាជិកចំនួន ២៧ នាក់។ លោក Tran Van Chien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រូវបានបោះឆ្នោតជ្រើសតាំងបន្តជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Tay Ninh អាណត្តិ ២០២៣-២០២៨។
លោក Tran Van Chien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Tay Ninh បានបញ្ជាក់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងមានបន្ទាត់ព្រំដែនរួមគ្នា។ ក្នុងប្រវត្តិសាស្រ្តនៃប្រជាជាតិទាំងពីរ វៀតណាមនិងកម្ពុជាមានប្រពៃណីរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមចាស់ និងថ្មី និងប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍នៅកម្ពុជា។ អាស្រ័យហេតុនេះ ប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង ដ៏មានអត្ថន័យល្អជាច្រើន។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកក្នុងការការពារ កសាង និងអភិវឌ្ឍប្រទេស ដើម្បីសុភមង្គលរបស់ប្រជាជន។ បច្ចុប្បន្ននេះ ក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិ និងតំបន់កាន់តែស៊ីជម្រៅ ប្រទេសទាំងពីរបានរួមគ្នាអនុវត្តគោលនយោបាយការទូតបើកចំហ ពហុភាគីភាវូបនីយកម្ម និងធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ ជាពិសេសទំនាក់ទំនងជាមួយប្រទេសជិតខាង ដែលផ្តោតកាន់តែខ្លាំងលើទំនាក់ទំនងការទូត និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។
លោក Tran Van Chien បានសង្កត់ធ្ងន់ថា មហាសន្និបាតគឺជាព្រឹត្តិការណ៍មួយដ៏មានអត្ថន័យជាក់ស្តែងក្នុងការផ្លាស់ប្តូរព័ត៌មាន និងជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ តាមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងប្រជាជនខេត្ត Tay Ninh ជាមួយប្រជាជននៃបណ្តាខេត្តរបស់កម្ពុជា។ ដើម្បីលើកកម្ពស់កិច្ចការការទូតប្រជាជន រួមចំណែកអនុវត្តគោលការណ៍រួម និងគោលនយោបាយការបរទេស បង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌-សង្គម សន្តិសុខ ការពារជាតិរបស់ខេត្ត សមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Tay Ninh នឹងជាស្ពាន និងវេទិកាដើម្បីរួមចំណែកជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា និងបណ្តាខេត្តជាប់ព្រំដែនខេត្ត Tay Ninh៕
មតិពីមិត្តអ្នកអាន