Trending now
ខួបលើកទី៤៥ នៃទិវាជ័យជំនះ ៧ មករា ជាថ្ងៃដែលរំដោះកម្ពុជាចេញរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩ - ៧ មករា ឆ្នាំ ២០២៤)៖

ទំនាក់ទំនងកម្ពុជា-វៀតណាម មិនត្រឹមតែជាទំនាក់ទំនងប្រពៃណីជាអ្នកជិតខាងប៉ុណ្ណោះទេ ថែមទាំងជាទំនាក់ទំនងជាបងប្អូន រួមសុខរួមទុក្ខក្នុងបុព្វហេតុតស៊ូរំដោះជាតិ

12:00 | 05/01/2024 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសខួបលើកទី៤៥ នៃទិវាជ័យជំនះ ៧ មករា ជាថ្ងៃដែលរំដោះកម្ពុជាចេញរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩ - ៧ មករា ឆ្នាំ ២០២៤) គេហទំព័ររបស់រាជបណ្ឌិត្យសភាកម្ពុជា (RAC) បានចុះផ្សាយអត្ថបទរបស់លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃ RAC។

រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា៖ ទំនាក់ទំនងកម្ពុជា - វៀតណាម-កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា៖ ទំនាក់ទំនងកម្ពុជា - វៀតណាម-កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ
ទំនាក់ទំនងកម្ពុជា - វៀតណាមកាន់តែរីកចម្រើនយ៉ាងល្អប្រសើរ ទំនាក់ទំនងកម្ពុជា - វៀតណាមកាន់តែរីកចម្រើនយ៉ាងល្អប្រសើរ
លោក Nguyen Phu Trong អគ្គលេខាបក្ស ទទួលជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
លោក Nguyen Phu Trong អគ្គលេខាបក្ស ទទួលជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

អត្ថបទបានពិនិត្យឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ដែលប្រព្រឹត្តទៅជិតកន្លះសតវត្សមុន និងតួនាទីរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម រួម​ទាំង​សមិទ្ធផលនានារបស់កម្ពុជាក្នុងដំណើរការអភិវឌ្ឍ និងរក្សាសន្តិភាព ព្រមទាំងសង្កត់ធ្ងន់លើសមិទ្ធផល និងយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម។

អត្ថបទមានចំណងជើងថា “អបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា៖ កម្ពុជា-វៀតណាម បន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់កម្រិត” បាន​សង្កត់ធ្ងន់លើសារៈសំខាន់នៃព្រឹត្តិការណ៍ដែលប្រជាជនកម្ពុជាទទួលបានការជួយសង្គ្រោះ និងរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ និងបានសម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជាង ៣ លាននាក់។

យោងតាមអត្ថបទនោះ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ និងប្រជាជនកម្ពុជា ដោយមានការគាំទ្រ និងជំនួយពីកងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម បានផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត អៀង សារី ខៀវ សំផន បានរំដោះប្រជាជន និងប្រទេសកម្ពុជា ចេញផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ជ័យជំនះនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបង្ហាញពីស្មារតីនៃសាមគ្គីភាពអន្តរជាតិដ៏អស្ចារ្យរវាងប្រជាជន និងកងទ័ពកម្ពុជា និងវៀតណាម បើកទំព័រថ្មីក្នុងទំនាក់ទំនងមិត្តភាព និងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។

បន្ទាប់ពីជ័យជំនះដ៏ត្រចះត្រចង់នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមបានបន្តជួយគាំទ្របណ្តុះបណ្តាលរហូតដល់កងទ័ពកម្ពុជាមានសមត្ថភាពប្រយុទ្ធដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ដែលបានភៀសខ្លួនមកឈរជើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ បន្ទាប់មក កងទ័ពស្ម័គ្រចិត្តវៀតណាមបានដកខ្លួនចេញពីកម្ពុជាទាំងស្រុងនៅខែកញ្ញា ឆ្នាំ១៩៨៩។

លោក អ៊ុច លាង អត្ថាធិប្បាយថា ចាប់តាំងពីកងទ័ពស្ម័គ្រចិត្តវៀតណាមបានដកខ្លួនចេញពីកម្ពុជាទាំងស្រុង ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមបានរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ ហើយកំពុងមានការរីកចម្រើនលើវិស័យជាច្រើន ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ទំនាក់ទំនងកម្ពុជា-វៀតណាម មិនត្រឹមតែជាទំនាក់ទំនងប្រពៃណីជាអ្នកជិតខាងប៉ុណ្ណោះទេ ថែមទាំងជាទំនាក់ទំនងជាបងប្អូន រួមសុខរួមទុក្ខក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន។

ទំនាក់ទំនងកម្ពុជា-វៀតណាម មិនត្រឹមតែជាទំនាក់ទំនងប្រពៃណីជាអ្នកជិតខាងប៉ុណ្ណោះទេ ថែមទាំងជាទំនាក់ទំនងជាបងប្អូន រួមសុខរួមទុក្ខក្នុងបុព្វហេតុតស៊ូរំដោះជាតិ
ទំនាក់ទំនងកម្ពុជា-វៀតណាម មិនត្រឹមតែជាទំនាក់ទំនងប្រពៃណីជាអ្នកជិតខាងប៉ុណ្ណោះទេ ថែមទាំងជាទំនាក់ទំនងជាបងប្អូន រួមសុខរួមទុក្ខក្នុងបុព្វហេតុតស៊ូរំដោះជាតិ

អត្ថបទនេះពិនិត្យឡើងវិញនូវសមិទ្ធផលនានាក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក៏ដូចជាលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី ១១ និងទី ១២ ខែធ្នូ ឆ្នាំ ២០២៣។ តាមរយៈដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដោយស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងបានពិភាក្សាអំពីផែនទីបង្ហាញផ្លូវសម្រាប់វិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការតភ្ជាប់ សុខាភិបាល អប់រំ សន្តិសុខ ព្រំដែន និងការពារជាតិរវាងភាគីទាំងពីរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងពិចារណាលើវិស័យថ្មីៗមានសក្តានុពល តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច កិច្ចសន្ទនា និងការជួបជុំពិភាក្សាការងារជាប្រចាំរវាងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីកម្ពុជាបានស្នើឱ្យបង្កើនពាណិជ្ជកម្ម និងវិនិយោគ តាមរយៈកិច្ចសហប្រតិបត្តិការបន្ថែមក្នុងរូបភាព "វៀតណាម+១" ជាពិសេសលើវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ហើយសង្កត់ធ្ងន់លើផលប្រយោជន៍រួមនៃការកសាងសកម្មភាពអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម ក្រោមពាក្យស្លោក «ប្រទេសបី គោលដៅតែមួយ»។

យោងតាមលោក អ៊ុច លាង ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសវៀតណាមបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយឈរលើស្មារតីនៃភាពជាអ្នកជិតខាងល្អ សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងកម្ពុជា-វៀតណាមបានរីកចម្រើនកាន់តែខ្លាំងឡើង តាមរយៈសកម្មភាពពាណិជ្ជកម្ម និងវិនិយោគកើនឡើង ក្នុងបរិបទដែលប្រទេសទាំងពីរមានសក្តានុពលខ្លាំងអំពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់។

ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាកំពុងកើនឡើង ដែលបានកត់ត្រានូវអត្រាកំណើនប្រចាំឆ្នាំជាមធ្យមជាង ២០% ក្នុងរយៈពេល ២០១៥-២០២០ និងលើសពីកម្រិត ១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដោយសម្រេចបាន ១០.៥៧ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១១% បើធៀបនឹងឆ្នាំមុន។

ផ្តើមចេញពីអត្រាកំណើនមានស្ថិរភាពនៃពាណិជ្ជកម្មទ្វេភាគីនោះ មេដឹកនាំនៃប្រទេសទាំងពីរបានកំណត់ទិសដៅពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២០ ពាន់លានដុល្លារនាពេលខាងមុខ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ភាគីទាំងពីរបានឯកភាពជំរុញប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ រួមទាំងគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

អត្ថបទដកស្រង់របាយការណ៍របស់ក្រសួងផែនការ និងវិនិយោគវៀតណាមដែលបញ្ជាក់ថា នៅឆ្នាំ២០២៣ មានគម្រោងវិនិយោគរបស់វៀតណាមនៅកម្ពុជាចំនួន ២០៦ គម្រោង ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២.៩៤ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោម ៨០ ប្រទេស និងតំបន់ដែនដីដែលទទួលបានដើមទុនវិនិយោគពីវៀតណាម និងដើរឈានមុខគេក្នុងតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ វៀតណាមក៏ស្ថិតក្នុងប្រទេសកំពូលទាំង៥ ដែលមានទុនវិនិយោគផ្ទាល់ខ្ពស់បំផុតចូលមកកម្ពុជាផងដែរ។

យោងតាមអ្នកសិក្សាស្រាវជ្រាវ អ៊ុច លាង រួមជាមួយនឹងគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាម សម្រេចបាន ២០ ពាន់លានដុល្លារនាពេលខាងមុខ ការជំរុញចំណុចតភ្ជាប់នៃផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងទីក្រុងហូជីមិញ-ម៉ុកបៃ មានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម និងលំហូរទុនវិនិយោគ។ កិច្ចសហប្រតិបត្តិការបន្ថែមតាមរយៈរូបភាព "វៀតណាម+១" ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និយាយដោយឡែក និងលើគ្រប់វិស័យនិយាយរួម នឹងរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបាននូវចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ពីការវាយតម្លៃខាងលើ អ្នកសិក្សាស្រាវជ្រាវ អ៊ុច លាង ជឿជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាកម្លាំងចលករដ៏សំខាន់ ដើម្បីលើកកម្ពស់ទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែង” រវាងកម្ពុជា និងវៀតណាម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ