Trending now

ទំនាក់ទំនងកម្ពុជា - វៀតណាមកាន់តែរីកចម្រើនយ៉ាងល្អប្រសើរ

07:00 | 29/03/2021

យុគសម័យ - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថាវៀតណាមយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់ដល់ទំនាក់ទំនងកម្ពុជា - វៀតណាមដើម្បីបន្តអភិវឌ្ឍចំណងមិត្តភាពនេះឲ្យកាន់តែល្អប្រពៃផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែកុម្ភៈឆ្នាំ ២០១៩ ។ (ប្រភព៖ VOV)

ឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានវិសាមញ្ញរបស់ក្រសួងការបរទេសកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖ «ខ្ញុំសូមបញ្ជាក់ថាប្រទេសវៀតណាមតែងតែយកចិត្តទុកដាក់ជាអាទិភាពខ្ពស់ចំពោះទំនាក់ទំនងអ្នកជិតខាងល្អមិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងយូរអង្វែងជាមួយកម្ពុជាហើយមានបំណងនាំទំនាក់ទំនងទ្វេភាគីទៅរកការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ២១ ក្នុងនោះមានសន្ធិសញ្ញាឆ្នាំ ១៩៨៥ ស្តីពីផែនការព្រំដែនជាតិ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ; ក្រិត្យស្តីពីការបោះបង្គោលព្រំដែនគោកបានកត់សម្កាល់សមិទ្ធិផល ៨៤% នៃការងារខ័ណ្ឌសីមានិងការបោះបង្គោលព្រំដែនជព្រមទាំងការប្រគល់ផែនទីឋានលេខាព្រំដែនគោកវៀតណាម - កម្ពុជាក្នុងខែសីហា ឆ្នាំ ២០២០ កន្លងមក»។

គួរបញ្ជាក់ថាប្រឈមមុខនឹងការអភិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលនៃ Covid-19 រដ្ឋាភិបាលនិងក្រសួងនៃប្រទេសវៀតណាមបានផ្តល់សម្ភារៈបរិក្ខាពេទ្យ ដើម្បីចែករំលែកការលំបាករបស់កម្ពុជាខណៈពេលដែលបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ព្រមទាំងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងយន្តការពហុភាគីស្តីពីវេទិកាតំបន់និងអន្តរជាតិក្នុងការដោះស្រាយបញ្ហារួមក្នុងតំបន់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី