ការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន កម្ពុជា លោក ខៀវ កញ្ញារិទ្ធ ត្រូវបានធ្វើឡើងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh នៅពេលមកជម្រាបលាលោករដ្ឋមន្រ្តី ខៀវ កញ្ញារិទ្ធ។
![]() |
![]() |
![]() |
រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កញ្ញារិទ្ធ ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម លោក Vu Quang Minh។ |
លោករដ្ឋមន្រ្តី ខៀវ កញ្ញារិទ្ធក៏បានអបអរសាទរលោកឯកអគ្គរដ្ឋទូត Vu Quang Minh ដោយបានសម្រេចយ៉ាងល្អប្រពៃនូវបេសកកម្មនៅប្រទេសកម្ពុជា ព្រមទាំង សង្ឃឹមថា កម្ពុជានឹងចាត់បញ្ជូនក្រុមអ្នកសារព័ត៌មាន និងជំនាញការមកសិក្សារៀន សូត្របទពិសោធន៍រៀបចំ Sea Games របស់វៀតណាមនាពេលខាងមុខ ដើម្បីត្រៀម រៀបចំសម្រាប់ Sea Games ២០២៣ នៅកម្ពុជា។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានសម្ដែងក្ដីសង្ឃឹមថា នៅពេលដែលជម្ងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រងនាពេលខាងមុខ ប្រទេស ទាំងពីរវៀតណាម-កម្ពុជានឹងមានលក្ខណៈដើម្បីបង្កើនសកម្មភាពសហប្រតិបត្តិការនិង ការជួបប្រាស្រ័យគ្នាលើគ្រប់វិស័យ។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី ខៀវ កញ្ញារិទ្ធក៏បានផ្ញើរក្ដីអបអរសាទរជូន លោក Do Tien Sy ដែលទើបតែត្រូវបានតែងតាំងជាអគ្គនាយកនៃវិទ្យុសម្លេងវៀត ណាម ហើយសង្ឃឹមថា នាពេលខាងមុខនឹងបន្តទទួលបានការជួយគាំទ្រក៏ដូចជាបន្ត បង្កើនកិច្ចសហប្រតិបត្តិការជាមួយវិទ្យុសម្លេងវៀតណាមផងដែរ៕
មតិពីមិត្តអ្នកអាន