Trending now

នាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្សារព្រំដែនកម្ពុជា - វៀតណាម

17:36 | 17/12/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅថ្ងៃទី ២៤ ខែធ្នូនេះ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្សារព្រំដែនវៀតណាម - កម្ពុជា នៅខេត្តត្បូងឃ្មុំ ដែលមានព្រំប្រទល់ជាប់ខេត្ត Tay Ninh និងខេត្ត Binh Phuoc នៃប្រទេសវៀតណាម។

សម្តេចតេជោ ហ៊ុន សែន ធ្វើទស្សនាតូបនៅផ្សារព្រំដែន។ (ប្រភព៖​ FB Samdech Hun Sen)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធផ្សារព្រំដែនកម្ពុជា - វៀតណាមនៅខេត្តត្បូងឃ្មុំ មានព្រំប្រទល់ជាប់ខេត្ត Tay Ninh និងខេត្ត Binh Phuoc ដែលជាកន្លែងដែលជាសមរភូមិចាស់របស់សម្តេចតេជោកាលពីទសវត្សឆ្នាំ ១៩៧០ ។

កាលពីចុងសប្តាហ៍មុនថ្លែងនៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh នៅវិមានសន្តិភាព នាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ ឲ្យ ប្រទេសទាំងពីរខិតខំបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងសម្រួលពាណិជ្ជកម្មតាមព្រំដែននិងរួមវិភាគទានដល់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងកម្ពុជាហើយរំពឹងថានឹងឈានដល់ទំហំទឹកប្រាក់ ៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ