Trending now
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា៖

ចាប់តាំងពីសេវាពាណិជ្ជកម្មរបស់ BIDV ត្រូវបានបង្កើតឡើងនៅកម្ពុជា សកម្មភាពវិនិយោគរបស់សហគ្រាសវៀតណាមនៅកម្ពុជាមានការរីកចម្រើន

17:55 | 29/05/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី២៧ ឧសភា នៅទីក្រុងហាណូយ ប្រទេសវៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងគណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅទីស្នាក់ការកណ្តាលធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV)។

ពង្រឹងការអប់រំយុវជនជំនាន់ក្រោយ​នៃប្រទេសទាំងពីរអំពី អត្ថន័យ និងសារៈសំខាន់នៃការថែរក្សា និងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពវៀតណាម-កម្ពុជា ពង្រឹងការអប់រំយុវជនជំនាន់ក្រោយ​នៃប្រទេសទាំងពីរអំពី អត្ថន័យ និងសារៈសំខាន់នៃការថែរក្សា និងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពវៀតណាម-កម្ពុជា
កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី៦ កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី៦
ចាប់តាំងពីសេវាពាណិជ្ជកម្មរបស់ BIDV ត្រូវបានបង្កើតឡើងនៅកម្ពុជា សកម្មភាពវិនិយោគរបស់សហគ្រាសវៀតណាមនៅកម្ពុជាមានការរីកចម្រើន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអននៅជំនួប។
ចាប់តាំងពីសេវាពាណិជ្ជកម្មរបស់ BIDV ត្រូវបានបង្កើតឡើងនៅកម្ពុជា សកម្មភាពវិនិយោគរបស់សហគ្រាសវៀតណាមនៅកម្ពុជាមានការរីកចម្រើន
ទីដ្ឋភាពនៃជំនួប

រាយការណ៍ជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងគណៈប្រតិភូ លោក Le Ngoc Lam អគ្គនាយកធនាគារ BIDV បានឲ្យដឹងថា៖ អនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាលើការតភ្ជាប់ទីផ្សារហិរញ្ញវត្ថុនៃប្រទេសទាំងពីរ ដើម្បីពង្រឹងការវិនិយោគ-ពាណិជ្ជកម្ម - សកម្មភាពទេសចរណ៍ទ្វេភាគី ចាប់តាំងពីឆ្នាំ ២០០៩ មក ធនាគារ BIDV បានបង្កើតសេវាពាណិជ្ជកម្មរបស់ BIDV នៅក្នុងប្រទេសកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុ - ធនាគារ - ធានារ៉ាប់រង - មូលបត្រ។ មកទល់នឹងពេលនេះ BIDV គឺជាអង្គការហិរញ្ញវត្ថុវៀតណាមឈានមុខគេក្នុងសកម្មភាពវិនិយោគផ្ទាល់ និងកិច្ចសហប្រតិបត្តិការឥណទានហិរញ្ញវត្ថុនៅកម្ពុជា។

វត្តមានសេវាពាណិជ្ជកម្មរបស់ធនាគារ BIDV នៅកម្ពុជាបានអនុវត្តបានយ៉ាងល្អនូវបេសកកម្ម គោលដៅ ភារកិច្ចដែលបានប្រគល់ជូន និងការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព ដោយបញ្ជាក់ពីកិត្យានុភាព ម៉ាកសញ្ញាក្នុងវិស័យប្រតិបត្តិការ ហើយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ជាពិសេសបន្ទាប់ពីបង្កើត និងអភិវឌ្ឍន៍អស់រយៈពេល ១៤ ឆ្នាំកន្លងមក ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) ចំណុះធនាគារ BIDV វៀតណាមបានក្លាយជាធនាគារពាណិជ្ជខ្នាតធំមួយនៅកម្ពុជា ដែលមានដើមទុនគិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ ឈានដល់ ១០០ លានដុល្លារអាមេរិក ទ្រព្យសម្បត្តិសរុបកើនដល់ជិត ៨៨២ លានដុល្លារ...។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា
ចាប់តាំងពីសេវាពាណិជ្ជកម្មរបស់ BIDV ត្រូវបានបង្កើតឡើងនៅកម្ពុជា សកម្មភាពវិនិយោគរបស់សហគ្រាសវៀតណាមនៅកម្ពុជាមានការរីកចម្រើន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កត់ត្រាសៀវភៅភ្ញៀវនៅក្នុងសៀវភៅមាសប្រពៃណីរបស់ BIDV

ក្រៅពីនេះ សកម្មភាពនៃក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា-វៀតណាម (CVI) ក្រុមហ៊ុនមូលបត្រកម្ពុជា-វៀតណាម (CVS) ការិយាល័យតំណាងធនាគារ BIDV ប្រចាំនៅកម្ពុជា ក៏សម្រេចបាននូវសមិទ្ធិផលជាច្រើនដែលគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងសកម្មភាពវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ធានាគារ BIDV និង ធនាគារ BIDC ក៏តែងតែយកចិត្តទុកដាក់លើការអនុវត្តកម្មវិធីសន្តិសុខសង្គម ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជនទាំងពីរផងដែរ។

ថ្លែងក្នុងជំនួបនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអបអរសាទរចំពោះសមិទ្ធិផលទាំងឡាយ ព្រមទាំងបានកោតសរសើរចំពោះការរួមចំណែករបស់ធនាគារ BIDV និងធនាគារ BIDC និងសេវាពាណិជ្ជកម្មផ្សេងៗទៀតចំពោះសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាក្នុងរយៈពេល ១៤ ឆ្នាំកន្លងមក។ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានវាយតម្លៃថា៖ ចាប់តាំងពីសេវាពាណិជ្ជកម្មរបស់ BIDV ត្រូវបានបង្កើតឡើងនៅកម្ពុជា សកម្មភាពវិនិយោគរបស់សហគ្រាសវៀតណាមនៅកម្ពុជាមានការរីកចម្រើន រួមចំណែកក្នុងការតភ្ជាប់អាជីវកម្ម ជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសកម្មភាពទេសចរណ៍ និងអភិវឌ្ឍទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ។

ចាប់តាំងពីសេវាពាណិជ្ជកម្មរបស់ BIDV ត្រូវបានបង្កើតឡើងនៅកម្ពុជា សកម្មភាពវិនិយោគរបស់សហគ្រាសវៀតណាមនៅកម្ពុជាមានការរីកចម្រើន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា៖ចាប់តាំងពីសេវាពាណិជ្ជកម្មរបស់ BIDV ត្រូវបានបង្កើតឡើងនៅកម្ពុជា សកម្មភាពវិនិយោគរបស់សហគ្រាសវៀតណាមនៅកម្ពុជាមានការរីកចម្រើន

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានស្នើឲ្យធនាគារ BIDV និងធនាគារ BIDC បន្តខិតខំប្រឹងប្រែងរក្សាតួនាទីនាំមុខក្នុងចំណោមសហគ្រាសវៀតណាមដែលកំពុងប្រតិបត្តិការនៅកម្ពុជា លើកកំពស់តួនាទីជាស្ពានតភ្ជាប់ក្នុងសកម្មភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤