Trending now

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី៦

17:34 | 21/04/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ១៩ មេសា នៅប៉ុស្តិ៍ការពារព្រំដែនអន្តរជាតិ Moc Bai (ខេត្ត Tay Ninh) កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - កម្ពុជា លើកទី៦ បានប្រព្រឹត្តទៅ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈប្រតិភូវៀតណាម និងលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ប្រធានគណៈប្រតិភូកម្ពុជា អញ្ជើញជាសហប្រធានដឹកនាំកិច្ចសន្ទនានេះ។

រៀបចំការប្រកួតជើងឯកពិភពលោកក្បាច់គុនVovinam លើកទី៦ ដោយជោគជ័យនៅប្រទេសបារាំង រៀបចំការប្រកួតជើងឯកពិភពលោកក្បាច់គុនVovinam លើកទី៦ ដោយជោគជ័យនៅប្រទេសបារាំង
កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - នូវែលសេឡង់លើកទី ៣ កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - នូវែលសេឡង់លើកទី ៣
ប្រតិភូចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-កម្ពុជា លើកទី៦
ប្រតិភូចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-កម្ពុជា លើកទី៦

នៅកិច្ចសន្ទនា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពពិភពលោក និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ​ហើយ​ឯកភាពវាយតម្លៃថា បរិយាកាសនយោបាយ និងសន្តិសុខនៅក្នុងពិភពលោក និងក្នុងតំបន់មួយចំនួន បាន និងកំពុងជួបប្រទះការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។

ភាគីទាំងពីរបានអះអាងថា យន្តការដែលដឹកនាំដោយអាស៊ាន បន្តលើកកម្ពស់តួនាទីមជ្ឈភាពក្នុងតំបន់ ជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងអាស៊ាន ក៏ដូចជាដៃគូខាងក្រៅ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពថា ភាគីពាក់ព័ន្ធគប្បីគោរពតាមសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងពន្លឿនការបញ្ចប់ការចរចា និងចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត ( COC) ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS-១៩៨២)។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងមតិក្នុងកិច្ចសន្ទនា
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងមតិក្នុងកិច្ចសន្ទនា

ភាគីទាំងពីរបានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីទទួលបានលទ្ធផលវិជ្ជមាន និងលេចធ្លោជាច្រើនក្នុងរយៈពេលកន្លងមក។ ភាគីទាំងពីរបានសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ដើម្បីអនុវត្តសកម្មភាពសំខាន់ៗជិត ៣០ ក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា, កម្ពូជា - វៀតណាម ឆ្នាំ ២០២២” ដូចជាការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម - កម្ពុជា លើកទី ១ (ខែឧសភា ឆ្នាំ២០២២) ពិធីអបអរសាទរ ខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (មិថុនា ២០២២); ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា និងលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយ ៣ ប្រទេស កម្ពុជា-ឡាវ-វៀតណាម (៩-២០២២)។

ស្ថានភាពព្រំដែនគោក និងសមុទ្រនៃប្រទេសទាំងពីរ បន្តបានពង្រឹង; កងកម្លាំងការពារព្រំដែន និងកងកម្លាំងគ្រប់គ្រងព្រំដែននៃប្រទេសទាំងពីរ ពង្រីកប្រកបដោយប្រសិទ្ធភាពនូវយន្តការផ្លាស់ប្តូរ ការចងសម្ព័ន្ធមេត្រីភាពរវាងប៉ុស្តិ៍ការពារព្រំដែននៃប្រទេសទាំងពីរ។ បង្កើនការសម្របសម្រួលក្នុងការយាមល្បាត ការពារព្រំដែន និងបង្គោលព្រំដែន ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។

លោកនាយឧត្តមសេនីយ៍ នាង ផាត់ ថ្លែងក្នុងកិច្ចសន្ទនា
លោកនាយឧត្តមសេនីយ៍ នាង ផាត់ ថ្លែងក្នុងកិច្ចសន្ទនា

ការរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពីលីជិវិតនៅក្នុងប្រទេសកម្ពុជានាសម័យសង្គ្រាម ត្រូវបានអនុវត្តតាមផែនការឆ្នាំ ២០២៣។ កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរគណៈប្រតិភូ និងការបណ្តុះបណ្តាល មានការយកចិត្តទុកដាក់ជាខ្លាំងពីភាគីទាំងពីរ។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; ការបណ្តុះបណ្តាល រក្សាយន្តការផ្លាស់ប្តូរព័ត៌មានប្រកបដោយប្រសិទ្ធភាព បង្កើនកិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគ ប្រភេទទ័ព និងកងកម្លាំងគ្រប់គ្រងព្រំដែននៃប្រទេសទាំងពីរ; បង្កើន​ការឃោសនា និងការអប់រំអំពីប្រវត្តិសាស្រ្ត អត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងរដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ; បន្តសម្របសម្រួលក្នុងការពន្លឿនការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញ ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម។

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី៦
ប្រធានគណៈប្រតិភូភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនា
កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី៦
គណៈប្រតិភូក្រសួងការពារជាតិវៀតណាម និងកម្ពុជាចំនួនពីររូបបានថតរូបអនុស្សាវរីយ៍។

ភាគីទាំងពីរបានអះអាងថានឹងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគីក្នុងតំបន់ និងក្នុងពិភពលោក ជាពិសេសយន្តការដែលដឹកនាំដោយអាស៊ាន។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យក្រសួងការពារជាតិកម្ពុជា បន្តយកចិត្តទុកដាក់ គាំទ្រ និងឧបត្ថម្ភសហគមន៍ជនជាតិវៀតណាមនៅកម្ពុជាឱ្យមានជីវភាពរស់នៅប្រកបដោយស្ថិរភាព; គាំទ្រសហគ្រាសនៃក្រសួងការពារ​ប្រទេស​វៀតណាមធ្វើសកម្មភាពអាជីវកម្មនៅកម្ពុជាឱ្យមានលក្ខខណ្ឌអំណោយផលបន្ថែមទៀតដើម្បីរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍរួមនៃប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ