Trending now

ពង្រឹងការអប់រំយុវជនជំនាន់ក្រោយ​នៃប្រទេសទាំងពីរអំពី អត្ថន័យ និងសារៈសំខាន់នៃការថែរក្សា និងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពវៀតណាម-កម្ពុជា

09:16 | 18/05/2023 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី១៦ ឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបគណៈប្រតិភូវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក មាស ស៊ីណា អនុរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជាក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

បន្តផ្សព្វផ្សាយ និងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា បន្តផ្សព្វផ្សាយ និងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា
វៀតណាម​ជា​កន្លែង​ដ៏​មាន​អត្ថន័យ​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សមាជ​ក្រុមប្រឹក្សា​សន្តិភាព​ពិភពលោក វៀតណាម​ជា​កន្លែង​ដ៏​មាន​អត្ថន័យ​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សមាជ​ក្រុមប្រឹក្សា​សន្តិភាព​ពិភពលោក
លោកឧត្តមសេនីយ៍ឯក Phung Si Tan ទទួល​ជួប​លោក​ឧត្តមសេនីយ៍ឯក មាស ស៊ីណា
លោកឧត្តមសេនីយ៍ឯក Phung Si Tan ទទួល​ជួប​លោក​ឧត្តមសេនីយ៍ឯក មាស ស៊ីណា

លោកឧត្តមសេនីយ៍ឯក Phung Si Tan បានអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ៣២) ប្រកបដោយជោគជ័យ។ ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលជានិច្ចក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងជាមួយកម្ពុជា។

លោកឧត្តមសេនីយ៍ឯក Phung Si Tan ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ជូន​លោក​​ឧត្តមសេនីយ៍ឯក មាស ស៊ីណា
លោកឧត្តមសេនីយ៍ឯក Phung Si Tan ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ជូន​លោក​​ឧត្តមសេនីយ៍ឯក មាស ស៊ីណា

លោកឧត្តមសេនីយ៍ឯក មាស ស៊ីណា បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Phung Si Tan អំពីលទ្ធផលនៃកិច្ចពិភាក្សាកន្លងមករបស់គណៈប្រតិភូជាមួយវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាម។ ភាគីទាំងពីរបានផ្លាស់ប្តូរខ្លឹមសារកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើននាពេលខាងមុខ ដូចជាការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ផ្លាស់ប្តូរបទពិសោធន៍ បណ្តុះបណ្តាលកម្មាភិបាល លើកកំពស់សមត្ថភាព ...

លោកឧត្តមសេនីយ៍ឯក Phung Si Tan លោក​ឧត្តមសេនីយ៍ឯក មាស ស៊ីណា និង​ប្រតិភូ​ទាំង​ឡាយ​
លោកឧត្តមសេនីយ៍ឯក Phung Si Tan លោក​ឧត្តមសេនីយ៍ឯក មាស ស៊ីណា និង​ប្រតិភូ​ទាំង​ឡាយ​

វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាម និងវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាកម្ពុជានាពេលកន្លងមក លោកឧត្តមសេនីយ៍ឯក Phung Si Tan បានអះអាងថា ថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋាន​កងទ័ពប្រជាជនវៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពនានានៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ ដោយ​ផ្តោតលើវិស័យបណ្តុះបណ្តាលកម្មាភិបាល កិច្ចសហប្រតិបត្តិការក្នុងគម្រោងស្រាវជ្រាវប្រវត្តិសាស្ត្រយោធារួមគ្នា ធានានូវតម្លៃទ្រឹស្តី និងភាពជាក់ស្តែងខ្ពស់ ជាពិសេសមេរៀនប្រវត្តិសាស្ត្រដែលដកចេញពីស្ថានភាពជាក់ស្តែងនៃការគាំទ្រ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងប្រវត្តិសាស្ត្រ។ អាស្រ័យលើនេះ រៀបចំការឃោសនា និងអប់រំសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ​នៃប្រទេសទាំងពីរអំពី អត្ថន័យ និងសារៈសំខាន់នៃការថែរក្សា និងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពវៀតណាម-កម្ពុជា៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស