Trending now

បន្តផ្សព្វផ្សាយ និងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា

17:42 | 10/04/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ៩ ខែមេសា សមាគមមិត្តភាពវៀតណាម-កម្ពុជា អតីតយុទ្ធជននៃរណសិរ្ស ៤៧៩ នៅទីក្រុងហាណូយ បានបើកមហាសន្និបាតលើកទី ៣ អាណត្តិ ២០២៣-២០២៨។

សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា៖ ការរៀបរាប់នៃវត្ថុដាក់តាំងបង្ហាញ សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា៖ ការរៀបរាប់នៃវត្ថុដាក់តាំងបង្ហាញ
ទីក្រុង Can Tho លើកកម្ពស់ចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា។ ទីក្រុង Can Tho លើកកម្ពស់ចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា។
មជ្ឈិមសមាគមមិត្តភាពវៀតណាម - កម្ពុជា ប្រគល់គិត្តិនាមអង្គភាពអនុវត្តល្អនូវការងារកសាង រៀបចំ និងប្រតិបត្តិការរបស់សមាគម អាណត្តិ ២០១៨ - ២០២៣ ជូនសមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតយុទ្ធជននៃរណសិរ្ស ៤៧៩ នៅទីក្រុងហាណូយ
មជ្ឈិមសមាគមមិត្តភាពវៀតណាម - កម្ពុជា ប្រគល់គិត្តិនាមអង្គភាពអនុវត្តល្អនូវការងារកសាង រៀបចំ និងប្រតិបត្តិការរបស់សមាគម អាណត្តិ ២០១៨ - ២០២៣ ជូនសមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតយុទ្ធជននៃរណសិរ្ស ៤៧៩ នៅទីក្រុងហាណូយ

ក្នុងរយៈពេលប៉ុន្មានឆ្នាំមក សមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតយុទ្ធជននៃរណសិរ្ស ៤៧៩ នៅទីក្រុងហាណូយ បានអនុវត្តយ៉ាងសកម្មនូវការផ្សព្វផ្សាយដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងសមាជិកអំពីប្រវត្តិនៃទំនាក់ទំនង និងសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅដំណាក់កាលបច្ចុប្បន្ន ចូលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា។

ក្នុងមហាសន្និបាត ប្រតិភូបានពិភាក្សា និងឯកភាពលើទិសដៅការងារសម្រាប់អាណត្តិ ២០២៣-២០២៨; បន្តជំរុញសកម្មភាពរបស់សមាគមឲ្យមានភាពបត់បែន និងសមស្របទៅនឹងភាពជាក់ស្ដែង ដើម្បីកសាង និងពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា។

ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ សមាគមនឹងកសាងផែនការធ្វើសកម្មភាពមួយដែលមានខ្លឹមសារ និងវិធានការដើម្បីពង្រឹងចំណងមិត្តភាព; បន្តជួយជ្រោមជ្រែងកម្មវិធី “បណ្តុះពន្លកមិត្តភាព” របស់មជ្ឈិមសមាគម ដោយជួយឧបត្ថម្ភនិស្សិតកម្ពុជាចំនួន ១៥ នាក់ដែលកំពុងសិក្សានៅទីក្រុងហាណូយ; ពង្រឹងទំនាក់ទំនងល្អរវាងសមាគម និងស្ថានទូតកម្ពុជាប្រចាំវៀតណាម; យកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយអំពីប្រពៃណីមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ និងថែរក្សាជីវភាពខាងសម្ភារៈនិងស្មារតីរបស់សមាជិក។ល៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា