យុគសម័យ - កម្រងបទចម្រៀង និងថាសម៉ាស៊ីនច្រៀងរបស់ប្រមុខរដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានដល់ទាហាន Truong Son; អត្តសញ្ញាណប័ណ្ណរបស់លោក Nguyen The Bon - មេបញ្ជាការកងពលធំលេខ ៧ វិទ្យុរបស់លោកឧត្តមសេនីយ៍ទោ Nguyen Chuc... ទាំងនេះគឺជាវត្ថុបុរាណក្នុងចំណោមរូបភាព វត្ថុនិងឯកសារជាង ២០០ ដែលដាក់តាំងក្នុងការតាំងពិព័រណ៌ “សាមគ្គីភាព និងមិត្តភាពវៀតណាម - កម្ពុជា”។
![]() |
![]() |
វត្ថុបុរាណ រូបភាព និងឯកសារជាង ២០០ គឺជាឯកសារដ៏មានតម្លៃទាំងអស់ដែលបានរក្សាទុកនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម និងបណ្ណាល័យយោធា រួមទាំងវត្ថុបុរាណថ្មីៗ ដែលទើបប្រមូលបាន និងដាក់តាំងជាលើកដំបូងក្នុងការតាំងពិព័រណ៍នេះ។ រូបថត និងវត្ថុបុរាណនីមួយៗ បានផ្សារភ្ជាប់នឹងព្រឹត្តិការណ៍ពិសេស និងរឿងរ៉ាវដ៏ពិសេសដែលបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា។
![]() |
គណៈប្រតិភូអញ្ជើញទស្សនាការតាំងពិព័រណ៍នេះ។ (រូបថត៖ Thanh Luan) |
វត្ថុបុរាណមួយក្នុងចំណោមបណ្តាវត្ថុបុរាណដែលទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាក្នុងការតាំងពិព័រណ៌នេះគឺកម្រងបទចម្រៀង និងថាសម៉ាស៊ីនច្រៀងដែលសម្តេចព្រះនរោត្តម សីហនុ ប្រោសព្រះរាជទានដល់ទាហាន Truong Son ក្នុងខែមីនា ឆ្នាំ១៩៧៣។ នេះជាការថ្លែងអំណរគុណរបស់ប្រមុខរដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចំពោះរដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាម ដែលបានជួយព្រះអង្គអញ្ជើញយាងទៅទស្សនាតំបន់រំដោះ។ ក្នុងចំណោមបទទាំងនោះមានបទ “អរគុណ ផ្លូវ Ho Chi Minh !”។
បទចម្រៀងនោះមានប្រយោគ៖ "អរគុណ ផ្លូវ Ho Chi Minh / ផ្លូវឆ្ពោះទៅរកជ័យជំនះ / ផ្លូវមានភាពរុងរឿង / ផ្លូវបានដាក់ឈ្មោះរបស់វីរៈជនដ៏អស្ចារ្យ / បានបើកផ្លូវឱ្យបដិវត្តន៍ឡើង" ។
![]() |
កម្រងបទចម្រៀង ថាសម៉ាស៊ីនច្រៀងរបស់ប្រមុខរដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុប្រោសព្រះរាជទានដល់ទាហាន Truong Son Truong Son ។ (រូបថត៖ Thanh Luan) |
ទន្ទឹមនឹងនេះ វត្ថុបុរាណផ្សេងទៀតដែលបានដាក់តាំងក្នុងការតាំងពិព័រណ៌នេះគឺអត្តសញ្ញាណប័ណ្ណលេខ ០៦៣៨៩៨ VN ឈ្មោះ Tran Van Toan។ នេះជាអត្តសញ្ញាណប័ណ្ណដែលផ្តល់ឱ្យលោក Nguyen The Bon - មេបញ្ជាការកងពលធំលេខ ៧ ក្នុងឆ្នាំ ១៩៦៣ ។ លោក Bon បានប្រើអត្តសញ្ញាណប័ណ្ណនេះក្នុងអំឡុងពេលប្រតិបត្តិការរបស់គាត់ ដោយក្លែងធ្វើជាពាណិជ្ជករវៀតណាមកំពុងជួញដូរនៅទឹកដីកម្ពុជា ដើម្បីស្រាវជ្រាវទីផ្សារ ទិញ និងលក់អាវុធ និងល្បៀងអាហារសម្រាប់កងទ័ពរំដោះវៀតណាមខាងត្បូងពីឆ្នាំ ១៩៦៣-១៩៦៧ ។
ថែមទាំង វត្ថុបុរាណមួយទៀតគឺវិទ្យុរបស់លោកឧត្តមសេនីយ៍ទោ Nguyen Chuc ដែលត្រូវបានផ្តល់ដោយយោធភូមិភាគទី ៥ ក្នុងឆ្នាំ ១៩៧៩។ លោក ឧត្តមសេនីយ៍ទោ Nguyen Chuc បានប្រើប្រាស់វិទ្យុនេះដើម្បីស្តាប់ព័ត៌មាន ចាប់យកនូវស្ថានភាពបច្ចុប្បន្ន ហើយផ្តល់ព័ត៌មានដល់នាយទាហាន និងយុទ្ធជន ក្នុងរយៈពេលដែលលោកកាន់តំណែងជាមេបញ្ជាការរណសិរ្សទី ៥៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមប្រចាំសមរភូមិភាគឦសាននៃប្រទេសកម្ពុជា។
វត្ថុបុរាណដំបូងដែលបានឧទ្ទេសនាមនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមគឺគ្រឿងឥស្សរិយយសផ្កាយមាសដែលប្រធានរដ្ឋជូនដល់កងកម្លាំងជំនាញវៀតណាមដែលបានជួយបដិវត្តន៍កម្ពុជា ក្នុងកំឡុងឆ្នាំ ១៩៧៩ - ១៩៨៩។ នេះជាការទទួលស្គាល់ និងវាយតម្លៃដ៏ថ្លៃថ្នូរ របស់បក្ស រដ្ឋ និង ប្រជាជនសម្រាប់គុណូបការដ៏ធំធេងរបស់អ្នកជំនាញវៀតណាមក្នុងការបំពេញភារកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់នៅកម្ពុជា។
អ្នកជំនាញវៀតណាមបានជួយប្រជាជនកម្ពុជាអនុវត្តដំណោះស្រាយជាមូលដ្ឋាន ដើម្បីស្តារប្រទេសជាតិឡើងវិញ និងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុលពត។ ជាលេចធ្លោគឺការជួយកម្ពុជាកសាងបក្សប្រជាជនបដិវត្តន៍កម្ពុជា និងរចនាសម្ព័ន្ធសង្គមឡើងវិញ ពីមជ្ឈិមដល់មូលដ្ឋាន ដែលបានបំផ្លិចបំផ្លាញដោយរបបខ្មែរក្រហម ជួយប្រទេសមិត្តស្តារឡើងវិញសេដ្ឋកិច្ច សង្គម ធានាការពារជាតិ និងសន្តិសុខ...
វរសេនីយ៍ឯក លោក Le Vu Huy នាយកសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមបានមានប្រសាសន៍ថា សារមន្ទីរបានជ្រើសរើសវត្ថុបុរាណដែលមានអត្ថន័យ ក៏ដូចជាបង្ហាញសារនៃការតាំងពិពណ៌ តាមរយៈប្រធានបទទាំងអស់ដែលបានដាក់តាំង។ ក្រៅពីវត្ថុបុរាណដែលគ្រប់គ្រង និងថែរក្សាដោយសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម អស់រយៈពេលជាច្រើនឆ្នាំ។ នៅឆ្នាំ ២០២១ សមាគមមិត្តភាពវៀតណាម-កម្ពុជាបានប្រគល់ជូនឱ្យសារមន្ទីរនូវឯកសារ វត្ថុបុរាណជាច្រើន របស់ជំនាញការវៀតណាមដែលធ្លាប់បំពេញបេសកកម្មនៅកម្ពុជាអស់រយៈពេល ១០ ឆ្នាំ។ ក្នុងចំណោមវត្ថុបុរាណទាំងនោះជាច្រើនដែលជាសាក្សីការប្រល័យពូជសាសន៍នៃក្រុមប្រតិកម្ម ប៉ុល ពត អៀង សារី; វត្ថុបុរាណជាច្រើន គឺជាឧបករណ៍និងបរិក្ខារប្រើប្រាស់ដែលពាក់ព័ន្ធជាមួយឥស្សរជនប្រវត្តិសាស្ត្រ ហើយក៏ជារង្វាន់ដ៏ថ្លៃថ្លាដែលបក្ស រដ្ឋ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរប្រគល់ជូនដល់អ្នកជំនាញធ្លាប់ធ្វើការនៅកម្ពុជា ពីឆ្នាំ ១៩៧៩ ដល់ ១៩៨៩។លោកវរសេនីយ៍ឯក Le Vu Huy សង្ឃឹមថា ការតាំងពិព័រណ៌នេះនឹងបង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយ និងឃោសនា អប់រំដល់សាធារណជន ជាពិសេសជួយឱ្យយុវជនជំនាន់ក្រោយបានយល់ដឹងកាន់តែច្បាស់អំពីចំណងសាមគ្គីភាព ភាពស្អិតរមួក្នុងដំណាក់កាលបណ្តាប្រវត្តិសាស្ត្រនៃប្រជាជនទាំងពីរ ជាពិសេសក្នុងសម័យកាលបច្ចុប្បន្ន ដើម្បីឲ្យពួកគេមានមោទនភាព និងជំរុញទំនាក់ទំនងនេះឲ្យកាន់តែរីកចម្រើន។
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសវៀតណាម លោក ឆាយ ណាវុធ មានប្រសាសន៍ថា រូបថត និងវត្ថុបុរាណនេះ បង្ហាញពីការជួយគាំទ្ររបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំពោះកម្ពុជាក្នុងការចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
“ខ្ញុំសង្ឃឹមថា សារមន្ទីរនឹងឃោសនានិងផ្សព្វផ្សាយ ឲ្យមហាជនអំពីចំណងមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានយល់ដឹងពីរការលះបង់ និងការពលីសាច់ឈាមយ៉ាងដូចម្ត៉េច ដើម្បីយើងមានចំណងសាមគ្គីភាព មិត្តភាពដូចសព្វថ្ងៃនេះ”។ លោកឯកអគ្គរដ្ឋទូតបាននិយាយ
លោកវរសេនីយ៍ឯក Trinh Hong Doan ប្រធានគណៈទំនាក់ទំនងអតីតអ្នកជំនាញនៃក្រសួងនគរបាលវៀតណាមនៅកម្ពុជា ដែលធ្លាប់បំពេញបេសកកម្មនៅប្រទេសកម្ពុជារយៈពេល ៦ឆ្នាំ បាននិយាយថា ឯកសារជាច្រើនដែលដាក់តាំងនៅក្នុងការតាំងពិព័រណ៍នេះមានតម្លៃណាស់ ដែលជាបង្ហាញនូវការដឹងគុណ ថែមទាំងអោយ កូនចៅជំនាន់ក្រោយដឹងថា ជីដូនតាបានតស៊ូ និងលះបង់យ៉ាងដូចម្តេច ដើម្បីទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាមានភាពជិតស្និទ្ធស្អិតរមួត ។
លោកវរសេនីយ៍ទោ Son Romy ជំនួយការអនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសវៀតណាមបានចែករំលែកថា “ខ្ញុំមានអារម្មណ៍រំជួលចិត្តនៅពេលបានមើលឃើញរូបភាព និងវត្ថុបុរាណដែលជាវត្ថុអនុស្សាវរីយ៍រំរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ថ្នាក់ដឹកនាំកម្ពុជា និងវៀតណាម។ រូបថត និងវត្ថុបុរាណទាំងនេះជួយឱ្យខ្ញុំយល់កាន់តែច្បាស់អំពីប្រវត្តិសាស្រ្តក៏ដូចជាទំនាក់ទំនងជិតស្និទ្ធនិងរឹងមាំរវាងវៀតណាម និងកម្ពុជា ដែលត្រូវបានពង្រីកនិងពង្រឹងដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាច្រើនជំនាន់"៕
thoidai.com.vn
មតិពីមិត្តអ្នកអាន