នាព្រឹកថ្ងៃទី ២២ ខែមិថុនា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីអបអរសាទរខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។
![]() |
![]() |
![]() |
លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ |
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ វៀតណាម និងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ គូសបញ្ជាក់នូវជំហានថ្មីនៃការអភិវឌ្ឍន៍ បញ្ជាក់ពីការចងសម្ព័ន្ធមេត្រីភាពរបស់ប្រជាជនជិតខាងទាំងពីរ វៀតណាម និងកម្ពុជា ជានិច្ចកាលឈរក្បែរគ្នា រួបរួមយ៉ាងជិតស្និទ្ធ ជួយ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការតស៊ូទាមទារឯករាជ្យជាតិ; ធ្វើការរួមគ្នាកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដើម្បីនាំចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីមួយ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងពីរ និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់ តាមបាវចនា ៖ "អ្នកជិតខាងល្អ - មិត្តភាពប្រពៃណី - កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ - និរន្តរភាពយូរអង្វែង" ។
ថ្លែងមតិក្នុងពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានឲ្យដឹងថា ទន្ទឹមនឹងការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម - កម្ពុជាផ្លូវរដ្ឋ ទីក្រុងហូជីមិញបានខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញទំនាក់ទំនងទ្វេភាគី។ គិតត្រឹមខែតុលា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងទីក្រុងហូជីមិញ និងកម្ពុជាសម្រេចបានជាង ២៣០ លានដុល្លារអាមេរិក កើនឡើង ១២.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រួមជាមួយនឹងការអភិវឌ្ឍន៍ជាវិជ្ជមានកាន់តែខ្លាំងឡើងនៃទំនាក់ទំនងវៀតណាម-កម្ពុជានៅកម្រិតរដ្ឋ។ ទីក្រុងហូជីមិញជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេសរបស់វៀតណាម បានខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី តាមរយៈសកម្មភាពសហប្រតិបត្តិការជាក់លាក់ជាមួយមូលដ្ឋានកម្ពុជា។
លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ បានបញ្ជាក់ថា សមិទ្ធិផលដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមក មានជំនួយពីបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ស្ថានអគ្គកុងស៊ុលកម្ពុជាតែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកកសាង ការពារ និងពូនជ្រំឲ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរនិយាយរួម និងរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញនិយាយដោយឡែក ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ៕
មតិពីមិត្តអ្នកអាន