Trending now

រដ្ឋមន្ត្ក្រីក្រសួងការពារជាតិវៀតណាម អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិឡាវ ជប៉ុន និងកម្ពុជា

08:40 | 23/06/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ២១ ខែមិថុនា នៅរាជធានីភ្នំពេញ នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៦ (ADMM-១៦) លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសឡាវ ជប៉ុន និងកម្ពុជា។

លោករដ្ឋមន្ត្រី To Lam ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំនៅវៀតណាម លោករដ្ឋមន្ត្រី To Lam ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំនៅវៀតណាម
រយៈពេល​ ៥៥ ឆ្នាំនៃការពូនជ្រំ និងរក្សាទំនាក់ទំនងពិសេស វៀតណាម និងកម្ពុជា រយៈពេល​ ៥៥ ឆ្នាំនៃការពូនជ្រំ និងរក្សាទំនាក់ទំនងពិសេស វៀតណាម និងកម្ពុជា
រដ្ឋមន្ត្ក្រីក្រសួងការពារជាតិវៀតណាម អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិឡាវ ជប៉ុន និងកម្ពុជា
លោករដ្ឋមន្ត្រី Phan Van Giang ជួបជាមួយលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath


លោករដ្ឋមន្ត្រី Phan Van Giang បានសម្តែងនូវសេចក្តីសោមនស្សរីករាយដោយបានជួបលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ក្នុងឱកាសអញ្ជើញមកចូលរួមកិច្ចប្រជុំ ADMM-១៦ នៅកម្ពុជា។

រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាថា នាពេលកន្លងមក កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ជាពិសេសគឺកិច្ចសហប្រតិបត្តិការរវាងយោធាភូមិភាគ និងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការក្នុងកិច្ចការបក្ស កិច្ចការនយោបាយ កិច្ចសហប្រតិបត្តិការលើការបង្វឹកបង្ហាត់ និងការបណ្តុះបណ្តាលសម្រាប់កម្មាភិបាល។ល។

នៅឆ្នាំ២០២២ ក្រសួងការពារជាតិទាំងពីរនឹងរៀបចំសកម្មភាពអបអរសាទរ "ឆ្នាំសាមគ្គីភាព មិត្តភាព វៀតណាម-ឡាវ និងឡាវ-វៀតណាម"។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពថា កងទ័ពនៃប្រទេសទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំកិច្ចសហប្រតិបត្តិការដែលបានកំណត់ក្នុងគម្រោងរំលឹកខួប និងផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងការពារជាតិទាំងពីរ។ លោករដ្ឋមន្ត្រី Phan Van Giang បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់កងទ័ពឡាវក្នុងការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនៃកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញវៀតណាមនៅប្រទេសឡាវ។

*ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Kishi Nobuo រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម-ជប៉ុន បន្តអភិវឌ្ឍ និងមានប្រសិទ្ធភាពលើវិស័យជាច្រើន ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio ក្នុងខែមេសា ឆ្នាំ២០២២។ នេះជាសកម្មភាពដ៏មានអត្ថន័យក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្ក្រីក្រសួងការពារជាតិវៀតណាម អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិឡាវ ជប៉ុន និងកម្ពុជា
អបអរសាទរឆ្នាំនៃសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងឡាវ ឆ្នាំ២០២២

ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ នាពេលកន្លងមក ទំនាក់ទំនងទ្វេភាគីលើវិស័យការពារជាតិក៏ត្រូវបានរក្សានិងជម្រុញ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ និងការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្រសួងការពារជាតិទាំងពីរ។

រដ្ឋមន្ត្រីទាំងពីរបានឯកភាពថា នាពេលខាងមុខ បន្តផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ដើម្បីលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងអនុវត្តខ្លឹមសារសហប្រតិបត្តិការជាក់លាក់។ លោករដ្ឋមន្ត្រី Phan Van Giang បានរំពឹងថា ភាគីជប៉ុននឹងគាំទ្រកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សមត្ថភាពអនុវត្តច្បាប់នៅក្នុងដែនសមុទ្រ ជំនះផលវិបាកនៃសង្គ្រាម (គ្រាប់បែក មីន និងសារធាតុពុល) ស្វែងរក និងជួយសង្គ្រោះតាមរយៈគម្រោងសហប្រតិបត្តិការដោយប្រើប្រាស់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងកញ្ចប់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធ និងបំពេញតួនាទីជាសហប្រធាននៃក្រុមអ្នកជំនាញ ADMM+ ស្តីពីការរក្សាសន្តិភាព ហើយពិគ្រោះយោបល់គ្នាទៅវិញទៅមកនៅយន្តការ វេទិកាពហុភាគី និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពពហុភាគី ដែលរៀបចំដោយប្រទេសនិមួយៗ។

*ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោករដ្ឋមន្ត្រី Phan Van Giang បានសម្តែងនូវសេចក្តីសោមនស្សរីករាយដោយបានជួបសម្តេចពិជ័យសេនា ទៀ បាញ់ ម្តងទៀត បន្ទាប់ពីប្រទេសទាំងពីរបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៤៥ ទិវានៃការចងចាំ “ដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកបដោយជោគជ័យ។

រដ្ឋមន្ត្ក្រីក្រសួងការពារជាតិវៀតណាម អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិឡាវ ជប៉ុន និងកម្ពុជា
អបអរសាទរឆ្នាំនៃសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងឡាវ ឆ្នាំ២០២២

រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃថា នាពេលថ្មីៗនេះ ក្រសួងការពារជាតិទាំងពីរបានសហការរៀបចំព្រឹត្តិការណ៍ជាច្រើនប្រកបដោយជោគជ័យ រួមទាំងពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកដំបូង និងខួបលើកទី ៤៥ ទិវានៃការចងចាំ “ដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោករដ្ឋមន្ត្រី Phan Van Giang បានឲ្យដឹងថា ព្រឹត្តិការណ៍សំខាន់ៗទាំងពីរពោលខាងលើ ត្រូវបានភាគីវៀតណាមផ្សព្វផ្សាយយ៉ាងទូលំទូលាយ ហើយទទួលបានការជួយជ្រោមជ្រែងវិជ្ជមានពីសាធារណជន។

រដ្ឋមន្ត្រីទាំងពីររូបបានព្រមព្រៀងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចនៃភាគីទាំងពីរ ដើម្បីរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍សហប្រតិបត្តិការលើវិស័យការពារជាតិ នាពេលខាងមុខ ចូលរួមចំណែកក្នុងជោគជ័យរួមនៃ "ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាម ឆ្នាំ២០២២" ហើយជម្រុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរកាន់តែស៊ីជម្រៅ សក្តិសមជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់