នារសៀលថ្ងៃទី៩ ខែមិថុនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam បានទទួលជួបលោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់អូស្ត្រាលីប្រចាំនៅវៀតណាម ដែលមកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
![]() |
![]() |
![]() |
លោក To Lam ទទួលជួបលោកស្រី Robyn Mudie (រូបថត៖ vov.vn) |
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី To Lam បានអះអាងថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមជាមួយស្ថាប័នសន្តិសុខ និងអនុវត្តច្បាប់របស់អូស្ត្រាលីត្រូវបានពង្រឹង និងពង្រីក ព្រមទាំងទទួលបាននូវលទ្ធផលជាក់ស្តែងទៀតផង។
លោករដ្ឋមន្ត្រី To Lam បានរំពឹងថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តអនុវត្តយ៉ាងសកម្មនូវឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខា ជាពិសេសគឺអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងទប់ស្កាត់បទល្មើស កំណត់ហេតុនៃកិច្ចសន្ទនាសន្តិសុខថ្នាក់អនុរដ្ឋមន្ត្រីលើកទី២ ដែលបានចុះហត្ថលេខានាឆ្នាំ២០១៩ នៅទីក្រុងហាណូយ ព្រមទាំងត្រៀមរៀបចំសម្រាប់កិច្ចសន្ទនាសន្តិសុខលើកទី៣ ដែលគ្រោងធ្វើឡើងនៅប្រទេសអូស្ត្រាលី នាត្រីមាសទី៣ ឆ្នាំ២០២២។
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Robyn Mudie បានអះអាងថា ទោះបីជាទៅទទួលបេសកកម្មថ្មីនៅទីណាក៏ដោយ ក៏លោកស្រីនឹងបន្តជំរុញការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអូស្ត្រាលី ព្រមទាំងគាំទ្រ និងដើរតួនាទីជាស្ពានតភ្ជាប់ក្នុងការពង្រីកប្រកបដោយប្រសិទ្ធភាពថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមជាមួយស្ថាប័នសន្តិសុខ និងអនុវត្តច្បាប់របស់អូស្ត្រាលី ដើម្បីធានាសន្តិសុខជាតិ វិបុលភាពរបស់ប្រទេសនីមួយៗ និងដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕
មតិពីមិត្តអ្នកអាន