Trending now

បើកការតាំងពិព័រណ៍ ក្រោមចំណងជើង «សាមគ្គីភាព មិត្ដភាព វៀតណាម-កម្ពុជា»

08:45 | 23/06/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២២ មិថុនា នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមបានសហការជាមួយបណ្ណាល័យកងទ័ពរៀបចំការតាំងពិព័រណ៌ ក្រោមចំណងជើង “សាមគ្គីភាព មិត្តភាពវៀតណាម-កម្ពុជា”។

វៀតណាម​រៀបចំ​សកម្មភាព​កីឡា​នៅ​កម្ពុជា ដើម្បី​ប្រារព្ធ​ទិវា​បង្រួបបង្រួម​ជាតិ​របស់​ពួកគេ វៀតណាម​រៀបចំ​សកម្មភាព​កីឡា​នៅ​កម្ពុជា ដើម្បី​ប្រារព្ធ​ទិវា​បង្រួបបង្រួម​ជាតិ​របស់​ពួកគេ
កិច្ចប្រជុំរវាងយោធភូមិភាគទី ៥ (វៀតណាម) និងយោធភូមិភាគទី ១ (កម្ពុជា) ឆ្នាំ ២០២២ កិច្ចប្រជុំរវាងយោធភូមិភាគទី ៥ (វៀតណាម) និងយោធភូមិភាគទី ១ (កម្ពុជា) ឆ្នាំ ២០២២
ប្រតិភូទាំងឡាយចូលរួមកាត់ខ្សែបូរសម្ពោធពិព័រណ៍។ (រូបថត៖ dangcongsan)
ប្រតិភូទាំងឡាយចូលរួមកាត់ខ្សែបូរសម្ពោធពិព័រណ៍។

អញ្ជើញចូលរួមនិងកាត់ខ្សែបូរសម្ពោធពិព័រណ៍មានលោកឧត្តមសេនីយ៍ទោ Trinh Van Quyet អនុប្រធានអគ្គស្នងការនយោបាយ។

ភាគីកម្ពុជាមានលោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម។

ថ្លែងមតិក្នុងពិធីបើកការតាំងពិព័រណ៌នេះ លោកវរសេនីយ៍ឯកបំរុង Le Vu Huy នាយកសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមបានអះអាងថា៖ វៀតណាមនិងកម្ពុជាជាប្រទេសជិតខាងទាំងពីរដែលមានទំនាក់ទំនងមិត្ដភាពជាប្រពៃណីនិងស្ថិតស្ថេរយូរអង្វែង។ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ ៥៥ មក វៀតណាមនិងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ បើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដោយឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រ ទំនាក់ទំនងនេះកាន់តែមានភាពស្និទ្ធស្នាល ស្អិតរមួត និងត្រូវបានពូនជ្រំដោយសាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងប្រជាជននៃប្រទេសទាំងពីរ ហើយបានក្លាយទៅជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃរបស់ប្រជាជាតិទាំងពីរ។

រូបថត វត្ថុ ឯកសារ និងសៀវភៅទាំងអស់ដែលបានតាំងបង្ហាញក្នុងពិព័រណ៌គឺជាឯកសារដ៏មានតម្លៃដែលបានរក្សាទុកនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម រួមទាំងវត្ថុនិងឯកសារថ្មីដែលទើបបានប្រមូលផ្ដុំបានផងដែរ។

ការតាំងពិព័រណ៍នេះ មានប្រធានបទធំៗចំនួនពីរគឺ៖ សាមគ្គីភាព ស្អិតរមួតវៀតណាម-កម្ពុជា និងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍រួមគ្នា។ ការតាំងពិព័រណ៍បានបង្ហាញជូនដល់សាធារណជន កម្មាភិបាល យុទ្ធជន និងប្រជាជនអំពីអត្ថន័យប្រវត្តិសាស្ត្ររបស់ប្រជាជាតិទាំងពីរក្នុងការតស៊ូ ការពារសន្តិភាព ឯករាជ្យភាព បង្រួបបង្រួមជាតិនិងបូរណភាពទឹកដី។ រួមទាំងស្មារតីសាមគ្គីភាពក្នុងការប្រយុទ្ធ មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ