យុគសម័យ - នាថ្ងៃទី ៨ មិថុនា នៅទីក្រុងហាណូយ លោកស្រី Bui Thị Minh Hoai សមាជិកការិយាល័យនយោបាយ លេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការកណ្តាលរណសិរ្សមាតុភូមិវៀតណាម បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Xian Hui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ក្នុងឱកាសដែលគណៈប្រតិភូមកបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងនិងពង្រីកតួនាទីជាស្ពានចម្លងរវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញការដាក់ឱ្យអនុវត្តបណ្តាខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-ចិន និងធ្វើឱ្យជាក់ស្តែងកម្មនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ។
តាមព័ត៌មានពីរណសិរ្សមាតុភូមិវៀតណាម នៅក្នុងជំនួបនេះ លោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មាធិការកណ្តាលរណសិរ្សមាតុភូមិវៀតណាម បានអះអាងថា នៅក្នុងបរិបទដែលទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ បន្តរីកចម្រើនយ៉ាងល្អប្រសើរ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការផ្លាស់ប្តូរ ពង្រឹងទំនុកចិត្តនយោបាយ ធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងអង្គការទាំងពីរ និងធ្វើឱ្យជាក់ស្តែងកម្មនូវបណ្តាខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ វៀតណាម - ចិន នាពេលកន្លងមក។
លោកស្រី Bui Thi Minh Hoai បានគូសបញ្ជាក់យ៉ាងច្បាស់ថា នាពេលកន្លងមកនេះ ទំនាក់ទំនងវៀតណាម - ចិន បានរក្សានូវសន្ទុះអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ជាពិសេសគឺជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក To Lam និងលោកជំទាវ ព្រមទាំងជំនួបតំណាងការិយាល័យនយោបាយទាំងពីរលើកទី ៨ នៅក្នុងខែមេសា ឆ្នាំ ២០២៦។ បណ្តាលទ្ធផលសម្រេចបានទាំងនោះ បានរួមចំណែកពង្រីកនូវបរិយាកាសទំនុកចិត្ត និងមិត្តភាពទៅកាន់គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងគ្រប់មូលដ្ឋាននៃប្រទេសទាំងពីរ បង្កើតបានជាកិច្ចសហប្រតិបត្តិការយ៉ាងរស់រវើកនៅលើគ្រប់វិស័យទាំងអស់។
![]() |
| លោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មាធិការកណ្តាលរណសិរ្សមាតុភូមិវៀតណាម (ខាងស្តាំ) ទទួលជួបលោកស្រី Xian Hui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។ |
ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាទ្វេភាគីរវាងរណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោកស្រី Bui Thi Minh Hoai បានស្នើឱ្យភាគីទាំងពីរ បន្តពង្រឹងនូវបណ្តាលទ្ធផលដែលសម្រេចបានទាំងនោះ ដើម្បីឈានទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាពេលឆាប់ៗ ក្នុងការអនុវត្តបណ្តាខ្លឹមសារដែលត្រូវបានលើកឡើងនៅក្នុងកិច្ចពិភាក្សាទ្វេភាគីរវាងភាគីទាំងពីរ។
តាមលោកស្រី ការធ្វើឱ្យជាក់ស្តែងកម្មនូវបណ្តាខ្លឹមសារសហប្រតិបត្តិការ នឹងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យរណសិរ្សមាតុភូមិ និងសភាប្រឹក្សានយោបាយប្រជាជនគ្រប់លំដាប់ថ្នាក់ រួមជាមួយបណ្តាអង្គការជាសមាជិក បង្កើនការផ្លាស់ប្តូរនិងសហប្រតិបត្តិការ ព្រមទាំងរុញច្រានការងារឃោសនាផ្សព្វផ្សាយអំពីសាមគ្គីភាព និងមិត្តភាពប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម - ចិន ដែលរួមចំណែកពង្រឹងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរឱ្យកាន់តែជាក់ស្តែង មានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព។
ប្រធានគណៈកម្មាធិការកណ្តាលរណសិរ្សមាតុភូមិវៀតណាម បានឱ្យដឹងថា វៀតណាមកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ដោយចាត់ទុកថាទាំងនេះជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចនៅក្នុងដំណាក់កាលខាងមុខ។ ក្រោមស្មារតីនោះ លោកស្រីមានបំណងចង់ឱ្យភាគីចិនបន្តចែករំលែកបទពិសោធន៍អំពីការច្នៃប្រឌិតបង្កើតថ្មី ការអភិវឌ្ឍបច្ចេកវិទ្យាផ្លូវដែក ការកសាងតំបន់ថ្មីហុងអាននៅខេត្តហឺប៉ី (ប្រទេសចិន) ក៏ដូចជាការងារឃោសនាផ្សព្វផ្សាយ និងបំផុសចលនាប្រជាជនឱ្យចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកស្រី Bui Thi Minh Hoai បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ និងការគាំទ្ររបស់បក្ស រដ្ឋ និងប្រជាជនចិន ដែលបានផ្តល់ជូនវៀតណាមនៅក្នុងបណ្តាដំណាក់កាលតស៊ូដណ្តើមឯករាជ្យជាតិ បង្រួបបង្រួមជាតិ ក៏ដូចជានៅក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសចិនបានជួយបណ្តុះបណ្តាលសិស្សវៀតណាមជាច្រើនជំនាន់នៅសាលា Duc Tai ដែលរួមចំណែកបង្កើតបានជាក្រុមការងារកម្មាភិបាលបង្គោលសម្រាប់ប្រទេសជាតិ។
នៅក្នុងជំនួបនេះ លោកស្រី Xian Hui បានពាំនាំនូវបណ្តាំសួរសុខទុក្ខពីលោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជូនចំពោះប្រធានគណៈកម្មាធិការកណ្តាលរណសិរ្សមាតុភូមិវៀតណាម លោកស្រី Bui Thi Minh Hoai ព្រមទាំងពាក្យអបអរសាទររបស់លោកចំពោះជោគជ័យនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១១ អាណត្តិ ២០២៦-២០៣១ នៃរណសិរ្សមាតុភូមិវៀតណាម ក៏ដូចជាបណ្តាស្នាដៃសំខាន់ៗនិងគ្រប់ជ្រុងជ្រោយដែលគណៈកម្មាធិការកណ្តាលរណសិរ្សមាតុភូមិវៀតណាមសម្រេចបាននាពេលកន្លងមក។
![]() |
| បណ្តាប្រតិភូថតរូបទុកជាអនុស្សាវរីយ៍។ |
លោកស្រី Xian Hui បានឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ អគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក Xi Jinping បានមានកិច្ចពិភាក្សាទ្វេភាគីជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក To Lam។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នានឹងដើរតាមគោលដៅរួម «៦ ជាង» ដើម្បីជំរុញការកសាងសហគមន៍វាសនារួម ចិន - វៀតណាម ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រឱ្យឈានដល់កម្រិតខ្ពស់ជាងមុន ដែលនេះបានគូរឡើងនូវផ្ទាំងទិដ្ឋភាពរួមសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ចិន - វៀតណាម។
លោកស្រីបានអះអាងថា សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ត្រៀមខ្លួនជាស្រេចក្នុងការរួមដៃជាមួយរណសិរ្សមាតុភូមិវៀតណាម គោរពតាមការយល់ដឹងរួមដ៏មានសារៈសំខាន់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរមិត្តភាព និងជំរុញការកសាងសហគមន៍វាសនារួម ចិន - វៀតណាម ឱ្យឈានចូលកាន់តែស៊ីជម្រៅ និងជាក់ស្តែងពិតប្រាកដ៕
យុគសម័យ - អគ្គលេខាធិការ និងជាប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត បានស្នើថា ការិយាល័យមជ្ឈិមបក្សទាំងពីរ បន្តសម្របសម្រួលកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀត នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងការិយាល័យទាំងពីរ។ |
យុគសម័យ - នាព្រឹកថ្ងៃទី១៤ ខែធ្នូ ស្ថានអគ្គកុងស៊ុលថៃប្រចាំនៅទីក្រុងហូជីមិញ និងសម្ព័ន្ធអង្គការមិត្តភាព សមាគមមិត្តភាពវៀតណាម-ថៃ នៅទីក្រុងហូជីមិញ ទីក្រុង Da Nang និងអង្គភាពពាក់ព័ន្ធបានរៀបចំសិក្ខាសាលាអន្តរជាតិស្ដីពីការពង្រឹងមិត្តភាព និងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ - ទេសចរណ៍ ទីក្រុង Da Nang - ថៃ។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន