យុគសម័យ - នាថៃ្ងទី ១៦ ខែឧសភា នៅកំពង់ផែ Tien Sa (ទីក្រុង Da Nang) បានប្រព្រឹត្តទៅពិធីជប់លៀងទទួលស្វាគមន៍ ក្នុងឱកាសនាវាភូមិន្ទជើងទឹកកាណាដា (HMCS) Charlottetown មកបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang។ ព្រឹត្តិការណ៍នេះបានរួមចំណែកបង្កើនការដោះដូរប្រាស្រ័យទាក់ទងរវាងកងទ័ពជើងទឹក, ជំរុញការយល់ដឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកាណាដា ក្នុងបរិបទដែលទំនាក់ទំនងនៃប្រទេសទាំងពីរ បន្តមានការអភិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើន។
| ប្រទេសជប៉ុន និងទីក្រុង Da Nang ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ទីក្រុង Da Nang និង "រូបមន្ត" ៣ ជំហាន សម្រាប់ការទូតប្រជាជន និងប្រជាជនប្រកបដោយចីរភាព |
អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះមាន ឧត្តមនាវីឯក Angus Topshee មេបញ្ជាការកងទ័ពជើងទឹកភូមិន្ទកាណាដា; វរសេនីយ៍ទោ Jonathan Maurice មេបញ្ជាការនាវា HMCS Charlottetown; លោក James Nickel ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម; វរសេនីយ៍ឯក Pham Anh Tuan មេបញ្ជាការតំបន់ទី ៣ នៃកងទ័ពជើងទឹក; លោក Tran Chi Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang; លោកស្រី Trinh Thuy Mui តំណាងរដ្ឋសភាអាណត្តិទី XVI និងជាអនុប្រធានសមាគមមិត្តភាពវៀតណាម - កាណាដា; លោក Nguyen Nang Khieu ប្រធានគណៈអាមេរិក (សហព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម) និងជាអគ្គលេខាធិការសមាគមមិត្តភាពវៀតណាម - កាណាដា រួមជាមួយតំណាងបណ្ដាស្ថាប័ន អង្គការ នាយទាហាន និងនាវិកកាណាដានិងវៀតណាម។
ថ្លែងមតិនៅក្នុងពិធីជប់លៀងទទួលស្វាគមន៍ លោក Tran Chi Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់នាវា HMCS Charlottetown បន្តអះអាងនូវការអភិវឌ្ឍប្រកបដោយវិជ្ជមាន គួរឱ្យទុកចិត្ត និងកាន់តែរឹងមាំខ្លាំងក្លា នៅក្នុងទំនាក់ទំនងវៀតណាម - កាណាដានិយាយជារួម ក៏ដូចជារវាងកងកម្លាំងជើងទឹកនៃប្រទេសទាំងពីរនិយាយដោយឡែក។
![]() |
| ពិធីជប់លៀងទទួលស្វាគមន៍ ក្នុងឱកាសនាវាភូមិន្ទជើងទឹកកាណាដា (HMCS) Charlottetown មកបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang។ |
លោក Tran Chi Cuong បានឱ្យដឹងថា លើកចុងក្រោយបង្អស់ដែលនាវាកងទ័ពជើងទឹកកាណាដាមកបំពេញទស្សនកិច្ចនៅ Da Nang គឺនៅក្នុងឆ្នាំ ២០១៨។ ដំណើរទស្សនកិច្ចនាពេលនោះ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗជាច្រើន រួមចំណែកបង្កើនការយល់ដឹង ការដោះដូរប្រាស្រ័យទាក់ទងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទោះបីជាមានចម្ងាយឆ្ងាយពីគ្នាខាងភូមិសាស្ត្រក៏ដោយ ប៉ុន្តែវៀតណាមនិងកាណាដាបានចែករំលែកនូវបណ្ដាតម្លៃរួមជាច្រើន ដូចជាស្មារតីបើកចំហ ការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងបណ្ដាឆ្នាំថ្មីៗនេះ ទំនាក់ទំនងទ្វភាគីបន្តមានការអភិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើន ដូចជាពាណិជ្ជកម្ម ការវិនិយោគ អប់រំ ការបង្កើតថ្មី និងការដោះដូរប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។
ណែនាំអំពីសក្តានុពលអភិវឌ្ឍន៍របស់មូលដ្ឋាន លោក Tran Chi Cuong បានឱ្យដឹងថា ក្រោយពេលបញ្ចូលគ្នាចាប់ពីខែកក្កដា ឆ្នាំ ២០២៥ មក Da Nang បានក្លាយជាទីក្រុងឋិតក្រោមឱវាទមជ្ឈិមដែលមានផ្ទៃដីធំជាងគេបំផុតនៅវៀតណាម ជាមួយនឹងលំហអភិវឌ្ឍន៍ដ៏ទូលំទូលាយ ដោយមានព្រលានយន្តហោះអន្តរជាតិចំនួនពីរ, កំពង់ផែសមុទ្រអន្តរជាតិចំនួនបី និងជាច្រកទ្វារតភ្ជាប់បណ្ដាបេតិកភណ្ឌវប្បធម៌ពិភពលោក ដូចជាទីក្រុងបុរាណ Hoi An និងតំបន់ប្រាសាទបុរាណ My Son។ ទីក្រុងក៏កំពុងជម្រុញនូវកម្លាំងចលករកំណើនថ្មីៗជាច្រើន ដូចជាតំបន់ពាណិជ្ជកម្មសេរី, មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងតំបន់បច្ចេកវិទ្យាខ្ពស់ Da Nang។
លោក Tran Chi Cuong បានអះអាងថា ក្នុងពេលវេលាខាងមុខ Da Nang មានបំណងចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូកាណាដា លើវិស័យពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យាខ្ពស់ ការបង្កើតថ្មី ទេសចរណ៍ និងការអភិវឌ្ឍបៃតង។
![]() |
| លោកស្រី Trinh Thuy Mui តំណាងរដ្ឋសភាអាណត្តិទី XVI និងជាអនុប្រធានសមាគមមិត្តភាពវៀតណាម - កាណាដា (ទី ២ ពីស្តាំមក); លោក Nguyen Nang Khieu ប្រធានគណៈអាមេរិក (សហព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម) និងជាអគ្គលេខាធិការសមាគមមិត្តភាពវៀតណាម - កាណាដា (ទី ២ ពីឆ្វេងមក) អញ្ជើញចូលរួម និងថតរូបអនុស្សាវរីយ៍នៅក្នុងកម្មវិធី។ |
វរសេនីយ៍ទោ Jonathan Maurice មេបញ្ជាការនាវា HMCS Charlottetown បានឱ្យដឹងថា នាវាកំពុងត្រូវបានចល័តនៅក្នុងយុទ្ធនាការ Horizon – ដែលជាបេសកកម្មដាក់ពង្រាយកងទ័ពទៅបរទេសរបស់ Canada សំដៅជំរុញសន្តិភាព ស្ថិរភាព និងគាំទ្រប្រព័ន្ធអន្តរជាតិផ្អែកលើការលើកកម្ពស់ឧត្តមភាពនៃច្បាប់ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យុទ្ធនាការនេះបានបង្ហាញពីការប្តេជ្ញាចិត្តលើវិស័យការពារជាតិយូរអង្វែងរបស់ Canada ចំពោះតំបន់ ទន្ទឹមនឹងនោះ អះអាងនូវតួនាទីរបស់ Canada ក្នុងនាមជាដៃគូអន្តរជាតិដ៏គួរឱ្យទុកចិត្តមួយ។
វរសេនីយ៍ទោ Jonathan Maurice បានសម្តែងនូវការចាប់អារម្មណ៍ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងស្មោះសរពីភាគីវៀតណាមដែលបានផ្តល់ជូនគណៈប្រតិភូ។ លោកបានមានប្រសាសន៍ថា៖ «ដំណើរទស្សនកិច្ចកំពង់ផែលើកនេះ មិនមែនគ្រាន់តែជាដំណើរទស្សនកិច្ចមិត្តភាពធម្មតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបសម្រាប់ការបង្កើនចំណងមិត្តភាពរវាងប្រទេសទាំងពីរ រួមចំណែកជំរុញការយល់ដឹងពីគ្នាទៅវិញទៅមក និងកសាងកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងពេលអនាគត»។
ឯកអគ្គរដ្ឋទូត Canada ប្រចាំនៅវៀតណាម លោក James Nickel បានអះអាងថា ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ Canada ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ Canada ជាមួយបណ្ដាដៃគូគួរឱ្យទុកចិត្តនៅក្នុងតំបន់ ដែលក្នុងនោះមានវៀតណាម។
ស្ថិតនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ក្រុមនាវិក Canada បានចូលរួមបណ្ដាសកម្មភាពដោះដូរបទពិសោធន៍ជំនាញ និងការដោះដូរប្រកួតកីឡាមិត្តភាពជាមួយកម្មាភិបាល និងនាយទាហានកងទ័ពជើងទឹកវៀតណាម។ តាមការរំពឹងទុក ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១៧-១៨ ខែឧសភា គណៈប្រតិភូនឹងទៅដោះដូរប្រាស្រ័យទាក់ទងនៅសាកលវិទ្យាល័យសេដ្ឋកិច្ច – សាកលវិទ្យាល័យ Da Nang, ទៅសួរសុខទុក្ខនៅមជ្ឈមណ្ឌលគាំពារជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ និងកុមារក្រីក្រជួបគ្រោះអកុសលទីក្រុង Da Nang រួមជាមួយបណ្ដាសកម្មភាពទស្សនកិច្ចវប្បធម៌ និងទេសចរណ៍នៅមូលដ្ឋាន៕
![]() |
![]() |
![]() |
យុគសម័យ - នាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ សាកលវិទ្យាល័យ Danang បានប្រារព្ធពិធីបើកកម្មវិធីផ្លាស់ប្តូរ និងសហប្រតិបត្តិការឆ្នាំ ២០២៥ ជាមួយសាកលវិទ្យាល័យ Konan ប្រទេសជប៉ុន។ |
យុគសម័យ - លោកស្រី Nguyen Thi Kim Tuyen អនុប្រធានសហភាពអង្គការមិត្តភាពទីក្រុង Da Nang នាពេលថ្មីៗនេះបានទទួលជួបសាស្ត្រាចារ្យ Roland G. Simbulan នៃសាកលវិទ្យាល័យហ្វីលីពីន ប្រធានមជ្ឈមណ្ឌលពង្រឹងអំណាចប្រជាជនក្នុងអភិបាលកិច្ច (CenPeg) និងភរិយាក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុង Da Nang ។ ភាគីទាំងពីរបានពិភាក្សាអំពីគំនិតផ្តួចផ្តើមតភ្ជាប់រវាងទីក្រុង Da Nang និងហ្វីលីពីន ... |
thoidai.com.vn





មតិពីមិត្តអ្នកអាន