យុគសម័យ - នាថ្ងៃទី ៣០ ឧសភា នៅរដ្ឋធានី Ha Noi សហភាពសហព័ន្ធយុវជនកុម្មុយនិស្ត Ho Chi Minhនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានប្រព្រឹត្តទៅមហាសន្និបាតលើកទី ៨ អាណត្តិ ២០២២-២០២៧។ នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយបង្ហាញពីការអភិវឌ្ឍរបស់សហភាពសហព័ន្ធយុវជនកុម្មុយនិស្ត Ho Chi Minh នៃ VUFO និងចលនាយុវជនរបស់ VUFO ។
![]() |
![]() |
|
មហាសន្និបាតលើកទី ៨ របស់សហភាពសហព័ន្ធយុវជន VUFO ត្រូវបានប្រារព្ធឡើង ដើម្បីបូកសរុប និងវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ៧ នៃសហភាពសហព័ន្ធយុវជនមិត្តភាព អាណត្តិ ២០១៧-២០២២ ព្រមទាំង កំណត់ទិសដៅ ភារកិច្ច និងដំណោះស្រាយនូវការអនុវត្តសកម្មភាពសហភាពសហព័ន្ធយុវជន និងចលនាយុវជន ក្នុងអាណត្តិ ២០២២-២០២៧។
អញ្ជើញថ្លែងមតិក្នុងអង្គសន្និបាតនេះ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga លេខានៃគណៈកម្មាធិការបក្ស VUFO និងជាប្រធាន VUFO បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហភាពសហពន្ធយុវជនក្នុងអាណត្តិកន្លងមក ហើយបានសង្កត់ធ្ងន់ថា មហាសន្និបាតលើកនេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មិនត្រឹមតែ សម្រាប់សមាជិកនៃសហភាពសហព័ន្ធយុវជនតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប្រព័ន្ធ VUFO ទាំងមូល។
![]() |
ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga លេខានៃគណៈកម្មាធិការបក្ស VUFO និងជា ប្រធាន VUFO ថ្លែងមតិនៅមហាសន្និបាតនេះ។ ( រូបថត៖ Hoang Khanh) |
"គណៈកម្មការប្រតិបត្តិនៃសហភាពសហព័ន្ធយុវជន VUFO ត្រូវមានចក្ខុវិស័យ បង្កើតកម្មវិធីរួមនៃអាណត្តិដែលមានសកម្មភាពផ្សេងៗ តាមដានយ៉ាងដិតដល់នូវការសកម្មភាពរបស់ VUFO និងព្រឹត្តិការណ៍ធំៗ។ ខ្ញុំមិនចង់សហភាពសហព័ន្ធយុវជនគ្រាន់តែដំណើរការ បន្ទាប់ពីសកម្មភាពនីមួយៗ ។ សកម្មភាពនិមួយៗ របស់សហភាពសហព័ន្ធត្រូវតែនាំមកនូវផលវិជ្ជមានក្នុងការអប់រំឧត្តមគតិបដិវត្តន៍ និងអនុវត្តជាក់ស្តែងក្នុងការងារឯកទេស ។
លោកស្រីប្រធាន VUFO ក៏បានក្រើនរំលឹកដល់សមាជិកម្នាក់ៗ នៃសហភាពសហព័ន្ធជីពយុវជន ចៀសវាងឱ្យឆ្ងាយពីឱកាសនិយម ជាក់ស្តែង គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងឆ្ងាយពីឧត្តមគតិ។ ទន្ទឹមនឹងនោះ សមាជិកម្នាក់ៗ ត្រូវយល់ដឹងឱ្យបានស៊ីជម្រៅនូវគោលនយោបាយ និងទស្សនៈរបស់បក្ស និងមាគ៌ារបស់ប្រទេសទៅកាន់សង្គមនិយម។
គណៈកម្មាធិការនៃសហភាពសហព័ន្ធយុវជន VUFO អាណត្តិ ២០២២ - ២០២៧ បានប្តេជ្ញាបន្តជំរុញសមិទ្ធិផលដែលសម្រេចបាន ហើយនាំយកសកម្មភាពរបស់សហភាពសហព័ន្ធយុវជនឱ្យស៊ីជម្រៅ និងជាក់ស្តែង ដែលរួមចំណែកដ៏សក្តិសមក្នុងការអភិវឌ្ឍន៍ VUFO នាពេលខាងមុខ៕
thoidai
មតិពីមិត្តអ្នកអាន